ព័ត៌មានចុងក្រោយ
  • ស្ថានទូតចិនប្រចាំកម្ពុជា ពេញចិត្តចំពោះកំណើននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ខណៈឆមាសទី១នៃឆ្នាំនេះ ការនាំចេញកើនឡើងជិត ២០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហាញពីការពេញ ចិត្តចំពោះកំណើននាំចេញកសិផលរបស់កម្ពុជាទៅប្រទេសចិន ដោយផ្អែករបាយការណ៍ពីស្ថាប័នជំនាញ។ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតចិនបានរៀបរាប់ថា «ស្ថានភាពនៃការ នាំចេញកសិផលកម្ពុជាទៅ កាន់ប្រទេសចិនគួរឱ្យសប្បាយចិត្ត។ យោងតាមតួលេខរបស់អគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ថ្មីៗនេះ យោងតាមរបាយ ការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨ ២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

  • កម្ពុជា នឹងទទួលបានផលចំណេញអ្វី ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ? សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 28, 2022 Khmernote

    តើកម្ពុជា នឹងទទួលបានផលចំណេញអ្វីពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ? គិតត្រឹម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៥ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ និងប្រកាសដាក់ឱ្យ ប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខ ដោយឥតគិតថ្លៃ រយៈពេលមួយខែ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញ សេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់នៅថ្ងៃនេះថា ជាការពិតណាស់ កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដូចជា កាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនមានភាពល្អប្រសើរជាងមុន

  • ក្រុមហ៊ុន Meta ប្រកាសពីការធ្លាក់ចុះប្រាក់ចំណូល និងប្រាក់ចំណេញ មិនធ្លាប់មានជាលើកដំបូង បន្ទាប់ពីមេធំ Mark Zuckerberg ទើបតែលក់ផ្ទះចំណេញរាប់លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 28, 2022 Khmernote

    យោងតាមការចុះផ្សាយសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Meta បានរាយការណ៍ពីការធ្លាក់ចុះ ប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនកំពុងរងផលប៉ះពាល់ពីសេដ្ឋកិច្ចដែលកំពុងច្របូលច្របល់ និងការប្រជែងពីបណ្ដាញសង្គម TikTok។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta ដោយសារតែការថយចុះនៃអ្នកប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងសកលលោក។ នាយកប្រតិបត្តិ Mark Zuckerberg បានប្រាប់អ្នកវិភាគបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញ ៣៦% មកត្រឹម ៦.៧ពាន់លានដុល្លារថា “នេះគឺជារយៈពេលដែលទាមទារឱ្យមានការខំប្រឹងកាន់តែខ្លាំងក្លា ហើយខ្ញុំរំពឹងថា យើងនឹងសម្រេចបានកាន់តែច្រើន ជាមួយនឹងធនធានមនុស្សតិចជាងមុន”។ Meta ក៏បាននិយាយផងដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាសដែលទើបបញ្ចប់ថ្មីៗនេះ បានថយចុះមួយភាគរយដល់ ២៨.៨ ពាន់លានដុល្លារ ដែលជាថយចុះជាលើកដំបូងរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុនបានចេញជាសាធារណៈក្នុងឆ្នាំ២០១២។

  • មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ ការចរចាយកប្រេងកម្ពុជាជិត ៣០ម៉ឺនបារ៉ែលដែលបាត់ មានសញ្ញាវិជ្ជមានច្រើន នឹងបញ្ចប់ក្នុងពេលឆាប់ៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 28, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចរចាយកប្រេងកាតរបស់កម្ពុជាជិត ៣០ម៉ឺនបាលរ៉ែលដែលបានបាត់ ដោយសារនាវា MT Strovolos លួចដឹកចេញពីតំបន់បូមប្រេងប្លុក A ដោយខុសច្បាប់នោះ កំពុងទទួលបានលទ្ធផលល្អ ដែលអាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះពេលវេលាជាក់លាក់ថា នឹងអាចចរចាបញ្ចប់នៅពេលណានោះ មិនត្រូវបានលោក ជៀប សួរ បញ្ជាក់ច្បាស់លាស់ទេ លោកថាត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការងារនេះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ឱកាសអញ្ជើញចូលរួមក្នុងសន្និសីទប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី២៧

  • អត់អ៉ីនធើណេតក៏គ្មានបញ្ហា!  ABA បញ្ចេញមុខងារថ្មីឲ្យអ្នកប្រើប្រាស់ អាចប្រើ App ដោយមិនបាច់មានអ៉ីនធើណេត​ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 28, 2022 Khmernote

    ជាធម្មតា App ABA តែងតម្រូវឱ្យអ្នកប្រើប្រាស់បើកអ៉ីនធឺណេតទើបអាចធ្វើប្រតិបត្តិការ និងដំណើរការសេវាធនាគារបាន។ យ៉ាងណាមិញ ថ្មីៗនេះ ធនាគារ ABA បានផ្ដល់នូវភាពងាយស្រួលថ្មីមួយទៀត សម្រាប់អ្នកប្រើប្រាស់ App ABA នោះគឺមិនចាំបាច់មានអ៉ីនធឺណេតក៏អាចបើក និងប្រើ App បានដែរ។ ជាក់ស្ដែងនៅពេលអ្នកបើក App ពេលគ្មានអ៉ឺនធឺណេត នោះអ្នកនឹងឃើញពាក្យ “Switch to offline mode” ដោយពាក្យនេះមានន័យថា យើងអាចប្រើ App ដោយមិនបាច់មានអ៉ីនធឺណេតឡើយ ដោយគ្រាន់តែចុចលើពាក្យ “Switch to offline mode”

  • ក្រុមប្រទេសសេដ្ឋកិច្ចកំពូលទាំង ៧ កំពុងត្រៀមកំណត់តម្លៃប្រេងរុស្ស៊ីនៅខែធ្នូ ខណៈចិន និងឥណ្ឌាកំពុងចាប់អារម្មណ៍ក្នុងការកាត់បន្ថយការចំណាយលើការនាំចូលប្រេង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 28, 2022 Khmernote

    យោងតាមប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមប្រទេសទាំងប្រាំពីរ (G7) កំពុងត្រៀមកំណត់តម្លៃប្រេងរុស្ស៊ីមុនថ្ងៃទី០៥ ខែធ្នូ នៅពេលការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងចូលជាធរមាន។ ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់ (G7) ក៏បានប្រាប់រ៉យទ័រផងដែរថា ប្រទេសចិន និងឥណ្ឌា ចាប់អារម្មណ៍ក្នុងការកាត់បន្ថយការចំណាយលើការនាំចូលប្រេងរបស់ពួកគេ ខណៈប្រទេសទាំងពីរនេះ បាននឹងកំពុងទិញប្រេងឆៅពីរុស្ស៊ី ក្នុងតម្លៃថោកៗយ៉ាងគំហុក។ គួរឱ្យដឹងថា ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប នឹងហាមប្រាមសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងទាក់ទងនឹងប្រេងនៅសមុទ្ររបស់រុស្សី ដែលអាចមានសក្តានុពលក្នុងការទាញយករាប់លានបារ៉ែលចេញពីទីផ្សារ។ ក្រុមប្រទេសទាំងពីរ (G7) បានស្នើឡើងនូវតម្លៃដែលភ្ជាប់មកជាមួយ ដើម្បីជៀសវាងការធ្លាក់ថ្លៃផ្គត់ផ្គង់ ខណៈពេលដែលកំណត់ប្រាក់ចំណូលប្រេងរបស់ទីក្រុងម៉ូស្គូ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានព្រមានថា ការបិទប្រេងរបស់រុស្ស៊ីអាចនាំឱ្យមានការសងសឹកពីទីក្រុងមូស្គូ ដែលអាចនឹងកាត់បន្ថយការផលិតភ្លាមៗ ដើម្បីបង្កឱ្យប្រេងកើនឡើងតម្លៃ។ ប៉ុន្តែ (G7) ដែលរួមមានសហរដ្ឋអាមេរិក កាណាដា

  • គោលការណ៍ឧបត្ថម្ភធន លើតម្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល បានជួយសម្រួលជីវភាពប្រជាពលរដ្ឋបានមួយផ្នែកធំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 28, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីជំនាញបានឱ្យដឹងថា គោលការណ៍ឧបត្ថម្ភធនលើតម្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល បានជួយសម្រួល ជីវភាពប្រជាពលរដ្ឋ បានមួយផ្នែកធំពិសេសជួយឱ្យប្រជាពលរដ្ឋមានបណ្តាញអគ្គសនីប្រើប្រាស់គ្រប់ៗគ្នា។ លោក សុខ គីរីរតន៍ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តក្រចេះ បានឱ្យដឹងថា វិស័យរ៉ែនិងថាមពលរបស់ខេត្តក្រចេះ បានគ្រប់គ្រងទៅលើវិស័យធំៗចំនួន ៣ គឺទី១រ៉ែ,ទី ២ ថាមពលនិងទី ៣ ប្រេងកាត ពិសេសថាមពលអគ្គិសនីនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋានពិសេសសេដ្ឋកិច្ចជាតិ។ លោកបន្តថា ថាមពលអគ្គិសនីកាលពី ១០ឆ្នាំមុនមានតម្លៃខ្ពស់ ដោយក្នុងមួយគីឡូវ៉ាត់ម៉ោងតម្លៃជិត ២ពាន់រៀល ដែលធ្វើឱ្យ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិបាកក្នុងការប្រើប្រាស់។ដោយឡែកនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គ

  • មិនឱ្យចាញ់ Elon Musk! ស្ងាត់ៗ  Mark Zuckerberg លក់ផ្ទះដ៏ធំរបស់ខ្លួនចោល ចំណេញលុយខ្ទង់ ២១លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 27, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta បានលក់ផ្ទះរបស់គាត់នៅទីក្រុង San Francisco ក្នុងតម្លៃ ៣១លានដុល្លារកាលពីដើមខែកក្កដានេះ។ ការលក់ក្រៅទីផ្សារនេះ គឺជាកិច្ចព្រមព្រៀងអចលនទ្រព្យលំនៅដ្ឋានដ៏ធំបំផុតនៅក្នុងទីក្រុងក្នុងឆ្នាំ២០២២ នេះបើយោងតាម ​​The Real Deal ។ តាមប្រភពដដែល Mark និងប្រពន្ធរបស់គាត់ Priscilla Chan បានចំណាយប្រាក់ចំនួន ១០លានដុល្លារក្នុងការទិញផ្ទះនេះកាលពីឆ្នាំ២០១៣ ដែលនាំឱ្យមហាសេដ្ឋីរូបនេះចំណេញប្រាក់ពីការលក់ខ្ទង់ ២១លានដុល្លារ ពោលគឺចំណេញ ២ដងពីលើថ្លៃដើមក្នុងពេលមិនដល់ ១០ឆ្នាំផង។ យ៉ាងណាមិញ