ឥណ្ឌូនេស៊ី គ្រោងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីស្ដារទេសចរណ៍ឡើងវិញ
ទេសចរណ៍ October 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto បាននិយាយថា រយៈពេលធ្វើចត្តាឡីស័កម្រាប់ភ្ញៀវទេសចរបរទេស ត្រូវបានគេរំពឹងថានឹងត្រូវកាត់បន្ថយពី ៨ ថ្ងៃមក ៥ ថ្ងៃវិញ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី ៧ ខែតុលា កន្លងទៅនេះ លោក Airlangga បានបញ្ជាក់ថា ជាមួយនឹងស្ថានភាពបច្ចុប្បន្នរយៈពេលនៃការធ្វើចត្តាឡីស័កនឹងត្រូវកាត់បន្ថយមកត្រឹម ៥ថ្ងៃ ប៉ុន្តែទោះជាយ៉ាងណាក្ដី ការសម្រេចចិត្តនេះ ដំបូងត្រូវទទួលបានការយល់ព្រមពីទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNFB) ក្រសួងមហាផ្ទៃ និងក្រសួងដឹកជញ្ជូនជាមុនសិន។

យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការបានឲ្យដឹង ថាភ្ញៀវដែលចូលមកត្រូវធ្វើចត្តាឡីស័ករយៈពេល ៨ថ្ងៃ ខណៈបទបញ្ជានេះកំពុងប្រឈមនឹងការរិះគន់ជាច្រើនពីអាជីវកម្មទេសចរណ៍។ ជាមួយគ្នានេះ លោក Bali Ketut Ardana ប្រធានសមាគមសមាគមទេសចរណ៍និងទេសចរណ៍ឥណ្ឌូនេស៊ី (ASITA) បាននិយាយថា បទប្បញ្ញត្តិបច្ចុប្បន្នជាច្រើនកំពុងបង្កការលំបាកដល់ភ្ញៀវទេសចរដូចជា ការធ្វើចត្តាឡីស័ក ការធ្វើតេស្ត PCR និងទិដ្ឋាការជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus