- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ជា ចាន់តូ ទេសាភិ បាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក បានធ្វើឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ដល់ ៧.២ភាគរយ នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ។ ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ របស់ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២០ ខែ កក្កដានេះ ឯកឧត្តម បានបញ្ជាក់ថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ក្នុងនោះអត្រាប្តូរប្រាក់ ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2022 Khmernote
អនុប្រធានធនាគារកណ្ដាលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ធនាគារកណ្ដាលបានលក់ទុនបម្រុងមាសរបស់ខ្លួនជាង ១២ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន investing។ លោកស្រី Kateryna Rozhkova បានប្រាប់ទូរទស្សន៍ជាតិថា៖ “យើងកំពុងលក់មាស ដូច្នេះអ្នកនាំចូលអាចទិញទំនិញចាំបាច់សម្រាប់ប្រទេស ខណៈមាសនេះមិនត្រូវបានលក់ ដើម្បីគាំទ្ររូបិយប័ណ្ណ ហ៊ីរីវ៉ាយៀ “hryvnia” របស់អ៊ុយក្រែនទេ”។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ចាប់តាំងពីការវាយប្រហារដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” នេះមក ប្រទេសរុស្ស៊ីទទួលរងនូវទណ្ណកម្មពីបណ្ដាប្រទេសជាច្រើន ខណៈប្រទេសអ៊ុយក្រែនក៏ត្រូវខាតបង់អស់ពាន់លានដុល្លារពីការលុកលុយនេះ៕ អត្ថបទ៖ លីនី ប្រភព៖ investing រូបភាព៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2022 Khmernote
ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ នៃឆ្នាំ២០២២
- អាជីវកម្មអាជីវកម្ម July 20, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសជូនដំណឹងដល់ បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់ សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរ ពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយបំពេញតាមលក្ខខណ្ឌ និង នីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលកំណត់ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែកចំពោះអង្គភាពរដ្ឋ និងឯកជន មានអាជ្ញាបណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលជិតផុតសុពលភាព ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវដាក់ពាក្យស្នើសុំមក ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច០៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជារំពឹងថា នឹងអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជានៅបំពេញតាមលក្ខខណ្ឌមួយ ចំនួនទៀតតាមភាគីចិន។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ ថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជាគឺបានវាយតម្លៃដល់ដំណាក់កាលចុងក្រោយហើយ ដោយអគ្គរដ្ឋបាលគយចិនបានធ្វើការសន្និដ្ឋានថា មៀនប៉ៃលិនកម្ពុជាមានគុណភាពល្អ និងមិនមានសមាសភាពចង្រៃទាំង៦ប្រភេទដែលភាគីចិនហាមឃាត់នោះទេ។ ឯកឧត្តមបានបន្តថា ចំពោះការវាយតម្លៃនៅតាមចម្ការផ្ទាល់ឃើញថា ចម្ការមៀនប៉ៃលិនរបស់កម្ពុជាបានដាំដុះស្អាត មានអនាម័យល្អ ហើយ ក៏មានការកត់ត្រាទៅលើការអភិវឌ្ឍតាមស្តង់ដារមួយយ៉ាងត្រឹមត្រូវ ដូច្នេះហើយឯកឧត្តមសង្ឃឹមថា នឹងមិនមានបញ្ហាចោទអ្វីទៀតនោះទេ គឺនឹង អាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 19, 2022 Khmernote
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បាន ៩៥% ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះដោយឥតគិតថ្លៃរយៈពេល ១ខែ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ផងដែរពីតម្លៃសម្រាប់ការជិះនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងឆ្នាំដំបូង យកតិចជាង ៨សេន និងទៅតាមប្រភេទឡាន ដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីរបៀបក្នុងការបង់ប្រាក់សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះផងដែរដោយ៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 19, 2022 Khmernote
កាសែត Financial Times បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ី និងចិន នឹងសាងសង់បំពង់បង្ហូរឧស្ម័ននៅក្នុងឆ្នាំ២០២៤ ខណៈពេលដែលសម្ព័ន្ធមិត្តទាំងពីរកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និង ថាមពលរបស់ពួកគេ។ ដំណឹងនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នថ្មីមួយជាមួយប្រទេស Azerbaijan កាលពីថ្ងៃច័ន្ទ ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិទ្វេដងនៅឆ្នាំ២០២៧ ឱ្យឈានដល់ចំនួនយ៉ាងហោចណាស់ ២០ពាន់លានម៉ែត្រគូប។ បើតាមនាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Oyun-Erdene Luvsannamsrai បានប្រាប់សារព័ត៌មានខាងលើថា ការសាងសង់គួរតែចាប់ផ្តើមនៅឆ្នាំ២០២៤ បើទោះបីជាបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន បានរារាំងផែនការមួយចំនួនសម្រាប់បំពង់បង្ហូរថាមពលស៊ីបេរីទី២ ក៏ដោយ។ បំពង់បង្ហូរឧស្ម័ននេះ នឹងរត់បានចម្ងាយ ២,៦០០ គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០៣០។ ជាមួយគ្នានេះដែរ
- អាជីវកម្មអាជីវកម្ម July 19, 2022 Khmernote
នាយកប្រតិបត្តិក្រុមហ៊ុន Starbucks លោក Howard Schultz បាននិយាយនៅក្នុងវីដេអូដែលត្រូវបានលេចធ្លាយមួយថា ក្រុមហ៊ុននឹងបិទហាងជាច្រើននាពេលខាងមុខនេះ។ ដំណឹងនេះ បានលេចឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសបិទហាងចំនួន ១៦ទីតាំងកាលពីពេលថ្មីៗនេះ ដោយសារតែក្រុមហ៊ុនព្រួយបារម្ភពីសុវត្ថិភាពនៅទីនោះ។ នៅក្នុងវីដេអូលេចធ្លាយនោះ លោក Howard Schultz ទំនងជាកំពុងនិយាយទៅកាន់បុគ្គលិកមួយក្រុម ដោយលើកឡើងដូច្នេះថា “នេះគ្រាន់តែការចាប់ផ្ដើមប៉ុណ្ណោះ។ វានឹងមានច្រើនទៀត”។ យ៉ាងណាមិញ ទោះបីជាវិដេអូលេចធ្លាយមែនពិត តែក្រុមហ៊ុន Starbucks បានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនេះទៅកាន់ Insider ប៉ុន្តែមិនបញ្ជាក់ថា វីដេអូនេះត្រូវបានថតនៅពេលណា ឬនៅទីណានោះទេ។ ហើយក្រមហ៊ុនក៏មិនបញ្ជាក់ថា តើហាងនៅតំបន់ណាដែលនេងត្រូវបិទជាបន្តនោះដែរ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកាហ្វេយក្សកាលពីសប្តាហ៍មុនបានប្រកាសពីផែនការបិទទីតាំងចំនួន ១៦










