អាជ្ញាធរអកាសយានដ្ឋានថៃ (AoT) បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិចំនួន ៦ របស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អ្នកដំណើរ ខណៈដែលខ្លួនរំពឹងថា នឹងមានអ្នកដំណើរចំនួន ៣០,០០០នាក់ នឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៅថ្ងៃចន្ទ ខាងមុខនេះ ដែលជាថ្ងៃបើកដំណើរការឡើងវិញរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរបរទេស។
ប្រធាន (AoT) លោក Nitinai Sirismatthakarn បានមានប្រសាសន៍ថា បរិក្ខាបច្ចេកវិទ្យាថ្មីត្រូវបានផ្គត់ផ្គង់សម្រាប់អាកាសយានដ្ឋានទាំង ៦ ដើម្បីកែតម្រូវឱ្យស្របតាម និងមានលក្ខណៈធម្មតាថ្មី។ លោក Nitinai បានបន្តថា បុគ្គលិកអាកាសយានដ្ឋានទាំងអស់ក៏បានទទួលការវ់ាក់សាំងដូសជំរុញផងដែរ ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩។
ជាមួយគ្នានោះដែរ លោកក៏បានឱ្យដឹងទៀតថា ទិន្នន័យចរាចរណ៍ផ្លូវអាកាសបង្ហាញថា អាកាសយានដ្ឋានសុវណ្ណភូមិ នឹងជួយសម្រួលដល់ជើងហោះហើរពាណិជ្ជកម្មប្រហែល ៤៤០ ជើងហោះហើរក្នុងស្រុក ២៣០ និងអន្តរជាតិ ១១០ និងជើងហោះហើរដឹកទំនិញ ១០០ នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះ។ ទោះបីជាយ៉ាងណាក្ដី ត្រូវបានគេប៉ាន់ប្រមាណថា ជើងហោះហើរទាំងនោះមានត្រឹមតែ ៣០% នៃសមត្ថភាពរបស់អាកាសយានដ្ឋានដោយកត់សម្គាល់ថា នឹងមានអ្នកដំណើរប្រហែល ៣០,០០០ នាក់នៅព្រលានយន្តហោះ រួមទាំង ៧,០០០ មកពីជើងហោះហើរអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


