ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយ កំពុងចំណាយប្រាក់ ១ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Coca-Cola នៅកម្ពុជានិងវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 19, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nikkei បានឱ្យដឹងថា ក្រុមហ៊ុន Swire បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងចំណាយប្រាក់ចំនួន ១.០១ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា។ Swire គឺជាក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយចុះបញ្ជីក្នុងទីក្រុងហុងកុង ដែលទទួលបានសិទ្ធិផលិត និងលក់ភេសជ្ជៈ Coca-Cola ធំលំដាប់ថ្នាក់ទី៥ នៅលើពិភពលោក។ លោក Patrick Healy ដែលបម្រើការនៅក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមអាជីវកម្ម Coca-Cola កម្ពុជា និងវៀតណាម បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា៖ “ការទិញយកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Swire Coca-Cola ដើម្បីពង្រីកនូវដំណើរការប្រតិបត្តិការរ

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៤ សម្រាប់ខេត្ត ៣ ក្នុងនោះខេត្តក្រចេះទទួលបានគម្រោងធំជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 19, 2022 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានទុនវិនិយោគសរុបចំនួន ៩៦.៨លានដុល្លារ និងបង្កើតការងារជាង ២ពាន់កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។

  • រុស្ស៊ី ពិន័យក្រុមហ៊ុន Google ចំនួន ៣៧៣លានដុល្លារ ដោយសារខកខានមិនបានធ្វើបែបនេះម្ដងហើយម្ដងទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 19, 2022 Khmernote

    និយតករទំនាក់ទំនងរបស់រុស្ស៊ីបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទក្រុមហ៊ុន Google ត្រូវបានពិន័យជាប្រាក់ចំនួន ២១.១ពាន់លានរូប (ប្រមាណ ៣៧៣ លានដុល្លារ) ដោយតុលាការក្រុងម៉ូស្គូ។ ការពិន័យនេះបានកើតឡើងដោយសារតែក្រុមហ៊ុនមួយនេះ បានខកខានម្ដងហើយម្ដងទៀត ក្នុងការលុបនូវមាតិកាដែលរុស្ស៊ីចាត់ទុកថាខុសច្បាប់ដូចជា “ព័ត៌មានក្លែងក្លាយ” អំពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។ ជាមួយគ្នានេះដែរ ការផាកពិន័យនេះត្រូវបានគណនាជាចំណែកនៃចំណូលប្រចាំឆ្នាំរបស់ Google នៅក្នុងប្រទេសរុស្ស៊ី ខណៈកាលពីចុងឆ្នាំមុន ក្រុមហ៊ុននេះត្រូវបានពិន័យជាប្រាក់ ៧.២ពាន់លានរូបម្ដងរួចមកហើយ។ គួរបញ្ជាក់ផងដែរថា ទីក្រុងម៉ូស្គូបានជំទាស់ជាយូរមកហើយចំពោះការចែកចាយមាតិការបស់វេទិកាបច្ចេកវិទ្យាបរទេសដែលបំពានលើការរឹតបន្តឹងរបស់ខ្លួន ហើយការរឹតបន្តឹងនេះ កាន់តែតឹងខ្លាំងចាប់តាំងពី​ជម្លោះ​ដ៏​ពុះកញ្ជ្រោល​បាន​ផ្ទុះឡើង​ជាមួយប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ លីនី ប្រភព៖ yahoo រូបភាពពី៖ reuters, geo

  • មិត្តជប៉ុន ប្រគល់រថយន្តដឹកសំរាមដល់ក្រសួងបរិស្ថាន ដើម្បីជួយដោះស្រាយបញ្ហាសំរាមនៅក្នុងខេត្តចំនួន ១១ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 18, 2022 Khmernote

    កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រគល់ជូនរថយន្តដឹកសំរាមចំនួន ១៥ គ្រឿង ដែលក្នុងនោះរថយន្តចំនួន ១០គ្រឿងគឺជាអំណោយរបស់ស្ថានទូតក្រោមគម្រោង​ (គម្រោង KUSANONE)។ ពិធីប្រគល់-ទទួលនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។ ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន១៥គ្រឿងនេះ បានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១៥ នៃខេត្តចំនួន ១១ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ

  • មកដឹងការងារដំបូងរបស់បុគ្គលល្បីៗ និងមហាសេដ្ឋីពិភពលោក ៤រូបនេះធ្វើ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 18, 2022 Khmernote

    ជាការពិតណាស់មនុស្សគ្រប់រូបសុទ្ធតែចាប់ផ្ដើមពីការងារដំបូងនៅក្នុងជីវិត មុនពេលដែលពួកគេទទួលបានជោគជ័យ សូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោក បុគ្គលល្បីៗជាច្រើនក៏ដោយ ក៏សុទ្ធតែធ្លាប់ឆ្លងកាត់ការងារដំបូងទាំងអស់ ទម្រាំឈានជើងមកដល់បច្ចុប្បន្ន។ ដោយឡែក វាគ្រាន់តែខុសប្លែកពីគ្នានៃប្រភេទការងារដែលពួកគេទទួលបានប៉ុណ្ណោះ ដើម្បីកាន់តែច្បាស់ខាងក្រោមនេះជាមហាសេដ្ឋីលំដាប់ពិភពលោក និងបុគ្គលល្បីៗចំនួន ៤រូបដែលចាប់ផ្ដើមពីការងារតូចទាបដំបូងបំផុត​ រហូតក្លាយជាកំពូលអ្នកមានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃក្នុងនោះរួមមាន៖ ១. លោក Jeff Bezos៖ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Amazon និងជាមហាសេដ្ឋីមានបំផុតលំដាប់ទី២ ក្នុងពេលបច្ចុប្បន្ន លោក Jeff Bezos គឺជាបុគ្គលិកនៅក្នុងហាង Mcdonald’s នៅទីក្រុង Miami នៅពេលគាត់មានអាយុត្រឹមតែ ១៦ឆ្នាំ។ ២. លោក Warren Buffett៖

  • ធនាគារកណ្ដាលឥណ្ឌា៖ “ឥណ្ឌា​ នឹង​ក្លាយ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​លឿន​បំផុត​ក្នុង​ពិភពលោក” សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 18, 2022 Khmernote

    ធនាគារកណ្ដាលឥណ្ឌា (RBI) បាននិយាយកាលពីថ្ងៃសោរិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា នៅតែមានភាពធន់ចំពោះការប្រឈមនឹងបញ្ហាពិភពលោក រួមទាំងអតិផរណាដែលកំពុងកើនឡើងនៅតាមប្រទេសមួយចំនួននាពេលថ្មីៗនេះ។ ទាំងនេះហើយ ត្រូវបានគេរំពឹងថា សេដ្ឋកិច្ចឥណ្ឌា នឹងក្លាយទៅជាសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតរបស់ពិភពលោក។ RBI បាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា ភាពប្រសើរឡើងវិញនៃខ្យល់មូសុងនិរតី និងការដាំដំណាំឡើងវិញនាពេលថ្មីៗនេះ បានបង្កើនការរំពឹងទុកថា តម្រូវការនៅតាមជនបទ នឹងចាប់យកការចំណាយក្នុងទីក្រុង និងពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ ប៉ុន្តែធនាគារកណ្ដាលបានបន្ថែមថា ឥទ្ធិពលដែលវាយប្រហារទៅលើការលេចធ្លាយភូមិសាស្ត្រនយោបាយ អាចមើលឃើញនៅក្នុងវិស័យជាច្រើន ដោយឥទ្ធិពលទាំងនោះនឹងកាត់បន្ថយល្បឿននៃការងើបឡើងវិញ”។ ទោះបីជាយ៉ាងនេះក្ដី ធនាគារបានបញ្ជាក់ថា នៅក្នុងហានិភ័យដ៏លើសលប់នេះ ក៏មានផ្កាភ្លើងនៅក្នុងខ្យល់បញ្ឆេះនូវភាពរឹងមាំពីកំណើតនៃសេដ្ឋកិច្ច និងកំណត់សេដ្ឋកិច្ច ឱ្យក្លាយជាសេដ្ឋកិច្ចដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក ទោះបីជាមានការឡោមព័ទ្ធដោយភាពភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចក៏ដោយ៕ អត្ថបទ៖ លីនី ប្រភព៖ yahoo រូបភាពពី៖

  • Lisa បង្ហាញពីនំថៃ ៣មុខលើគណនី Instagram របស់ខ្លួន បន្ទាប់ពីជួយអ្នកលក់ប្រហិត និងម្កុដនៅថៃឱ្យលក់ដាច់ខ្លាំងកាលពីឆ្នាំមុនដោយសារភាពល្បីល្បាញរបស់នាង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 18, 2022 Khmernote

    កាលពីពេលកន្លងទៅនេះ “Lisa” ដែលជាតារាចម្រៀង k-pop ដ៏ល្បីមួយរូបនៅក្នុងក្រុម Blackpink បានសាងភាពភ្ញាក់ផ្អើល និងជួយដល់អាជីវកម្មរបស់ប្រជាជនថៃចំនួន ២ ទី១ គឺអាជីវកម្មលក់ប្រហិតនៅតាមដងផ្លូវនៅក្នុងខេត្តបូរីរ៉ាំ និងមួយទៀតគឺ ក្រុមហ៊ុនច្នៃម៉ូតរបស់ប្រទេសថៃ ដែលលក់ម្កុដដាច់គ្មានសល់ ក្រោយពីតារាស្រីវ័យក្មេងរូបនេះបានចេញបទចម្រៀង “LALISA” ដោយការតុបតែងខ្លួនមានពាក់ម្កុដដ៏ស្រស់ស្អាត។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រថ្មីៗនេះ តារាស្រីជនជាតិថៃរូបនេះ កំពុងបង្កើតភាពទាក់ទាញថ្មីមួយទៀត ដោយរូបនាងបានបង្ហោះវិដេអូខ្លីៗ “stories” បង្ហាញពីនំថៃ នៅលើគណនី Instagram របស់ខ្លួនដែលមានអ្នកតាមដានចំនួន ៨០លាន។ នៅក្នុង “stories” Lisa បានបង្ហាញនូវនំប្រពៃណីរបស់ថៃចំនួន ៣ មុខគឺ

  • ក្រសួងទេសចរណ៍ដាក់ចេញផែនការ ១១ចំណុច ដើម្បីស្ដារវិស័យទេសចរណ៍អន្តរជាតិឡើងវិញ ខណៈរំពឹងថាឆ្នាំនេះកម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ១លាននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 18, 2022 Khmernote

    ក្រសួងទេសចរណ៍បានដាក់ចេញផែនការការងារ ១១ចំណុច ដើម្បីស្ដារវិស័យទេសចរណ៍ជាតិឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។ ផែនការនេះ ត្រូវបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារេស៉ីដង់ភ្នំពេញ។ នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានលើកឡើងថា ពេញមួយឆ្នាំ២០២២ នេះ កម្ពុជារំពឹងថា