- អាជីវកម្មអាជីវកម្ម August 8, 2022 Khmernote
Mars Wrigley ក្រុមហ៊ុនផលិតស្ករគ្រាប់ដ៏ល្បី និងធំមួយរបស់អាមេរិកដែលគ្រប់គ្រងប្រ៊េនសូកូឡា Snickers បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីបានផ្សាយពាណិជ្ជកម្មពីដុំស្ករសូកូឡារបស់ខ្លួន ភ្ជាប់ជាមួយការលើកឡើងថា តៃវ៉ាន់ជាប្រទេសមួយ រហូតបង្កឱ្យមានការខឹងសម្បារពីចិនដីគោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ។ តាមរយៈវីដេអូ និងរូបភាព ដែលបានបង្ហាញនៅលើគេហទំព័រ Snickers បានឱ្យដឹងថា ក្រុមហ៊ុនបានផ្សព្វផ្សាយពីដុំសូកូឡា Snickers ពិសេសដែលផលិតឡើងក្នុងចំនួនមានកំណត់ ដោយប្រូម៉ូតថា ផលិតផលនេះមានលក់នៅតែក្នុងប្រទេស កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ពាណិជ្ជកម្មដែលមានក្រុមចម្រៀងប្រុសកូរ៉េខាងត្បូង BTS បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើប្រព័ន្ធបណ្ដាញសង្គម Weibo
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 8, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ថា ជប៉ុននឹងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យវាដំណើរការជាកំពង់ផែស្នូលនៅទាំងកម្ពុជា និងក្នុងតំបន់។ ការបញ្ជាក់នូវជំហរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនៅថ្ងៃទី៤ ខែ សីហានេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងប្រារព្វនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 6, 2022 Khmernote
មហាសេដ្ឋីមីក្រូឈីបតៃវ៉ាន់ម្នាក់ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១០០លានដុល្លារ ដល់ការការពារប្រទេសរបស់គាត់ និងបានជំរុញឱ្យពលរដ្ឋក្រោកឈរឡើងដើម្បីតតាំងនឹងការបំពានរបស់ប្រទេសចិន។ ក្នុងសន្និសីទសារព័ត៌មានមួយ លោក Robert Tsao បាននិយាយថា លោកកំពុងបរិច្ចាគប្រាក់នេះដល់ក្រសួងការពារជាតិតៃវ៉ាន់ ដើម្បីជួយការពារ «សេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ មហាសេដ្ឋីអាយុ ៧៥ឆ្នាំរូបនេះ បានជម្រុញឱ្យប្រជាជនតៃវ៉ាន់ “ក្រោកឈរឡើងហើយប្រយុទ្ធ” ជាជាងផ្តល់មធ្យោបាយដល់ “ការបង្រួបបង្រួមជាមួយក្រុមមនុស្សក្រៅច្បាប់” ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិ ខណៈដែលយន្តហោះចម្បាំងបានបន្លឺសំឡេងការពារដែនកោះនេះ។ គួរបញ្ជាក់ផងដែរថា លោក Robert Tsao គឺជាស្ថាបនិកនៃសាជីវកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 6, 2022 Khmernote
លោក Mark Liu ជាប្រធានក្រុមហ៊ុន TSMC ដែលជា ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់ពិភពលោក បានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNN ចំពោះបញ្ហាសំខាន់ថា ប្រសិនបើចិនសម្រេចចិត្តឈ្លានពានតៃវ៉ាន់នោះ លោក Mark Liu ទទូចថារោងចក្រផលិតបន្ទះឈីបដ៏ទំនើបបំផុតរបស់ពិភពលោកនឹងមិនអាចដំណើរការបានទេ ព្រោះការប្រើប្រាស់កម្លាំងយោធានឹងជះឥទ្ធិពលអោយរោងចក្រ TSMC មិនអាចដំណើរការបន្តបាន ដោយសារតែ ការផលិតបន្ទះឈីបគឺមានភាពស្មុគស្មាញ ទាមទារឱ្យមានការតភ្ជាប់ពេលវេលាពិតប្រាកដជាមួយប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ទាំងអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិកខាងសម្ភារៈ គីមី គ្រឿងបន្លាស់ វិស្វកម្មកម្មវិធី និងការវិភាគនៃបញ្ហាដែលអាចកើតមាន។ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN លើកនេះ លោក Liu បានសង្កត់ធ្ងន់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 6, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ រៀបចំសាងសង់បង្គោលអង់តែនចំនួន១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង១០លានដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលទៅប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងការប្រើប្រាស់សេវាទូរស័ព្ទ និង internet។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍ បានឱ្យដឹងថា ចំពោះបង្គោលអង់តែន គឺក្រសួងបានជួបប្រជុំជាមួយ នឹងក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងក្រសួង បរិស្ថាន ដើម្បីរៀបចំចុះទៅមើលទីតាំង ហើយក្រសួងនឹងរៀបចំសាងសង់បង្គោលអង់ តែនចំនួន ១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង ១០លានដុល្លារ ដើម្បីផ្ដល់នូវសេវាទូរសព្ទ នៅទី កន្លែងទេសចរណ៍ វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន រួមទាំងផ្តល់នូវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 5, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃកំពុងព្យាយាមជំនួសតំណែងតៃវ៉ាន់ក្នុងការនាំចេញទំនិញទៅប្រទេសចិន ខណៈប្រទេសចិនបានហាមឃាត់ការនាំចូលទំនិញរបស់តៃវ៉ាន់ ២០០០ប្រភេទ ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយនៅថ្ងៃសុក្រនេះថា អនុព័ន្ធពាណិជ្ជកម្មថៃនៅទីក្រុងប៉េកាំង ត្រូវបានណែនាំឱ្យប្រមូលបញ្ជីផលិតផលដែលប្រទេសថៃ អាចនាំចេញទៅកាន់ប្រទេសចិនបាន ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ពីតៃវ៉ាន់។ រដ្ឋមន្រ្តី រូបនេះបានបន្តថា ថៃបានរកឃើញតម្រូវការផលិតផលម្ហូបអាហារ និងភេសជ្ជៈ រួមទាំងមីកញ្ចប់ ត្រីកក អាហារសម្រន់ ផ្លែឈើ និងភេសជ្ជៈផ្សេងៗ នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការនាំចូល និងការនាំចេញរបស់ប្រទេសថៃ មិនត្រូវបានប៉ះពាល់ដោយភាពតានតឹងរវាងចិន និងតៃវ៉ាន់នោះទេ។ លើសពីនេះ លោកបានបន្ថែមថា
- អាជីវកម្មអាជីវកម្ម August 5, 2022 Khmernote
ហាង KFC នៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានបង្ខំចិត្តលក់ជើងមាន់វិញ ជាមួយនឹងការផ្ដល់នូវបទពិសោធន៍រសជាតិថ្មីដល់អតិថិជន ក្រោពីជើងមាន់ យីហោនេះក៏ដាក់លក់ ចុងស្លាបមាន់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ yahoo។ ការផ្លាស់ប្ដូរនេះ មិនមែនជាការឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជនដែលចង់ឱ្យហាងដាក់លក់ម្ហូបប្រពៃណីរបស់ចិននោះទេ ផ្ទុយទៅវិញ ការផ្ដល់ជូននេះកើតឡើងដោយសារផលវិបាកដែលបង្កឡើងអតិផរណា នេះបើយោងតាម CNN Business។ អាជីវកម្មនៅក្នុងប្រទេសចិន ដែលទើបតែចាប់ផ្ដើមងើបឡើងវិញពីផលប៉ះពាល់នៃការបិទខ្ទប់ កំពុងជួបប្រទះនឹងការឡើងថ្លៃប្រេង និងម្ហូបអាហារកាន់តែខ្ពស់នៅក្នុងពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងក្រុមហ៊ុន Yum China ដែលជាប្រតិបត្តិការហាង KFC, Pizza Hut និង Taco Bell ក្នុងស្រុកបានឃើញការធ្លាក់ចុះនៃការលក់សម្រាប់ត្រីមាសទីពីរ។ នាយកប្រតិបត្តិក្រុមហ៊ុន
- ទេសចរណ៍ទេសចរណ៍ August 5, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ដោយដកស្រង់ពីសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ទ្វីបអាស៉ី គឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន៤៨ប្រទេស ក្នុងនោះប្រទេសចិនជាប្រទេសធំជាងគេនៅលើទ្វីបនេះ ប្រសិនបើមិនរាប់ដល់រុស្ស៉ីដែលមានរដ្ឋបាលកណ្ដាលស្ថិតនៅទ្វីបអឺរ៉ុប បន្ទាប់មកគឺប្រទេសឥណ្ឌា ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។ ប្រសិនបើភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យមួយនោះ ពួកគេអាចជ្រើសរើសគោលទេសចរណ៍នៅតាមប្រទេសទាំង១៥នេះ ពិសេសគឺប្រទេសកម្ពុជា៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អមួយនៅអាស៉ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍វប្បធម៌ប្រវត្តិ សារមន្ទីរជាតិជាដើម។ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ភ្ញៀវទេសចរអាចបន្តទៅទស្សនានៅតាមតំបន់បេតិភណ្ឌរបស់អង្គយូណេស្កូ មានដូចជាប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង










