យោងតាមការបង្ហោះនៅលើគណនីរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតគ្រាប់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំ គឺដាំដំបងយក្សនៅកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងការប្រជុំ zoom រវាងលោកជាមួយដៃគូជប៉ុន ជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
នៅលើការបង្ហោះ លោក ហេង រតនា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្មនៅតំបន់ដែលបោសសំអាតគ្រាប់មីនរួច។ ហើយក្នុងនោះក៏មានក្រុមហ៊ុន ចង់យកដំណាំដំបងយក្សចង់មកដាំដុះដែរ!។ ជាមួយគ្នានេះ លោកបានបន្តថា ក្រុមហ៊ុនជប៉ុនមានពូជដំណាំដំបងយក្សនេះ ជាពិសេសពូជសំរាប់ផលិតជាចំណីអាហារ និងទឹកផ្លែឈេីដែលមានទីផ្សារធំទូលាយរួចហេីយ! សំខាន់សាកល្បង និងសិក្សាលំអិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គមឱ្យបានច្បាស់លាស់! ។ ជាមួយនេះក៏ក្រុមហ៊ុនដំណាំស្វាយចន្ទី និងក្រុមវិនិយោគជប៉ុនខ្លះមានចេតនាចូលរួមកសាងសេដ្ឋកិច្ចជាមួយប្រជាពលរដ្ឋខ្មែរដែលមានដីក្រោយបោសសំអាតមីនរួច។
គួរបញ្ជាក់ផងដែរថា បើតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតគ្រាប់មីនកម្ពុជា (CMAC) ក្រុមហ៊ុនជប៉ុន ចាប់ចិត្តចង់វិនិយោគលើដំណាំដំបងយក្ស ក្រោយឃេីញតាមបងប្អូនខ្មែរមួយចំនួន នៅលើ Facebook នាំកញនាហូបដេីមដំបងយក្សកាលពីពេលថ្មីៗកន្លងទៅនេះ៕



អត្ថបទ៖ លីនី


