Safari World គោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងទីក្រុងបាងកក បើកដំណើរការឡើងវិញហើយក្រោយបិទអស់កន្លះឆ្នាំដោយសារកូវីដ
អាជីវកម្ម October 11, 2021 Khmernote

គោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងទីក្រុងបាងកកគឺ “Safari World” បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេល ៦ខែ​ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩។ លោក Rit Kiewrucha នាយកគ្រប់គ្រងក្រុមហ៊ុន Safari World Plc មានប្រសាសន៍ថាឧទ្យាននេះបានប្រើវិធានការបង្ការជំងឺ កូវីដ-១៩ ដើម្បីធានាសុវត្ថិភាពដល់អ្នកទស្សនាទាំងអស់។

លោកបានបន្តថា ក្រុមហ៊ុនបានតំឡើងម៉ាស៊ីនស្គែនកំដៅ និងទឹកអាល់កុលលាងដៃសំលាប់មេរោគនៅច្រកចូលនៃតំបន់នីមួយៗ ខណៈតំបន់តាំងពិពណ៌សត្វបានកាត់បន្ថយចំនួនអ្នកទស្សនាមកត្រឹម ២,០០០ ក្នុងមួយជុំ (ពី ៥,០០០ ដើមក្នុងមួយជុំ) ដើម្បីរក្សាការរក្សាគម្លាតសង្គម។ លើសពីនេះ បុគ្គលិកទាំងអស់របស់សួនត្រូវបានចាក់វ៉ាក់សាំងពីរដង និងទទួលបានការធ្វើតេស្តមុនពេលមកធ្វើការ។

នាយកគ្រប់គ្រងក្រុមហ៊ុនរូបនេះបានបន្ថែមទៀតថា មុនពេលមានជំងឺរាតត្បាត ជាង ៨០% នៃអតិថិជនរបស់ Safari World គឺជាអ្នកទេសចរបរទេស។ ប៉ុន្តេដោយសារតែការរឹតត្បិតការធ្វើដំណើរជាសកល ក្រុមហ៊ុនត្រូវកែសម្រួលយុទ្ធសាស្ត្រ ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុក រួមទាំងការបើកស្ទូឌីយោថតរូបខាងក្រៅ ដែលអ្នកទស្សនាអាចថតរូបជាមួយសត្វដែលពួកគេចូលចិត្តដូចជា ខ្លា បក្សី សត្វអូដ្ឋនិងសត្វកវែងជាដើម។

គួរបញ្ជាក់ផងដែរថា Safari World មានឧទ្យានពីរដែលមានឈ្មោះថា Marine Park និង Safari Park ដែលបានបើកដំណើរការនៅឆ្នាំ១៩៨៨ ដែលមានផ្ទៃដីសរុប ៤៨០ ហិចតា (១៩០ ហិកតា) សម្រាប់សួនសត្វនិង ១៨០ ហិចតា (៧៣ ហិកតា) សម្រាប់ឧទ្យានបក្សី។ ក្រុមហ៊ុនជួលបុគ្គលិកជាង ១,០០០ នាក់ដើម្បីមើលថែសត្វជាង ៥ ម៉ឺនក្បាល រួមទាំងសេះបង្កង់ ដំរី សត្វគោព្រៃ សត្វឥន្រ្ទី សត្វក្ដាន់ រមាស កូនព្រាប សត្វស្លាប សត្វតោ ខ្លាបេងហ្គាល់ និងបក្សីជាច្រើនប្រភេទទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand