ធនាគារពិភពលោក បដិសេធមិនផ្តល់មូលនិធិថ្មីសម្រាប់ស្រីលង្កាឡើយ លុះត្រាតែរដ្ឋាភិបាលស្រីលង្កាធ្វើរឿងមួយនេះសិន
សេដ្ឋកិច្ច August 1, 2022 Khmernote

ធនាគារពិភពលោកបានប្រាប់ប្រទេសស្រីលង្កាថា ខ្លួននឹងមិនផ្ដល់មូលនិធិថ្មីទេ លុះត្រាតែប្រទេសដែលក្ស័យធននេះអនុវត្ត “កំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ” ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន។ ជាមួយគ្នានេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃវិបត្តិមកលើប្រជាជនរបស់ប្រទេសស្រីលង្កា ប៉ុន្តែមិនទាន់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់មូលនិធិថ្មី រហូតដល់រដ្ឋាភិបាលបានលុបចោលកំណែទម្រង់ចាំបាច់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ធនាគារពិភពលោក បាននិយាយថា៖ “ធនាគារពិភពលោកមិនមានគម្រោងផ្តល់ហិរញ្ញប្បទានថ្មីដល់ប្រទេសស្រីលង្កាទេ រហូតទាល់តែក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយត្រូវបានដាក់ឱ្យដំណើរការ។ ដែលនេះទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ ដែលផ្តោតលើស្ថិរភាពសេដ្ឋកិច្ច និងលើការដោះស្រាយមូលហេតុរចនាសម្ព័ន្ធឫសគល់ដែលបង្កើតឱ្យមានវិបត្តិនេះ”។

ប៉ុន្តែទោះជាយ៉ាងណាក្ដី ធនាគារពិភពលោកបានបង្វែរប្រាក់ចំនួន ១៦០លានដុល្លាររួចហើយ ពីប្រាក់កម្ចីដែលមានស្រាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ថ្នាំពេទ្យ ហ្គាស និងអាហារសាលារៀនដែលត្រូវការជាបន្ទាន់។ គួរបញ្ជាក់ផងដែរថា ប្រទេសស្រីលង្កាបានទទួលរងនូវការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ខណៈប្រជាជនចំនួន ២២លាននាក់បានជួបនឹងការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈអស់ជាច្រើនខែ ការដាច់ចរន្តអគ្គិសនី និងអតិផរណាដ៏ខ្លាំងក្លា។ មិនតែប៉ុណ្ណោះប្រទេសនេះបានជំពាក់បំណុលបរទេសចំនួន ៥១ពាន់លានដុល្លារនៅក្នុងខែមេសា៕

Drivers push auto rickshaws in a line to buy petrol from a fuel station, amid Sri Lanka’s economic crisis, in Colombo, Sri Lanka, July 29, 2022. REUTERS/Kim Kyung-Hoon
TPX IMAGES OF THE DAY

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost
រូបភាព៖ bangkokpost, observerbd, ahram.org, dawn.com