- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2022 Khmernote
យោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អង្គភាពអនុវត្តគម្រោង (PIU) ផ្លូវក្រវាត់ក្រុងខ្សែទី៣ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៦,៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2022 Khmernote
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយសាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តការស្ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម។ អនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូបានចុះហត្ថលេខារវាង ឯកឧត្តម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group នៅទីក្រុងសេអ៊ូល
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2022 Khmernote
កម្ពុជា បាននាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងតម្លៃ ១៩៤២ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៩ មកដល់ចុងខែមិថុនា ឆ្នាំ២០២២ នេះ។ តួលេខនេះត្រូវបានបង្ហាញដោយស្ថានទូតចិនប្រចាំកម្ពុជា ដោយដកស្រង់ចេញពីរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមរបាយការណ៍ ចាប់ពីឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២២ ផលិតផលកសិកម្មរបស់កម្ពុជាសរុបចំនួន ២.៤ លានតោនត្រូវបាននាំចេញទៅប្រទេសចិន ក្នុងនោះរួមមាន៖ ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។ គួរបញ្ជាក់ផងដែរថា នាដើមឆមាសទី១ នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក
- អាជីវកម្មអាជីវកម្ម August 1, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិដែលផ្តួចផ្តើមគំនិត និងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន និងមានការគាំទ្រនិងចូលរួមយ៉ាងសកម្មពីអង្គការអន្តរជាតិនានាដែលធ្វើកិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ទទួលបានការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលពួកគេបានប្តេជ្ញាចូលរួមបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់តាមរយៈការប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ។ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខេត្តមណ្ឌលគិរីដែលកំពុងទទួលរៀបចំចម្អិនម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ ចូលមកកម្សាន្ត និងការស្នាក់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានប្តេជ្ញាចិត្តអំពីសកម្មភាពឈប់ជួញដូរសត្វព្រៃ និងការបរិភោគសាច់ព្រៃគ្រប់ប្រភេទបានបញ្ជាក់ថា«ហាង ឬភោជនីយដ្ឋាន របស់យើងខ្ញុំ គឺពុំមានការទទួលរៀបចំចម្អិន ឬលក់ ឬស្តុកសាច់សត្វព្រៃសម្រាប់អ្នកទេសចរ ឬបុគ្គលណាម្នាក់ឡើយ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងអាហារដ្ឋានរបស់យើងខ្ញុំ គឺនឹងធ្វើការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើបានដឹង ឬបានឃើញអំពីសកម្មភាពជួញដូរសត្វព្រៃ ពីព្រោះនេះជាសកម្មភាពល្មើសច្បាប់»។ លើសពីនេះទៅទៀត ភោជនីយដ្ឋានរបស់យើងខ្ញុំ ទទួលរៀបចំជូនភ្ញៀវទេសចរតែមុខម្ហូបដែលចម្អិនពីសាច់មាន់ សាច់គោ សាច់
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 1, 2022 Khmernote
យោងតាមអត្ថបទមួយដែលបានចុះផ្សាយនៅលើបណ្ដាញ linkedin បានឱ្យដឹងថា នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ ” យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”។ នាយកប្រតិបត្តិ Nokia បាននិយាយបែបនេះ នៅពេលបញ្ចប់សុន្ទរកថារបស់គាត់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីឆ្នាំ២០១៦ ដែលធ្វើឡើងដើម្បីប្រកាសថា NOKIA ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft។ នៅពេលដែលនិយាយចប់ ទាំងនាយកប្រតិបត្តិ Nokia និងគណៈគ្រប់គ្រងទាំងអស់ បានស្រក់ទឹកភ្នែកយ៉ាងក្រៀមក្រំ និងសោស្ដាយជាពន់ពេក។ ជាការពិតណាស់ Nokia គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពិភពលោក ហើយក្រុមហ៊ុននេះមិនបានធ្វើអ្វីខុសនោះឡើយ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយគូប្រជែងរបស់ពួកគេក៏មិនអន់ដែរ។ ពួកគេមិនបានធ្វើអ្វីខុស តែពួកគេខកខានក្នុងការរៀន ពួកគេខកខានក្នុងការផ្លាស់ប្តូរ ដូច្នេះហើយធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការរៀបចំផលិតថ្មីៗឱ្យទាន់តម្រូវការអ្នកប្រើប្រាស់ និងដើម្បីបោះជំហានទៅមុខទៀត។
- អាជីវកម្មអាជីវកម្ម August 1, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនចិន គ្រោងបោះទុនវិនិយោគជាង ៣០០លានដុល្លារ ផលិតកង់កៅស៊ូរថយន្តនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខ ខណៈប្រទេសកម្ពុជាមានសុខសន្ដិភាព និងមានការអភិវឌ្ឍជាលំដាប់។ លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល លើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារ។ ការលើកឡើងនេះ ក្នុងឱកាស ដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យរូបលោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2022 Khmernote
ធនាគារពិភពលោកបានប្រាប់ប្រទេសស្រីលង្កាថា ខ្លួននឹងមិនផ្ដល់មូលនិធិថ្មីទេ លុះត្រាតែប្រទេសដែលក្ស័យធននេះអនុវត្ត “កំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ” ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន។ ជាមួយគ្នានេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃវិបត្តិមកលើប្រជាជនរបស់ប្រទេសស្រីលង្កា ប៉ុន្តែមិនទាន់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់មូលនិធិថ្មី រហូតដល់រដ្ឋាភិបាលបានលុបចោលកំណែទម្រង់ចាំបាច់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ធនាគារពិភពលោក បាននិយាយថា៖ “ធនាគារពិភពលោកមិនមានគម្រោងផ្តល់ហិរញ្ញប្បទានថ្មីដល់ប្រទេសស្រីលង្កាទេ រហូតទាល់តែក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយត្រូវបានដាក់ឱ្យដំណើរការ។ ដែលនេះទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ ដែលផ្តោតលើស្ថិរភាពសេដ្ឋកិច្ច និងលើការដោះស្រាយមូលហេតុរចនាសម្ព័ន្ធឫសគល់ដែលបង្កើតឱ្យមានវិបត្តិនេះ”។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ធនាគារពិភពលោកបានបង្វែរប្រាក់ចំនួន ១៦០លានដុល្លាររួចហើយ ពីប្រាក់កម្ចីដែលមានស្រាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ថ្នាំពេទ្យ ហ្គាស និងអាហារសាលារៀនដែលត្រូវការជាបន្ទាន់។ គួរបញ្ជាក់ផងដែរថា ប្រទេសស្រីលង្កាបានទទួលរងនូវការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ខណៈប្រជាជនចំនួន ២២លាននាក់បានជួបនឹងការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈអស់ជាច្រើនខែ ការដាច់ចរន្តអគ្គិសនី និងអតិផរណាដ៏ខ្លាំងក្លា។ មិនតែប៉ុណ្ណោះប្រទេសនេះបានជំពាក់បំណុលបរទេសចំនួន ៥១ពាន់លានដុល្លារនៅក្នុងខែមេសា៕
- អាជីវកម្មអាជីវកម្ម August 1, 2022 Khmernote
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma នឹងវិនិយោគនៅក្នុងប្រតិបត្តិករទូរគមនាគមន៍ PT Smartfren Telecom ដែលបានចុះបញ្ជីដោយឥណ្ឌូនេស៊ី និងជាផ្នែកនៃ Sinar Mas Group។ ការវិនិយោគនេះ Alibaba ត្រូវបានគេមើលឃើញថា នឹងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីកាន់តែខ្លាំងថែមទៀតតាមរយៈការចាប់យកក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់ខ្លួនដែលលាតសន្ធឹងលើផ្នែកទំនាក់ទំនង និងបច្ចេកវិទ្យា ក្រដាស កសិពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា Alibaba មានវត្តមានរួចហើយក្នុងប្រទេសឥណ្ឌូណេស៊ីតាមរយៈ PT Akulaku Silvrr Indonesia ដែលជាផ្នែកមួយនៃពាណិជ្ជកម្មអេឡិចត្រូនិក










