មកដឹងការងារដំបូងរបស់បុគ្គលល្បីៗ និងមហាសេដ្ឋីពិភពលោក ៤រូបនេះធ្វើ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ
បុគ្គលជោគជ័យ July 18, 2022 Khmernote

ជាការពិតណាស់មនុស្សគ្រប់រូបសុទ្ធតែចាប់ផ្ដើមពីការងារដំបូងនៅក្នុងជីវិត មុនពេលដែលពួកគេទទួលបានជោគជ័យ សូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោក បុគ្គលល្បីៗជាច្រើនក៏ដោយ ក៏សុទ្ធតែធ្លាប់ឆ្លងកាត់ការងារដំបូងទាំងអស់ ទម្រាំឈានជើងមកដល់បច្ចុប្បន្ន។ ដោយឡែក វាគ្រាន់តែខុសប្លែកពីគ្នានៃប្រភេទការងារដែលពួកគេទទួលបានប៉ុណ្ណោះ ដើម្បីកាន់តែច្បាស់ខាងក្រោមនេះជាមហាសេដ្ឋីលំដាប់ពិភពលោក និងបុគ្គលល្បីៗចំនួន ៤រូបដែលចាប់ផ្ដើមពីការងារតូចទាបដំបូងបំផុត​ រហូតក្លាយជាកំពូលអ្នកមានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃក្នុងនោះរួមមាន៖

១. លោក Jeff Bezos៖ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Amazon និងជាមហាសេដ្ឋីមានបំផុតលំដាប់ទី២ ក្នុងពេលបច្ចុប្បន្ន លោក Jeff Bezos គឺជាបុគ្គលិកនៅក្នុងហាង Mcdonald’s នៅទីក្រុង Miami នៅពេលគាត់មានអាយុត្រឹមតែ ១៦ឆ្នាំ។

២. លោក Warren Buffett៖ មុនពេលកា្លយជាបិតាវិនិយោគដ៏ល្បីល្បាញ និងជាម្ចាស់ក្រុមហ៊ុនរាប់ពាន់លានដុល្លារ មហាសេដ្ឋីលំដាប់ទី៥ លើពិភពលោករូបនេះ​ គឺអ្នក​រត់កាសែតតាមផ្ទះ នៅអាយុ ១៣ឆ្នាំ។

៣.អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ចាប់ផ្ដើមដំបូងជាបុគ្គលិកនៅហាងការ៉េម Baskin-Robbins រហូតក្លាយជាអ្នកនយោបាយ និងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៤ និងជាជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកដំបូងបង្អស់ដែលជាប់ឆ្នោត ក្នុងរយៈពេលពីរអាណត្តិគឺក្នុងឆ្នាំ ២០០៨ និង ២០១២។

៤.ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ផ្ដើមចេញពីកម្មររោងចក្រ HP តស៊ូបង្កើតក្រុមហ៊ុន Apple ជួបប្រទះឧបសគ្គជាច្រើន ទម្រាំទទួលបានភាពល្បីល្បាញពាសពេញពិភពលោកនៅសព្វថ្ងៃនេះ។ នៅពេលគាត់ស្លាប់នៅឆ្នាំ២០១១ ទ្រព្យសម្បត្តិសុទ្ធរបស់ Steve Jobs ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១០.២ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ investopedia, rvcj
រូបភាពពី៖ investopedia,rvcj