ព័ត៌មានចុងក្រោយ
  • មហាសេដ្ឋី Bill Gates បរិច្ចាគភាគហ៊ុនតម្លៃ ៦ពាន់លានដុល្លារបន្ថែមទៀតដល់មូលនិធិសប្បុរសធម៌ ក្រោយប្រកាសឈប់ធ្វើអ្នកមាន បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 26, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះបានឱ្យដឹងថា មហាសេដ្ឋី Bill Gates បាន ផ្ដល់ភាគហ៊ុនដែលមានតម្លៃ ៦ពាន់លានដុល្លារ កាលពីសប្ដាហ៍មុនដល់មូលនិធិសប្បុរសធម៌របស់គាត់គឺ Bill & Melinda Gates បន្ថែមទៀត។ ប្រភពដដែលបានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានបរិច្ចាគភាគហ៊ុនជិត ៥.២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Canadian National Railway Co ដល់មូលនិធិ Bill & Melinda Gates Foundation នេះបើតាមឯកសារ SEC ដែលបានបង្ហាញ។

  • ប្រទេសស្រីលង្កា ស្នើសុំជំនួយសេដ្ឋកិច្ចពីប្រទេសចិន ដើម្បីដោះស្រាយ និងស្ដារប្រទេសចេញពីវិបត្តិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2022 Khmernote

    នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក Palitha Kohona ឯកអគ្គរដ្ឋទូតស្រីលង្កានៅទីក្រុងប៉េកាំង បាននិយាយថា ប្រទេសស្រីលង្កា ចង់សុំជំនួយលើផ្នែកសេដ្ឋកិច្ចពីប្រទេសចិន។ ក្នុងនោះទីក្រុង Colombo ចង់ឱ្យប្រទេសចិនស្នើសុំឱ្យក្រុមហ៊ុនរបស់ខ្លួន ធ្វើការបញ្ជាទិញតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កា និងជួយដើម្បីធ្វើឱ្យច្បាប់នាំចូលរបស់ចិនកាន់តែមានតម្លាភាព និងងាយស្រួលក្នុងការដឹកជញ្ជូនចូលទៅក្នុងប្រទេសចិន។ ជាមួយគ្នានេះដែរ លោក Kohona បានបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងក៏អាចជួយតាមរយៈការចាក់បញ្ចូលការវិនិយោគបន្ថែមទៅក្នុងគម្រោងកំពង់ផែដ៏ធំដែលគាំទ្រដោយប្រទេសចិននៅក្នុងទីក្រុង Colombo និង Hambantota។ Kohona បានបន្ថែមថា ផែនការវិនិយោគធំៗរបស់ចិនមិនទាន់បានសម្រេចទេ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ការសង្កត់ធ្ងន់របស់ឯកអគ្គរដ្ឋទូត Palitha Kohona លើប្រទេសចិន

  • កសិករនៅខេត្ត Phitsanulok ប្រទេសថៃ នាំគ្នាងាកមកដាំផ្លែត្រសក់ស្រូវពូជសាច់លឿង ដោយសារទទួលបានចំណូលខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 26, 2022 Khmernote

    ថៃ៖ នៅទីធ្លាខាងមុខផ្ទះរបស់កសិករម្នាក់ដែលមានឈ្មោះថា លោក Wasan Iang-iam អាយុ ៦១ ឆ្នាំ នៅភូមិ Ban Khao Nam Sud ឃុំ Thap Yai Chiang ស្រុក Phrom Phiram ខេត្ត Phitsanulok ។ តាមរយៈកសិករថៃម្នាក់មានឈ្មោះថា វ៉ាត់ សាន់ បានមាន​ប្រសាសន៍​ថា ជា​ធម្មតា​ការ​ធ្វើ​ស្រែ​ចម្ការ​ជា​មុខ​របរ​សំខាន់សម្រាប់ប្រជាជននាខេត្តនេះ ហើយក៏ជាអាជីពចំបងផងដែរ។ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​ពី​តំបន់​ជុំវិញ​ផ្ទះ​ ដែលជាទីធ្លាដាំ​ឪឡឹក​នៅ​ទំនេរ លោកក៏នឹកចង់​ដាំត្រសក់ស្រូវបន្ថែម ព្រោះ​លោក​មើល​ឃើញ​ថា​ វា​មាន​តម្រូវការ​ច្រើន​នៅ​លើ​ទីផ្សារ។

  • រដ្ឋគ្រោងកំណត់ឱ្យយានយន្តឯកជនត្រូវតែភ្ជាប់កាតព្វកិច្ចបង់ធានារ៉ាប់រង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។ ការថ្លែងឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង នៅថ្ងៃទី២៥ ខែកក្កដា ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យមានការរីកចម្រើនថែមទៀត។ ឯកឧត្តម បន្តថា ការកំណត់ជាកាតព្វកិច្ចនេះ នឹងជួយឱ្យជនរងគ្រោះទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ គម្រោងអាចនឹងដំណើរការក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនយ៉ាងឆាប់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ បើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ

  • រុស្ស៊ី កំពុងចរចាយ៉ាងសកម្មដើម្បីបើកជើងហោះហើរត្រង់ ជាមួយវៀតណាម ថៃ និងប្រទេសអាស៊ីមួយចំនួនទៀតនៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2022 Khmernote

    អគ្គនាយកអកាសយានដ្ឋានអន្តរជាតិ Vladivostok (រុស្ស៊ីចុងបូព៌ា) លោក Andrei Vinichenko បានឲ្យដឹងថា ភាគីរុស្ស៊ីកំពុងចរចាយ៉ាងសកម្មដើម្បីបើកជើងហោះហើរត្រង់ និងទៀងទាត់ទៅកាន់ប្រទេសវៀតណាម និងប្រទេសអាស៊ីមួយចំនួននៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ លោក Vinichenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី២១ ខែកក្កដាថា អ្នកតំណាងរុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសវៀតណាម ចិន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លើការបើកដំណើរការផ្លូវហោះហើរ។ ពួកគេ​ក៏​គ្រោង​នឹង​មាន​ការ​ពិភាក្សា​ជាមួយ​ដៃគូ​ជប៉ុន និង​ថៃ​នៅ​ពេល​ខាង​មុខផងដែរ។ ទន្ទឹមនឹងនេះ បេសកជនពិសេសរុស្ស៊ីមន្ត្រីជាន់ខ្ពស់នៅ APEC លោក Kirill Barsky បានសង្កត់ធ្ងន់ថា រុស្ស៊ីចង់បន្តការហោះហើរត្រង់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបី គឺវៀតណាម ឥណ្ឌូនេស៊ី និងថៃ។

  • ពីនិស្សិតស្រីធម្មតាៗម្នាក់​ ក្លាយជាម្ចាស់ហាងនំបុ័ងអប់ស្រួយយីហោ “PN Stories” ដែលអាចបង្កើនប្រាក់ចំណូលបានមិនធម្មតា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 25, 2022 Khmernote

    អ្នកនាង Chutima Kamnerdkaew ឬ Palm និស្សិត​វ័យ​ក្មេង​វ័យ ២៦ឆ្នាំ មក​ពីសកលវិទ្យាល័យ Songkla បានជ្រើសរើសធ្វើជាអ្នកលក់នំបុ័ងអប់ស្រួយយីហោ “PN Stories”។ បើទោះជាផ្តើមចេញពីអាជីវកម្មតូចមួយក៏មែនពិត តែនាងបានតាំងចិត្តធ្វើវាអស់រយៈពេល ២ឆ្នាំ ដោយការលក់ក្នុងថ្ងៃដំបូងបានត្រឹមតែ ៣៧ប្រអប់តែប៉ុណ្ណោះ។ ប៉ុន្តែមកទល់សព្វថ្ងៃនេះវិញ ការលក់របស់នាងបានកើនដល់ ៥,០០០ ប្រអប់ក្នុងមួយខែ ដោយបង្កើនប្រាក់ចំណូលជិតមួយមុឺនដុល្លារក្នុងមួយខែ។ អ្នកនាង Chutima Kamnerdkaew ឬ Palm បានរៀបរាប់បន្តអំពីចំណុចចាប់ផ្តើមទម្រាំតែក្លាយទៅជាអាជីវកម្មនំបុ័ងអប់ស្រួយឈ្ងុយឆ្ងាញ់បែបនេះថា ​ពីមុនគាត់ធ្វើការជា admin page ដែលមានតួនាទីឆ្លើយតបនឹងការជជែករបស់អតិថិជនរួមជាមួយនឹងការរៀនផងដែរ។ ក្រោយមកពេលរៀនចប់ អ្នកនាងមិនហ៊ានទៅធ្វើការនៅកន្លែងផ្សេងទេ

  • មហាសេដ្ឋី Bill Gates ព្រមានពីជំងឺដ៏កាចសាហាវមួយ ដែលទើបលេចឡើងជាថ្មីម្ដងទៀត ក្រោយបាត់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 25, 2022 Khmernote

    សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្រមានពីជំងឺដ៏កាច.សាហាវមួយដែលបាត់វត្តមានអស់ជាច្រើនឆ្នាំមកហើយ នោះគឺជំងឺ “ប៉ូលីយ៉ូ” ឬជាធម្មតាគេតែងហៅថាជំងឺ “គ្រុនស្វិតដៃជើង”។ មហាសេដ្ឋីរូបនេះ បានលើកឡើងពីការព្រមាននេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញករណីអ្នកឆ្លងជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ កាលពីថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២២។ មិនរង់ចាំយូរលោក Gates បានព្រមានភ្លាមៗនៅក្នុងការបង្ហោះនៅលើ Twitter នៅថ្ងៃទី២២ ខែកក្កដាថា “ការរកឃើញករណីថ្មីនៃជំងឺគ្រុនស្វិតដៃជើង​ គឺរំលឹកយើងថា វានៅតែជាជំងឺគំរាមកំហែងដល់យើងទាំងអស់គ្នា លុះត្រាតែយើងអាចលុបបំបាត់វាបានទើបជាការប្រសើរ”។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីចិត្តធម៌ Bill Gates បានធ្វើការជាច្រើនឆ្នាំ ដើម្បីលុបបំបាត់ជំងឺមួយចំនួននៅជុំវិញពិភពលោក។

  • រយៈពេល ៦ខែនៃឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅកាន់ប្រទេសចិនជាង ១០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៨៨លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា សម្រាប់រយៈពេល ៦ខែដើមឆ្នាំ ២០២២ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសចិនមានចំនួន ១៦៨ ២៨០ តោន ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ៨៨.១២ លានដុល្លារអាមេរិក ដែលបរិមាណនាំចេញនេះគ្របដណ្តប់ប្រមាណជាជាង ៥១% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងឆមាស ទី១ ឆ្នាំ២០២២។ លោក លន់ យ៉េង បានមានប្រសាសន៍បែបនេះ ក្នុងវេទិកាអនឡាញស្តីពី «វិស័យកសិកម្មកម្ពុជា-ចិន» នាពេលថ្មីៗនេះ។ លោកបន្តថា ដោយឈរលើស្មារតីមិត្តភាព ចំណងសាមគ្គីភាព និង ឆន្ទៈដ៏មុតស្រួចរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ