អាមេរិក​ នឹង​ផ្តល់​ថវិកា ១០០ លាន​ដុល្លារ ដល់អាស៊ាន ដើម្បីបង្កើនទំនាក់ទំនង និងដោះស្រាយរឿងទាំងពីរនេះ
សេដ្ឋកិច្ច October 27, 2021 Khmernote

ប្រធានាធិបតីអាមេរិក Joe Biden បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ថវិកា ១០២លានដុល្លារ ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្លុកក្នុងតំបន់។ លោក Biden បានប្រកាសបែបនេះកាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណិតជាមួយមេដឹកនាំអាស៊ាន ដែលជាកិច្ចប្រជុំជាលើកដំបូងក្នុងរយៈពេល 4 ឆ្នាំរវាងភាគីទាំងពីរ។

ប្រធានាធិបតីអាមេរិក បានលើកឡើងថា៖ «ភាពជាដៃគូរបស់យើងមានសារៈសំខាន់ក្នុងការរក្សាឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នារបស់យើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ»។

គួរបញ្ជាក់ផងដែរថា ជំនួយផ្នែកហិរញ្ញវត្ថុមានគោលបំណងជួយតំបន់នេះឱ្យងើបឡើងវិញពីជំងឺរាតត្បាតរាតត្បាត និងដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងចំណោមបញ្ហាផ្សេងៗទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ nhk