ព័ត៌មានចុងក្រោយ
  • រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសផ្ដល់ថវិកា ២៥ លានដុល្លារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងអាហារ និងគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក ឯកឧត្ដម Antony Blinken បានប្រកាសនូវគម្រោងថ្មីមួយដែលមានទឹកប្រាក់ ២៥ លានដុល្លារ ក្នុងការលើកកម្ពស់ សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ។ ការប្រកាសរបស់ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសអាម៉េរិកនេះ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។ សូមជម្រាបជូនថា គម្រោង កម្ពុជាហាវែស III ជាគម្រោងមានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID ។ ខណៈដែលពិភពលោកប្រឈមនឹងការគំរាមកំហែងលើការផ្គត់ផ្គង់ស្បៀងអាហារកាន់តែកើនឡើង យើងត្រូវការបង្កើននូវសមត្ថភាពកសិកម្ម និងភាពធន់ជុំវិញពិភពលោក

  • រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ “ឆ្នាំ ២០៣៥ កម្ពុជា នឹងក្លាយជាប្រទេសសេដ្ឋកិច្ចនិងសង្គម ឌីជីថល” សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជាប្រទេសសេដ្ឋកិច្ចនិងសង្គម ឌីជីថល ដើម្បីវឌ្ឍនភាពសង្គមឱ្យកាន់តែរីកចម្រើនថែមទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្ដីពី “សមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំរបស់ក្រសួងប្រៃសណីយ៍និងទូរគម នាគមន៍” នៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២ នៅទីស្ដី ការគណៈរដ្ឋមន្រ្ដី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក នៅក្នុងគ្រប់តួអង្គទាំងអស់ ទាំងស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាល ភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី។ ឯកឧត្តម

  • ឥណ្ឌាមាន បំណងចង់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័នពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងមកដល់ប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា បានថ្លែងថា ឥណ្ឌាមានបំណងចង់ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន ការតភ្ជាប់ផ្លូវពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ខណៈឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ

  • ដំណឹងល្អ! ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករខ្មែរ ដែលចេញចូលផ្សារថៃដោយប្រើប្រាស់ប័ណ្ណព្រំដែន-កម្ពុជាថៃ អាចស្នាក់នៅទីនោះបានចំនួន ៧ថ្ងៃវិញហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 4, 2022 Khmernote

    យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី០៤ ខែសីហា នេះបានឱ្យដឹងថា ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករ ដែលប្រើប្រាស់ប័ណ្ណព្រំដែន-កម្ពុជាថៃ (Cambodia-Thailand Border Pass) ដើម្បីចេញចូលផ្សារថៃ នាពេលនេះខាងភាគីអន្តោរប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាអាចចូលស្នាក់នៅពី ៣ថ្ងៃ ឱ្យស្នាក់នៅចំនួន ៧ថ្ងៃវិញហើយ។ សូមជម្រាបថា ការផ្លាស់ប្ដូរនេះ ត្រូវបានអនុញ្ញាត គឺស្របតាមគោលបំណង ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករដែលចេញ-ចូលផ្សារថៃ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំង

  • គំនិតប្លែក! ក្រុមហ៊ុនជប៉ុនមួយជួលអ្នកថ្មើរជើង ១ម៉ោង ៩ដុល្លារ ដើរស្ពាយកាតាបម្យ៉ាងនៅក្នុងទីក្រុងតូក្យូ ដើម្បីផ្សាយពាណិជ្ជកម្មរបស់ខ្លួន (មានវីដេអូ) អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 4, 2022 Khmernote

    ក្រុមហ៊ុនជប៉ុនមួយប្រើយុទ្ធសាស្រ្តដ៏ប្លែកដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដោយជួលអ្នកថ្មើរជើងឱ្យស្ពាយកាតាបម្យ៉ាងដើរជុំវិញទីក្រុងតូក្យូ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark កាលពីដើមខែមិថុនា កន្លងទៅនេះ បានឱ្យដឹងថា ក្រុមហ៊ុន Wanna Technologies បានបង់ប្រាក់ដល់អ្នកថ្មើរជើងម្នាក់ប្រមាណ ១,២០០យ៉េន (ប្រហែល ៩ដុល្លារ) ក្នុងមួយម៉ោង សម្រាប់ការដើរផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុននៅជុំវិញទីក្រុងតូក្យូ។ បើតាមការឱ្យដឹងពីក្រុមហ៊ុន អ្នកថ្មើរជើងតម្រូវឱ្យស្ពាយកាតាបដែលមានបំពាក់ជាមួយ iPad ដើម្បី​បង្ហាញ​ការផ្សាយពាណិជ្ជកម្ម​របស់កម្មវិធី Stchar ។ ជាមួយគ្នានេះ អ្នកថ្មើរជើង តម្រូវឱ្យស្ថិតក្នុងចម្ងាយ ៨០៤ គីឡូម៉ែត្រពីរូបសំណាក Hachiko ក្នុងតំបន់ Shibuya នៃទីក្រុងតូក្យូ។ មិនតែប៉ុណ្ណោះ អ្នកថ្មើរជើងដែលបានស្ពាយកាតាបផ្សាយពាណិជ្ជកម្ម ក៏នឹងត្រូវបានតម្រូវឱ្យផ្អាកការផ្សាយពាណិជ្ជកម្មនៅពេលពួកគេចូលទៅក្នុងគ្រឹះស្ថានឯកជនផ្សេងៗ

  • ឆមាសទី១ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ១ ២៩៥,៤ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 4, 2022 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា លទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១២ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ ការគូសបញ្ជាក់របស់ឯកឧត្ដមប្រតិភូនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ កាលពីរសៀលថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ឯកឧត្ដមបណ្ឌិត គុណ ញឹម

  • នំអន្សមជ្រូកខ្មែរ នៅខេត្តស្ទឹងត្រែង ត្រូវបានក្រុមការងារថ្នាក់ខេត្តរៀបចំចុះបញ្ជី “កម្មសិទ្ធិបញ្ញា ” ដាក់បញ្ចូលជា “ភូមិមួយមានផលិតផលមួយ” អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 4, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ ដែលប្រជាពលរដ្ឋផលិតនៅភូមិព្រែកត្រូវបានគណៈកម្មការថ្នាក់ខេត្ត ចុះត្រួតពិនិត្យទីតាំងផលិត ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធិបញ្ញា បង្កើតជាភូមិមួយមានផលិតផល មួយ និងបានរក្សានូវមរតកដូនតាផង។ ក្នុងឱកាសចុះរៀបចំនីតិវិធីកំណត់យកនំអន្សមជ្រូកខ្មែរ ធ្វើជាភូមិមួយមានផលិតផលមួយ នៅភូមិព្រែក ក្រុង សង្កាត់ខេត្តស្ទឹងត្រែងថ្ងៃទី០៣សីហា លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែល បង្កើតបានមុខរបរសមស្របនឹង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជានំអន្សមជ្រូកឆ្ងាញ់នេះជាដើម គណៈកម្មការថ្នាក់ខេត្តវាយតម្លៃ ពីលក្ខណសម្បត្តិ ដូចជាទីតាំងផលិត រយៈពេលផលិត បរិមាណ គុណភាព សោភ័ណភាព និងការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ

  • សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យប្រទេសកាតាជំរុញវិស័យឯកជន មកវិនិយោគនៅកម្ពុជាជាពិសេសលើវិស័យស្រូវ អង្ករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 4, 2022 Khmernote

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា នៅវិមានសន្តិភាព។ នាឱកាសនោះ សម្តេចតេជោបានលើកទឹកចិត្តឲ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា ។ សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង ដោយសម្ដេចតេជោជំរុញឲ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអរគុណចំពោះសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង២ នេះ។ ឯកឧត្តមសន្យាថា