ព័ត៌មានចុងក្រោយ
  • ទំនិញនៅព្រំដែន វៀតណាម-ចិន នឹងលែងស្ទះយូរទៀតហើយ ខណៈប្រទេសចិនត្រៀមបញ្ឈប់ការធ្វើតេស្តកូវីដលើការនាំចូលមួយចំនួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសចិននឹងបញ្ឈប់ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅលើទំនិញនាំចូលមួយចំនួន។ ការបញ្ឈប់វិធានការនេះ គឺស្របពេលដែលទីក្រុងប៉េកាំង ព្យាយាមធ្វើយ៉ាងណារក្សាការកាន់កាប់ដើម្បីសម្រេចគោលនយោបាយ “សូន្យកូវីដ” និងទប់ស្កាត់បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច។ គណៈកម្មាការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទំនិញដែលមិនត្រូវការភាពត្រជាក់ រួមទាំងការដឹកជញ្ជូនធ្យូងថ្ម រ៉ែ គ្រឿងឧបភោគបរិភោគ និងចំណីសត្វ ពេលនេះអាចចូលប្រទេសចិនបានដោយមិនចាំបាច់ធ្វើតេស្តរកមេរោគកូវីដ-១៩ នោះទេ។ ផ្ទុយទៅវិញសម្រាប់ ទំនិញដែលត្រូវរក្សាទុកក្នុងទូរទឹកកក និងក្លាសេបង្កក នឹងបន្តធ្វើតេស្តក្រោមច្បាប់បច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា ការរឹតបន្តឹងលើទំនិញនាំចូលកាលពីមុន បានបង្កឱ្យមានភាពរាំងស្ទះយ៉ាងខ្លាំង នៅតាមច្រកព្រំដែនវៀតណាម។ ការជាប់គាំងកាលនោះ បានធ្វើឱ្យផលិតផលជាច្រើនប្រភេទ និងចំនួនរាប់ពាន់តោនត្រូវខូចគុណភាព ជាពិសេសគឺ បន្លែ ផ្លែឈើ

  • កម្ពុជារំពឹងថា ភ្ញៀវទេសចរចិន នឹងត្រឡប់មកឈរនៅលេខរៀងទី១វិញ បើរដ្ឋាភិបាលចិនដកចេញនូវគោលនយោបាយ “ហេ្សរ៉ូកូវីដ” ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 14, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា ភ្ញៀវទេសចរចិន នឹងត្រឡប់មកឈរនៅលេខរៀង ទី១វិញក្នុងឧស្សាហ៍កម្មទេសចរកម្ពុជា ប្រសិនបើរដ្ឋាភិបាលចិនដកចេញនូវគោលនយោ បាយហេ្សរ៉ូកូវីដ ដែលអាចសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរចិនទៅ កាន់គោលដៅផ្សេងៗ ស្របពេលថ្មីៗនេះចិនក៏បានលុបចោលការធ្វើ «ចត្តាឡីស័ក» នៅកម្ពុជា មុនហោះទៅចិនផងដែរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន បានធ្វើឱ្យប៉ះពាល់ការហូរចូលនៃភ្ញៀវទេសចរចិនមកកម្ពុជា ព្រោះតែការកំណត់ចំនួនថ្ងៃធ្វើ ចត្តាឡីស័ក មានរយៈពេលយូរពិបាកក្នុងការធ្វើដំណើរចេញចូល ខណៈមិនទាន់កើតឡើង

  • ប្រេស៊ីល ហៅរុស្ស៊ីថាជា “ដៃគូយុទ្ធសាស្រ្ត” និងបង្ហាញបំណងចង់ទិញប្រេងម៉ាស៊ូតពីរុស្ស៊ីក្នុងចំនួនច្រើនតាមដែលអាចធ្វើទៅបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2022 Khmernote

    រដ្ឋមន្រ្តីការបរទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីលចង់ទិញប្រេងម៉ាស៊ូតពីរុស្ស៊ីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូ នេះយោងតាមការចុះផ្សាយរបស់ marketwatch។ លោក Carlos França បានហៅប្រទេសរុស្ស៊ីថាជា “ដៃគូយុទ្ធសាស្រ្ត” ហើយបាននិយាយថា ប្រទេសប្រេស៊ីលកំពុងខ្វះខាតប្រេងម៉ាស៊ូត។ លោកបានបន្តថា ​ជា​ការ​ពិតណាស់ ប្រេស៊ីល​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​​មាន​ប្រេង​ម៉ាស៊ូត​គ្រប់គ្រាន់​សម្រាប់​អាជីវកម្ម​ កសិឧស្សាហកម្ម​ប្រេស៊ីល និងសម្រាប់​អ្នកបើកបរ​ប្រេស៊ីល​។ ដូច្នេះហើយនេះជាមូលហេតុដែលប្រេស៊ីលកំពុងស្វែងរក អ្នកផ្គត់ផ្គង់ប្រេងម៉ាស៊ូតដែលគួរឱ្យទុកចិត្តបំផុត ហើយរុស្ស៊ីគឺជាម្នាក់ក្នុងចំណោមអ្នកផ្គត់ផ្គង់ទាំងនោះ។ ជាមួយគ្នានោះដែរ លោក Carlos ក៏បានលើកឡើងផងដែរថា ប្រេស៊ីលមាន “កិច្ចព្រមព្រៀង” ហើយប្រេងម៉ាស៊ូតរបស់រុស្ស៊ី អាចចាប់ផ្តើមមាននៅលើទឹកដីប្រេស៊ីលក្នុងរយៈពេល ៦០ថ្ងៃទៀត។ មិនតែប៉ុណ្ណោះ សូម្បីតែប្រធានាធិបតីប្រេស៊ីលក៏បានប្រាប់អ្នកគាំទ្រផងដែរថា ប្រេស៊ីល ហៀបនឹងទទួលបានប្រេងម៉ាស៊ូតដែលមានតម្លៃ

  • លោក Bill Gates មហាសេដ្ឋីចិត្តធម៌ បរិច្ចាគលុយផ្ទាល់ខ្លួន ២០ពាន់លានដុល្លារ ដើម្បីជួយសម្រួលវិបត្តិធំៗ ៣  កំពុងកើតមានលើពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 14, 2022 Khmernote

    ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងបិរច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ទៅក្នុងមូលនិធិសប្បុរសធម៌ Bill & Melinda Gates ដែលគ្រប់គ្រង​ដោយលោក និងអតីតភរិយារបស់គាត់គឺអ្នកស្រី Melinda French Gates។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ ការបរិច្ចាគទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិត្តធម៌រូបនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការចំណាយប្រចាំឆ្នាំរបស់មូលនិធិ ដើម្បីសម្រួលលើវិបត្តិធំៗដែលកំពុងកើតមានដូចជា៖ ជំងឺរាតត្បាតកូវីដ-១៩ ,សង្គ្រា.មនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ លោក Bill Gates បាននិយាយនៅក្នុងការបង្ហោះប្លុកផ្ទាល់ខ្លួនកាលពីថ្ងៃពុធថា៖ ” ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill &

  • រដ្ឋាភិបាលថៃ​ បន្តកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតរយៈពេល ២ខែទៀត ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2022 Khmernote

    ការបញ្ចុះតម្លៃពន្ធអាករលើប្រេងម៉ាស៊ូតចំនួន ៥បាត (០.១៤ដុល្លារ) ក្នុងមួយលីត្រ នឹងបន្តរយៈពេល ២ខែទៀត ចាប៉ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែកញ្ញា ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាជន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ ប្រភពពីសារព័ត៌មានបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានអនុម័តលើសំណើរបស់ក្រសួងថាមពលក្នុងការបន្តបញ្ចុះតម្លៃពន្ធអាករលើប្រេងម៉ាស៊ូត។ ការបញ្ចុះតម្លៃនេះដែរ នឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលចំនួន ២ពាន់លានបាត (ប្រមាណ ៥៥លានដុល្លារ) ប៉ុន្តែនឹងរក្សាតម្លៃប្រេងម៉ាស៊ូតនៅកម្រិតបច្ចុប្បន្នប្រហែល ៣៥បាត ក្នុងមួយលីត្រ។ គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយពន្ធលើប្រេងចំនួន ៣បាតក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈដក់ថ្ងៃតី២០ ខែឧសភា។ ជាមួយគ្នានេះដែរ នៅថ្ងៃទី២១ ខែឧសភា

  • មន្ត្រីជំនាញអះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារស្ថានភាពភ្ញៀវទេសចរអន្តរជាតិឱ្យវិលត្រឡប់មកដូចដើមវិញ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 14, 2022 Khmernote

    មន្ត្រីជំនាញអះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិឱ្យវិលត្រឡប់មកដូចដើមវិញ ដូចមុនពេលមានវិបត្តិជំងឺ កូវីដ១៩ ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់ សកលលោក។ នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។ យ៉ាងហោចណាស់ កម្ពុជាត្រូវចាំមើលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាព និងចំនួនភ្ញៀវទេសចរអន្តរជាតិវិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មាន វិបត្តិជំងឺកូវីដ១៩ រីករាលដាល ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយ សារវិបត្តិធំៗរបស់សកលលោក។ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការ ស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍

  • បានទាំងព្រម! Rihanna ជោគជ័យទាំងលើវិថីសិល្បៈ និងជំនួញ ឥលូវក្លាយជាមហាសេដ្ឋីក្មេងជាងគេនៅអាមេរិក មានទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 13, 2022 Khmernote

    Rihanna តារាចម្រៀងដ៏ល្បីនៅអាមេរិក ថ្មីៗនេះ បានក្លាយជាមហាសេដ្ឋីបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង (self-made billionaire) វ័យក្មេងជាងគេបំផុតនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នតារាស្រីវ័យ ៣៤ឆ្នាំ រូបនេះបានកាន់កាប់ទ្រព្យសម្បត្តិ ១.៤ពាន់លានដុល្លារ ហើយនេះក៏ជាឆ្នាំទី៣ ហើយ ដែល Rihanna បានជាប់នៅក្នុងបញ្ជីប្រចាំឆ្នាំរបស់ Forbes នៃស្ត្រីដែលមានជាងគេបំផុតនៅអាមេរិក។ យោងតាមសារព័ត៌មាន cnbc ក្នុងចំនួនទ្រព្យសម្បត្តិ ១.៤ពាន់លានដុល្លាររបស់ Rihanna ភាគច្រើនបានមកពីក្រុមហ៊ុនលក់រាយចំនួនបីរបស់នាងគឺ Fenty Beauty, Fenty Skin និង Savage X Fenty និងមួយចំនួនទៀតបានមកពីអាជីពចម្រៀងដ៏ជោគជ័យរបស់នាង។ ជាមួយគ្នានេះដែរ

  • ក្រុមហ៊ុនអាកាសចរណ៍មួយ អង្វរអ្នកដំណើរចំនួន ២៥នាក់ឱ្យចុះពីយន្តហោះ ក្រោមហេតុផលធ្ងន់ពេកមិនអាចហោះហើរបាន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៣ ខែកក្កដានេះ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានអង្វរអ្នកដំណើរចំនួន ២៥នាក់ឱ្យចុះពីយន្តហោះ ដោយសារតែមូលហេតុផ្ទុកទំងន់ធ្ងន់ពេកមិនអាចហោះហើរបាន ហើយក្រុមហ៊ុននេះ បានធ្វើឱ្យបាត់វ៉ាលីរបស់ភ្ញៀវទៀតផង។ អ្នកដំណើរម្នាក់បានប្រាប់សារព័ត៌មាន Business Insider ថា ការធ្វើដំណើរ ២១ម៉ោងរបស់គាត់ទៅកាន់អឺរ៉ុបកាលពីចុងសប្តាហ៍មុនគឺជា “បទពិសោធន៍ហោះហើរដ៏អាក្រក់បំផុត” ដែលគាត់មិនធ្លាប់បានជួប។ អ្នកដំណើររូបនេះបានបន្តថា គាត់បានចំណាយប្រាក់ទិញសំបុត្រយន្តហោះតម្លៃ ១១,០០០ ដុល្លារ​ទៅ​អឺរ៉ុប​ ហើយក្នុងអំឡុងពេលដំណើរ ក្រុមហ៊ុន Air Canada បានពន្យារពេលជើងហោះហើររបស់អ្នកដំណើរសរុបចំនួន ១០ដង ហើយបានធ្វើឱ្យបាត់វ៉ាលីរបស់គាត់ទៀតនៅតាមផ្លូវពេលចុះចតដើម្បីបន្តជើងហោះ។ ក្រៅពីការបាត់បង់របស់ខ្លួន អ្នកដំណើររូបនេះបានឱ្យដឹងទៀតថា