ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញគ្រប់វិស័យ ប្រសិនបើមិនមានការកើនឡើងនូវអត្រាឆ្លងកូវីដ១៩ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច October 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ ប្រសិនបើមិនមានការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួចរាល់រយៈពេល១០ទៅ ១៥ ថ្ងៃ ប៉ុន្តែការបើកនេះ ត្រូវអនុវត្តន៍តាមបែបគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ ៣ការពារ» និងវិធាន ការនានារបស់ក្រសួងសុខាភិបាល ។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃ ទី ០៨ ខែតុលា សម្តេចអគ្គ មហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាស ន៍ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានបិទការឈប់ សម្រាក និងការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ ដោយបានឱ្យប្រ ជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំគ្រួសារ ហើយក៏មានការធ្វើដំ ណើរកម្សាន្តទៅកាន់កន្លែងកម្សាន្តនានាយ៉ាងច្រើនកុះករផងដែរ ។

សម្តេចតេជោបន្តថា នេះគឺជាការសាកល្បងមួយដ៏ធំរបស់កម្ពុជា ហើយបើក្រោយពិធី បុណ្យភ្ជុំបិណ្ឌនេះ ស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅតែស្ថិតដូចក្នុងស្ថានភាពរាល់ថ្ងៃនេះ គឺកម្ពុជាអាចនឹងឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យឡើងវិញ ។

« នេះគឺជាការសាក ល្បងដ៏ធំរបស់យើង ដើម្បីឈានទៅបើកប្រទេសឡើង វិញ លើគ្រប់វិស័យ ប្រសិនបើក្នុងរង្វង់១០ ទៅ១៥ថ្ងៃ ស្ថាន ភាពរបស់យើងនៅហ្នឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថាដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋ កិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយវិធានការ ៣កុំ ៣ការ ពារ របស់យើង ដែលនឹងនាំ ទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង ឥឡូវទាំងIMFទាំងធនាគារពិភព លោក និងស្ថាប័នហិរញ្ញុវត្ថុដទៃទៀត បានព្យាករដំឡើងអត្រានៃកំណើនសេដ្ឋ កិច្ចរបស់យើងពី១,៨ទៅ២,២ ភាគរយ ដែលមុននោះកាលពី ឆ្នាំទៅ យើងបានប្រជុំគ្នានៅទី នេះ ដាក់ព្យាករកំណើនសេដ្ឋ កិច្ច៤,១ភាគរយ ប៉ុន្តែដោយ សារការវ៉ៃលុកដោយជំងឺរាត ត្បាតគឺមានការព្យាករសាជាថ្មីថា ធ្លាក់មកនៅ១,៨ភាគរយ ហើយឥឡូវនេះគេព្យាករថានឹងឡើងទៅ២,២ភាគរយ ប៉ុន្តែប្រសិនបើពីរខែចុងឆ្នាំនេះ យើងអាចបើកបានជាពិសេសទេសចរផ្ទៃក្នុង និងសេវាដទៃ ទៀត កំណើនសេដ្ឋកិច្ចគឺអាចនឹងមានការឡើងលើសនេះបន្តិច ចំណូលថវិកាជាតិនឹង អាចវិលត្រឡប់មកកាន់ស្ថាន ភាពល្អប្រសើរវិញផងដែរ» ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងថ្មី ២០៣ នាក់ ស្លាប់ថ្មី ១៨នាក់ ដែលធ្វើឱ្យចំនួនមានអ្នកឆ្លងជំងឺកូវីដ១៩សរុប កើនដល់ចំនួន ១១៤,៣៥១នាក់ និងស្លាប់ ២,៤៤១នាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន