នៅខែវិច្ឆិកាខាងមុខនេះ ប្រទេសថៃ នឹងបើកខេត្ត-ក្រុង ចំនួន ១៥ ឡើងវិញ ស្វាគមន៍ភ្ញៀវទេសចរបរទេស
ទេសចរណ៍ October 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ប្រទេសថៃនឹងបើកដំណើរការខេត្ត-ក្រុង ចំនួន ១៥ ស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីខែវិច្ឆិកាតទៅ។ អ្នកនាំពាក្យវេជ្ជបណ្ឌិត Taweesilp Visanuyothin បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្មីៗនេះថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានយល់ព្រមបើកខេត្ត ក្រុងចំនួន ១៥ បន្ថែមទៀតសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

ខេត្តដែលត្រូវបានគេរំពឹងថានឹងបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសរួមមាន៖ ទីក្រុងបាងកក ,សាមុតប្រាកាន (អាកាសយានដ្ឋានសុវណ្ណភូមិ), ក្រាប៊ី (ខេត្តទាំងមូល) ,ផាំង-ង៉ា (ខេត្តទាំងមូល) ,ប្រាហួឃីរីខាន់ (ហួហ៊ីន, នងកា) ,ភេតឆាបូរី (ឆា- អាំ) ,ឈុនបុរី (ប៉ាតាយ៉ា, បាំងឡាមាំង, ណាចាមធៀន, បាងសារ៉ាយ, កោះស៊ីចាង, ស៊ីរ៉ាចា) រ៉ាណុង (កោះផៃយ៉ាំ) ឈៀងម៉ៃ (ស្រុកមឿង, រីម, ម៉ៃតាំង, ដយតាវ) ឡយ (ឈៀងខាន់) ប៊ូរ៉ារ៉ាម (ស្រុកមឿង) ណងខៃ (មឿង, ស៊ីឈៀងម៉ៃ, ថាបូ, សាងគុំ) អ៊ូដុនថានី (មឿង,ណាងយ៉ុង,ណុងហាន់,ប្រាហ្សាក់ស៊ីលប៉ាខម,ខាំផាវ៉ាភី,បានឌុង) រ៉ាក់យ៉ង (កោះសាម៉េត) ត្រាត (កោះឆាង)។

ទោះយ៉ាងណា វិធានការជាក់លាក់សម្រាប់ការចូលមកប្រទេសមួយនេះ នៅតែអាចមានប្រសិទ្ធភាពជាអាទិ៍ដូចជា៖ តម្រូវឱ្យអ្នកទេសចរគ្រប់រូបត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងធ្វើតេស្ត RT-PCR ។ ជាមួយគ្នានេះ កិច្ចប្រជុំ CCSA បន្ទាប់ នឹងធ្វើការសម្រេចចិត្តចុងក្រោយ និងបង្ហាញព័ត៌មានលម្អិត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand