អនុប្រធានធនាគារកណ្ដាលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ធនាគារកណ្ដាលបានលក់ទុនបម្រុងមាសរបស់ខ្លួនជាង ១២ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន investing។ លោកស្រី Kateryna Rozhkova បានប្រាប់ទូរទស្សន៍ជាតិថា៖ “យើងកំពុងលក់មាស ដូច្នេះអ្នកនាំចូលអាចទិញទំនិញចាំបាច់សម្រាប់ប្រទេស ខណៈមាសនេះមិនត្រូវបានលក់ ដើម្បីគាំទ្ររូបិយប័ណ្ណ ហ៊ីរីវ៉ាយៀ “hryvnia” របស់អ៊ុយក្រែនទេ”។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ចាប់តាំងពីការវាយប្រហារដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” នេះមក ប្រទេសរុស្ស៊ីទទួលរងនូវទណ្ណកម្មពីបណ្ដាប្រទេសជាច្រើន ខណៈប្រទេសអ៊ុយក្រែនក៏ត្រូវខាតបង់អស់ពាន់លានដុល្លារពីការលុកលុយនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ investing
រូបភាព៖ blob, pinimg, cloudfront-us-east-2


