- អាជីវកម្មអាជីវកម្ម July 18, 2022 Khmernote
លោក Elon Musk បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតផលរថយន្តអគ្គិសនី Tesla អាចបញ្ចុះតម្លៃរថយន្ត ប្រសិនបើអតិផរណាចុះមកវិញ។ លោក Musk ដែលមានអ្នកតាមដាន (follower) ជាង ១០០លាននាក់នៅលើ Twitter បានឆ្លើយតបទៅនឹង tweet មួយកាលពីថ្ងៃសុក្រដែលបានសួរថា តើក្រុមហ៊ុនមានគម្រោងបញ្ចុះថ្លៃលើរថយន្តដែលខ្លួនបានលើកឡើង ដើម្បីយកឈ្នះជំងឺរាតត្បាតនិងបញ្ហាសង្វាក់ផ្គត់ផ្គង់ដែរឬទេ? មហាសេដ្ឋីរូបនេះបានឆ្លើយថា “ប្រសិនបើអតិផរណាធ្លាក់ចុះ យើងអាចទម្លាក់តម្លៃរថយន្ត”។ គួររម្លឹកថា Tesla បានដំឡើងថ្លៃរថយន្តជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតម្លៃវត្ថុធាតុដើមសម្រាប់អាលុយមីញ៉ូម លីចូម ដែលប្រើក្នុងរថយន្ត និងអាគុយកើនឡើង ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តកំពុងព្យាយាមក្នុងការផ្គត់ផ្គង់បន្ទះឈីប និងការផ្គត់ផ្គង់ផ្សេងទៀត។ ជាមួយគ្នានេះ Musk
- ទេសចរណ៍ទេសចរណ៍ July 16, 2022 Khmernote
ជារៀងរាល់ឆ្នាំ គេហទំព័រ Travel+Leisure តែងតែធ្វើការស្ទង់មតិទៅលើអ្នកគាំទ្រ អំពីទីកន្លែងកម្សាន្តល្អបំផុតដែលពួកគេបានទៅ ក៏ដូចជាចែករំលែកពីបទពិសោធន៍ថ្មីៗ។ ក្នុងនោះអ្នកគាំទ្របានបញ្ចេញមតិទៅលើទីក្រុងកំពូលៗដូចជា តំបន់កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ និងជាច្រើនទៀត។ មិនតែប៉ុណ្ណោះពួកគេក៏បានវាយតម្លៃទីក្រុងលើទេសភាព និងកន្លែង វប្បធម៌ ម្ហូបអាហារ ភាពរួសរាយរាក់ទាក់ ការទិញទំនិញ និងតម្លៃរួមរបស់ពួកគេ។ យ៉ាងណាមិញ យោងតាមការបញ្ចេញមតិ និងការវាយតម្លៃ គេហទំព័រ Travel+Leisure បានរៀបបញ្ជីឈ្មោះទីក្រុងល្អបំផុតទាំង ១៥ ប្រចាំទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២ នេះ ហើយក្នុងចំណោមនោះទីក្រុងសៀមរាបរបស់ប្រទេសកម្ពុជា គឺឈរនៅក្នុងចំណោម Top 10 ដែលក្នុងនោះរួមមាន៖ ១.ទីក្រុង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2022 Khmernote
យោងតាមការចុះផ្សាយក្រសួងសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បន្ទាប់ពីបង់វិភាគទានប្រាក់សោធននិវត្តន៍រួចហើយ បងប្អូនកម្មករនិយោជិតកុំភ័យក្នុងការបាត់បង់ ទោះបីជាឈប់ធ្វើការពីកន្លែងមួយ ហើយទៅកន្លែងមួយទៀតក៏ដោយ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកា រដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាមួយតំណាងនិយោជក នាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅសណ្ឋាគារហ៊ីម៉ាវ៉ារីថា «ពេលនេះជាដំណាក់សំខាន់ណាស់ក្នុងវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យរបបសន្តិសុខសង្គមនៅកម្ពុជា ដើម្បីរៀបចំប្រព័ន្ធសន្តិសង្គម សម្រាប់ប្រជាជាតិយើង»។ ឯកឧត្តមបានលើកឡើងថា ក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម នឹងចុះទៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាស
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ជួយជំរុញវិនិយោគិនបង់ក្លាដែស ឱ្យមកវិនិយោគនៅកម្ពុជា លើឃ្លាំងម៉ាស៊ីនកិនស្រូវ ឬទិញស្រូវផ្ទាល់ពីកសិករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 15, 2022 Khmernote
ប្រទេសចិន អនុញ្ញាតឱ្យវៀតណាមនាំចូលទុរេនជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅពេលដែលពិធីសារស្ដីពីដំណាំទុរេនរបស់វៀណាម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលបួនឆ្នាំ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះ ពិធីសារស្តីពីតម្រូវការអនាម័យសម្រាប់ទុរេនវៀតណាម ដែលនាំចេញទៅប្រទេសចិនត្រូវបានចុះហត្ថលេខា ដែលនេះជាលក្ខខណ្ឌសំខាន់សម្រាប់ទុរេនវៀតណាម ដើម្បីមានទីផ្សារនាំចូលប្រកបដោយនិរន្តរភាព។ តាមប្រភពព័ត៌មាន ពិធីសារនេះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមគឺលោក Le Minh Hoan បន្ទាប់មកនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានគយនៃប្រទេសចិន និងផ្សព្វផ្សាយនៅលើ portal របស់ខ្លួន រួមជាមួយនឹងបញ្ជីនៃតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់របស់វៀតណាមដែលមានសិទ្ធិក្នុងការនាំចេញ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិននៅតែជាប្រទេសនាំចូលទុរេនវៀតណាមច្រើនជាងគេ ខណៈតែផ្លែឈើនេះ ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិនតាមច្រកព្រំដែន។ ជមួយគ្នានេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 15, 2022 Khmernote
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃប្រេងអាចនឹងកើនឡើងកាន់តែខ្លាំង ប្រសិនបើក្រុមប្រទេសទាំង ៧ (G7) ព្យាយាមដាក់កំហិតលើការទិញប្រេងពីរុស្ស៊ី។ លោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មានថា ផែនការរបស់ក្រុមប្រទេសទាំង ៧ គឺប្រឆាំងនឹងទីផ្សារ ហើយក៏បង្កហានិភ័យដែរ។ ជាមួយគ្នានេះនេះដែរ អ្នកនាំពាក្យក៏បានស្ដីបន្ទោសថា តម្លៃប្រេង និងឧស្ម័នដែលឡើងខ្ពស់ គឺមកពីកំហុសរបស់លោកខាងលិចនៅក្នុងគោលនយោបាយថាមពល ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកផលិតថាមពលធំៗដូចជា រុស្ស៊ី អ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡា។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏បានព្រមានលោកខាងលិចកាលពីពេលថ្មីៗនេះថា ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ប្រថុយនឹងការបង្កើនតម្លៃថាមពល បង្កឱ្យមានគ្រោះមហន្តរាយសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ គួរបញ្ជាក់ផងដែរថា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 15, 2022 Khmernote
មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីថ្ងៃពុធ កន្លងទៅនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារទៅមូលនិធិរបស់គាត់ និងអតីតភរិយា ដើម្បីជួយសម្រួលដល់វិបត្តិធំៗចំនួន ៣ ដែលកំពុងកើតមាននៅលើពិភពលោក។ ក្រៅពីបរិច្ចាគនេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏បានប្រកាសថា គាត់គ្រោងនឹងលះបង់ទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌របស់គាត់ ហើយគាត់នឹងចាកចេញពីបញ្ជីអ្នកមានបំផុតក្នុងពិភពលោក។ នៅលើបណ្ដាញសង្គម Twitter សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រកាសថា គាត់កំពុងផ្ទេរប្រាក់ចំនួន ២០ពាន់លានដុល្លារទៅកាន់មូលនិធិ “Bill & Melinda Gates Foundation” ក្នុងខែនេះ ដើម្បីបង្កើនការចំណាយដល់ ៩ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ដោយលើកឡើងពីវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត សង្រ្គា.មនៅអ៊ុយក្រែន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 15, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកៅស៊ូចំនួន ១៣៥,១៣៧ តោន កើនឡើង ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានប្រាក់ចំណូល ២១៥លានដុល្លារកើនឡើង ២.៩%។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ ក្នុងអំឡុងពេលខែមករា និងមិថុនា កៅស៊ូស្ងួតមានតម្លៃ ១៥៩៧ដុល្លារ ក្នុងមួយតោន។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤,០៤៤ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧%៕ ប្រភព៖ ក្រសួងព័ត៌មាន










