ព័ត៌មានចុងក្រោយ
  • កត្តាធំៗ ២ បានធ្វើឱ្យការវិនិយោគនៅកម្ពុជា ពិសេសវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២ យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលសម្តេចតេជោហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។ ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ

  • មហាសេដ្ឋី Elon Musk ណែនាំឱ្យមនុស្ស និងសហគ្រិនជាច្រើន ធ្វើអាជីកម្មមួយនេះដឹងតែលុយចូលឆឹបៗ ហើយមិនខាតទេ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 23, 2022 Khmernote

    លោក Elon Musk អ្នកមានបំផុតលើពិភពលោក កំពុងអំពាវនាវឱ្យមនុស្សជាច្រើន ជាពិសេសគឺសហគ្រិនឈានជើងចូលទៅក្នុងអាជីវកម្មចម្រាញ់លីចូម ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla កាលពីថ្ងៃពុធ បានជំរុញឱ្យសហគ្រិនចាប់ផ្តើមបណ្តាក់ទុនលើការចម្រាញ់ពីលីចូម ដោយអះអាងថា អាជីវកម្មនេះនឹងក្លាយជាម៉ាស៊ីនបោះពុម្ពលុយសម្រាប់អ្នក ហើយអ្នកមិនខាតបង់ឡើយ។ ជាមួយគ្នានេះដែរ មហាសេដ្ឋីរូបនេះបានកត់សម្គាល់ថា លីចូមមានច្រើនណាស់ ប៉ុន្តែបញ្ហាត្រង់ថា ការចម្រាញ់លីចូមមកជាវត្ថុធាតុដើមប្រើនៅក្នុងអាគុយរថយន្តអគ្គិសនីមានតិចតួច។ ដូច្នេះហើយ​ Musk បានណែនាំឱ្យអ្នកចង់ចាប់យកអាជីវកម្មនេះ ត្រូវតែចម្រាញ់លីចូមទៅជាលីចូមកាបូណាត និងលីចូមអ៉ីដ្រូអុកស៊ីត កម្រិតថ្ម ដែលត្រូវតែមានភាពបរិសុទ្ធខ្ពស់”។ គួរបញ្ជាក់ផងដែរថា ដោយសារការផ្លាស់ប្ដូរជាសកលទៅរកការប្រើប្រាស់យានយន្តអគ្គិសនីបានជំរុញឱ្យលីចូមមានតម្រូវការកាន់តែច្រើន ហើយជំរុញឱ្យតម្លៃរបស់វាកើនឡើងផងដែរនៅឆ្នាំនេះ។ ជាក់ស្ដែង តម្លៃលីចូមបានកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីខែមករា ហើយបានកើនឡើងជិត ៤០០% នៅក្នុងឆ្នាំមុន

  • កសិករដាំមង្ឃុតនៅថៃ នាំគ្នាកាប់មង្ឃុតចោល ដាក់ដាំទុរេនវិញដោយសារទុរេនត្រូវប៉ាន់ខ្លាំងហើយលក់បានថ្លៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 23, 2022 Khmernote

    មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថៃបាននិយាយកាលពីថ្ងៃសុក្រថា កសិករដាំមង្ឃុតនៅតំបន់ភាគខាងកើតក្នុងប្រទេស បាននាំគ្នាកាប់ដើមមង្ឃុតចោលយ៉ាងច្រើនដើម ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសារទុរេនលក់បានថ្លៃ។ លោក Chonlatee Numnoo ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មភូមិភាគទី៦ បានសរសេរក្នុងហ្វេសប៊ុកថា៖ “ថ្វីត្បិតតែផ្លែមង្ឃុតបាននាំចេញដល់ទៅ ១៤ម៉ឺនតោនក្នុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនទាក់ទាញដូចផ្លែទុរេនទេ”។ លោកបន្តថា៖ “ដូច្នេះវា​មិន​ចម្លែក​ទេ​ដែល​ចម្ការ​មង្ឃុត​ជា​ច្រើន​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ចម្ការ​ទុរេន។ ថ្ងៃ​មុន​ខ្ញុំ​បាន​ប្រទះ​ឃើញ​ឡាន​ដឹក​អុស​ដែល​កាប់​ពី​ដើម​មង្ឃុត វាគួរឱ្យស្ដាយព្រោះ​មង្ឃុតត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​​ដើម្បីដាំ​ដុះ​ឱ្យធំឡើង​។ ជាមួយគ្នានេះដើម​មង្ឃុត​រស់​បាន​យូរ​ជាង​ដើម​ទុរេន​ទៅ​ទៀត”។ គួរបញ្ជាក់ផងដែរថា តម្លៃ​មង្ឃុត​មាន​ការ​ប្រែប្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចន្លោះ​ពី ២០ ទៅ ៥០ បាត​ក្នុង​មួយ​គីឡូក្រាម។ បើតាមមន្ត្រីដដែល អ្នកដាំមង្ឃុតបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានតម្លៃមិនស្ថិតស្ថេរ ការទប់ស្កាត់តម្លៃដោយឈ្មួញកណ្តាល ប្រាក់ឈ្នួលខ្ពស់របស់អ្នកកម្មករប្រមូលផល និងកង្វះឧស្សាហកម្មកែច្នៃសម្រាប់ផ្លែឈើដែលមិនអាចនាំចេញបាន។ ទន្ទឹមនឹងនេះ លោក​បាន​កត់​សម្គាល់​ថា

  • ជាង ៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិនក្នុងទំហំ ២.៤លានតោន គិតជាថវិកាជិត ២ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 23, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិន ក្នុងទំហំ ២.៤លានតោន និងគិតជាថវិកាមានតម្លៃជិត ២ពាន់លានដុល្លារ ខណៈប្រទេស ចិនគឺជាទីផ្សារដ៏ធំរបស់កម្ពុជា។ ថ្លែងក្នុងអំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ កក្កដា ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាមានប្រសាសន៍ថា ការនាំចេញ ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ

  • បុរសមានបំផុតនៅអាស៊ី លោក លី កាស៊ីង ប្រាប់ដំបូន្មានក្នុងការជ្រើសរើសមិត្ត ដែលល្អ និងគួរជៀសវាងមិត្ត ១ប្រភេទនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 22, 2022 Khmernote

    មហាសេដ្ឋី លី កាស៊ីង សព្វថ្ងៃមានអាយុ ៩៤​ឆ្នាំ ហើយគាត់នៅតែជាអ្នកមានបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងទ្រព្យសម្បត្តិ ៣៥.៨ ពាន់លានដុល្លា​រ។ លោក លី គឺជាវិនិយោគិនដ៏អស្ចារ្យ និងជាសប្បុរសជនមួយរូប ហើយធ្លាប់ជាប់ជាបុរសខ្លាំងបំផុតរបស់អាស៊ី ដោយទស្សនាវដ្តីអាស៊ីក្នុងឆ្នាំ២០០១ ដោយបានកាន់កាប់បល្ល័ង្កនៃបុរសមានបំផុតរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ នៅទីក្រុងហុងកុង មនុស្សម្នាកោតសរសើរមហាសេដ្ឋីវ័យរូបនេះ រហូតដល់ហៅគាត់ថា “Superman” ដោយសារតែភាពជោគជ័យរបស់គាត់ក្នុងអាជីវកម្ម ក៏ដូចជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃជីវិតរបស់គាត់។ មានពេលមួយកំឡុងពេលសំណេះសំណាលជាមួយនិស្សិតនៅសាកលវិទ្យាល័យហុងកុង មហាសេដ្ឋីរូបនេះបានណែនាំយុវជនឱ្យចេះជ្រើសរើសមិត្ត។ ក្នុងនោះ គាត់​បាន​និយាយ​ថា​៖ ​«​កុំ​ចេញ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ទំនេរ ពួកគេ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ​មនុស្សទំនេរទាំងនោះ​មិន​ទៅ​ធ្វើ​ការ​ឡើយ ព្រោះ​ពួក​គេ​គ្រាន់​តែ​ជ្រើស​រើស​អ្វីដើម្បី​ស្កប់​ចិត្ត​នឹង​ជីវិត​ប៉ុណ្ណោះ។ កាលណាយើងនិយាយជាមួយពួកគេកាន់តែច្រើន យើងកាន់តែរងផលប៉ះពាល់ដោយចិត្តគំនិត “មិនព្យាយាមធ្វើការ” ឬ

  • ប្រទេសចិន កំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយឥណ្ឌា ក្នុងការទិញប្រេងតម្លៃធូរពីរុស្ស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 22, 2022 Khmernote

    ប្រទេសចិន កំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយឥណ្ឌា ក្នុងការទិញប្រេងរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ ជាមួយគ្នានេះដែរ បើតាមឈ្មួញ និងទិន្នន័យចងក្រងដោយ Bloomberg នាវាដឹកប្រេង ESPO របស់រុស្ស៊ីចំនួនបួន កំពុងធ្វើដំណើរទៅប្រទេសឥណ្ឌា ក្នុងនោះនាវាចំនួន ២ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Paradip នៅឆ្នេរសមុទ្រភាគខាងកើត ជាកន្លែងចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Indian Oil Corp។ គួរឱ្យដឹងថា ជាធម្មតាការធ្វើជំនួញប្រេងរវាងឥណ្ឌា និងរុស្ស៊ីបែបនេះ គឺឥណ្ឌាមិនសូវចាប់អារម្មណ៍នោះទេ ដោយសារតែចម្ងាយឆ្ងាយពីកំពង់ផែផ្ទុកទំនិញរបស់រុស្ស៊ី Kozmino ហើយដោយសារតែទំនិញឆៅរបស់ ESPO ជាធម្មតាត្រូវបានដឹកជញ្ជូនតាមកប៉ាល់ aframax ដែលផ្ទុកបរិមាណតូចជាងកប៉ាល់ផ្សេងៗ។ ទោះជាយ៉ាងនេះក្ដី

  • មន្ត្រីជប៉ុន សន្យាបង្កើនឥណទានសម្បទានទ្វេដងសម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 22, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោ ងមួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត

  • ម៉ាតដ៏ល្បី 7-Eleven បញ្ឈប់បុគ្គលិកជិត ១ពាន់នាក់ នៅសហរដ្ឋអាមេរិក ខណៈប្រទេសនេះកំពុងរងសម្ពាធអតិផរណាកើនឡើង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 22, 2022 Khmernote

    អ្នកនាំពាក្យក្រុមហ៊ុនលក់រាយដ៏ល្បីមួយរបស់ជប៉ុន 7-Eleven បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហាងទំនិញ 7-Eleven បានបញ្ឈប់បុគ្គលិកចំនួន ៨៨០នាក់នៅសហរដ្ឋអាមេរិក។ ខ្សែសង្វាក់លក់រាយដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ជប៉ុន Seven & i Holdings បានកាត់បន្ថយការងារនៅមជ្ឈមណ្ឌលគាំទ្ររបស់ខ្លួន និងប្រតិបត្តិការផ្នែកជំនួយនៅ Irving រដ្ឋ Texas និង Enon រដ្ឋ Ohio។ គួររម្លឹកថា ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Seven & i Holdings បានយល់ព្រមទិញស្ថានីយ៍ប្រេងឥន្ធនៈ Speedway របស់ Marathon Petroleum ក្នុងតម្លៃ