ព័ត៌មានចុងក្រោយ
  • កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្ស ធនធានធម្មជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 11, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា អាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ខណៈដែលថវិកាដែលទទួលបានពីការលក់ ឥណទានកាបូន នឹងត្រូវយកទៅអភិវឌ្ឍក្នុងគោលដៅ ចំនួនពីរ គឺប្រើដើម្បីធ្វើសកម្មភាពអភិរក្ស ធនធានធម្មជាតិ តាមរយៈការបំពាក់នូវសម្ភារៈបច្ចេកទេស មធ្យោបាយ និងការឧបត្ថម្ភផ្សេងៗដល់មន្ត្រីឧទ្យានុរក្ស ទីពីរ សម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ មូលដ្ឋាន ដែលនៅជុំវិញតំបន់ទាញយកឥណទានកាបូន។ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់

  • ប្រសើរមែនទែន! រាជរដ្ឋាភិបាលកម្ពុជា កំពុងជួយលើកកម្ពស់តម្លៃនៃការផលិតរបស់របរធ្វើដោយដៃដើម្បីបង្កើនផលិតផលក្នុងស្រុក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 11, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងគិតលើកកម្ពស់តម្លៃនៃការផលិតរបស់របរធ្វើដោយ ដៃដើម្បីបង្កើនផលិតផលក្នុងស្រុក ដែលជួយបង្កើនជីវភាពអ្នកផលិតឱ្យកាន់តែល្អប្រសើរ ។ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម(SMEs)នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សិប្បកម្មផលិតដោយដៃរបស់កម្ពុជាមានសក្តានុពល បើទោះបីវិស័យនេះ កំពុងពឹងផ្អែកទៅលើការនាំចូលវត្ថុធាតុដើម រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយនូវពន្ធការនាំ ចូលវត្ថុធាតុដើមផលិតផលធ្វើដោយដៃនិងលើកទឹកចិត្តយកផលិតផលដែលផលិតបានយកមកដាក់លក់ក្នុងទីផ្សារផលិតផលកសិករខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍ជីវភាពរបស់កសិករខ្មែរ។ លោកបានបន្តថា ការលើក ស្ទួយក្នុងការប្រើប្រាស់ផលិត ផលសិប្បកម្មជាតិរបស់ប្រជាជនខ្មែរ ក៏អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យស្គាល់ពីផលិតផលធ្វើដោយដៃ ដ៏គួរឱ្យកោតសរសើររបស់កម្ពុជា ហើយក៏ចង់បង្ហាញពីការលើកទឹកចិត្តដល់សិប្បកម្មខ្មែរដែលផលិតផលទាំងនោះផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃអនាគត ប្រសិនបើមានការគាំទ្រពីអតិ ថិជនទាំងជាតិនិងអន្តរជាតិ ទីផ្សារផលិតផលកសិករខ្មែរនឹងពង្រីកខ្លួនទៅកន្លែងដ៏ទៃទៀត។ « វិស័យឧស្សាហ កម្មធុនតូច

  • ប្រទេសឡាវកំពុងតែជួបវិបត្តិអតិផរណា ២៥.៦% នៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 11, 2022 Khmernote

    មជ្ឈមណ្ឌល​ស្ថិតិ​ជាតិ​ឡាវ​បាន​បង្ហាញ​ថា អត្រា​អតិផរណា​ក្នុង​ខែកក្កដា ឆ្នាំ​២០២២ មាន​ចំនួន ២៥,៦ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ហើយនេះគឺជាការកើនឡើងពី ២៣.៦% នៅក្នុងខែមិថុនា។ ដោយតួលេខនេះគឺជាអត្រាអតិផរណាខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ២០០០ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកដែលមានចំណូលទាប។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដែរ តម្លៃអាហារ ឱសថ ថ្លៃធ្វើដំណើរ និងទំនិញប្រើប្រាស់ក្នុងប្រទេសឡាវបានហក់ឡើងយ៉ាងខ្លាំង ជាពិសេស តម្លៃប្រេងឥន្ធនៈបានកើនឡើង ១០៦.៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និង​ប្រាក់​គីប​ឡាវ​ធ្លាក់​ថ្លៃ វាជាកត្តាសំខាន់មួយទៀតដែលជំរុញឱ្យអតិផរណាកើនឡើង។ ហេតុនេះហើយទើបធ្វើ​ឲ្យ​ឡាវ​ក្លាយ​ជា​ប្រទេសដែល​មាន​អតិផរណា​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដែលពីមុនឡាវជាប្រទេសដែលនាំចូលផលិតផលច្រើនជាងការនាំចេញរួចទៅហើយ ហើយ​ឥឡូវ​នេះ តម្រូវការ​រូបិយប័ណ្ណ​បរទេស​ក្នុង​ប្រទេស​ឡាវ​កំពុង​កើនឡើង​សម្រាប់​ការ​នាំ​ចូល​ទំនិញ និង​ការ​សង​បំណុល ជា​លទ្ធផលប្រាក់​គីប​បាន​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រដូវ​វស្សា​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុកថា ផលិតផលកសិកម្មនឹងចេញមកតិចជាងធម្មតា នេះនឹងបណ្តាលឱ្យមានការថយចុះនៃបរិមាណទិន្នផលដែលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារ តម្លៃនៃផលិតផលទាំងនេះក៏នឹងកើនឡើងផងដែរ៕

  • ក្រុមហ៊ុនមួយនៅអាមេរិក រៃអង្គាសប្រាក់បាន ១២០,០០០ដុល្លារ ដើម្បីផលិតតុក្កតារូបលោក Volodymyr Zelensky លក់យកលុយជួយអ៊ុយក្រែន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 10, 2022 Khmernote

    ក្រុមហ៊ុនរចនាផលិតផលមួយនៅទីក្រុង ញូវយ៉ក នៃសហរដ្ឋអាមេរិក បាន​នឹងកំពុងត្រៀមផលិតផលតុក្កតាជារូបលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធនឹងការលុកលុយរបស់រុស្ស៊ីតាំងពីខែកុម្ភៈមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ndtv។ ក្រុមហ៊ុន FCTRY កាលពីជាង ១សប្ដាហ៍មុន បានចាប់ផ្ដើមយុទ្ធនាការមួយដែលមានឈ្មោះថា Kickstarter ដើម្បីប្រមូលថវិកាសម្រាប់ផលិតតុក្កតារូបលោក Zelensky។ ក្រោយមកក្រុមហ៊ុនបានសម្រេចគោលដៅប្រមូលថវិកាបានចំនួន ៣០,០០០ដុល្លារក្នុងរយៈពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ ហើយចាប់តាំងពីពេលនោះមកបានរៃអង្គាសបានជាង ១២០,០០០ដុល្លារ។ លោក Jason Feinberg នាយកប្រតិបត្តិ និងជានាយកច្នៃប្រឌិតរបស់ FCTRY បាននិយាយថា លោក Zelensky គឺជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះសម្រាប់ពេលនេះ។ គួរឱ្យដឹងថា

  • ​ថៃ ​អាច​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​ពីរ​របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ ខណៈត្រឹម ៦ដំបូង ការនាំចេញអង្ករកើនឡើងជាង ៥៦% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេស​ថៃ​អាច​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​ពីរ​របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ ខណៈការនាំចេញអង្កររបស់ប្រទេសថៃក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៥៦.៦% ដល់ចំនួន ៣.៥ លានតោន ផ្ដល់ប្រាក់ចំណូលប្រហែល ១.៧ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ លោក Chalermchai Sree-on មានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់កសិករថៃ ហើយការកើនឡើងនៃការនាំចេញនេះនឹងជួយជំរុញតម្លៃស្រូវក្នុងប្រទេស។ ជាមួយគ្នានេះដែរ លោក​បាន​កត់​សម្គាល់​ថា បើឆ្នាំនេះ ថៃអាចនាំចេញអង្ករបាន ៧លានតោន នោះប្រទេស​ថៃ​គួរ​តែ​អាច​យក​ឈ្នះ​វៀតណាម និង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​ទីពីរ​របស់​ពិភពលោក។ លើសពីនេះទៅទៀត លោក Chalermchai រំពឹងថា ការនាំចេញអង្កររបស់អូស្ត្រាលី

  • ៥ឆ្នាំទៀត កំណើនលក់ផលិតផលរបស់កម្ពុជានឹងអាចសម្រេចបានក្នុងរង្វង់ ១០០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១០ ខែសីហា នេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បញ្ជាក់ជំហរថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ខ្លួននឹងជួយកម្ពុជាលើការជំរុញឱ្យមានការវិនិយោគ ពីក្រុមហ៊ុនឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង៣ពាន់កន្លែង និងជួយកសិករ និងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មឱ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឱ្យបាន ១០០លានដុល្លារ។ ការបញ្ជាក់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការនូវគម្រោងជំនួយថវិកា ពីសហរដ្ឋអាមេរិកចំនួន២៥លានដុល្លារ សម្រាប់ការគាំទ្រខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្មកម្ពុជា ក្រោមគម្រោង«កម្ពុជាហាវែស III» កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា

  • រុស្ស៊ី​ កំពុង​ប្រកួតប្រជែង​ជាមួយ​អារ៉ាប៊ីសាអូឌីត ដោយ​លក់​ប្រេង​បញ្ចុះតម្លៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2022 Khmernote

    យោងតាមការរាយការណ៍របស់ Bloomberg បានឱ្យដឹងថា ប្រទេសរុស្ស៊ី កំពុងប្រកួតប្រជែងជាមួយនឹងអារ៉ាប៊ីសាអូឌីត ដោយលក់ប្រេងបញ្ចុះតម្លៃ។ តាមសារព័ត៌មានដដែល ប្រទេសរុស្ស៊ីកំពុងដាក់ការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់លើប្រេងឆៅរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងតម្លៃប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមការគណនា របស់ Bloomberg និងទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាបង្ហាញថា ប្រេងរបស់រុស្ស៊ីមានតម្លៃថោកជាងប្រេងរបស់អារ៉ាប៊ីសាអូឌីតចាប់ពីខែមេសាដល់ខែមិថុនា។ ការបញ្ចុះតម្លៃនេះបានពង្រីកដល់ជិត ១៩ដុល្លារ ក្នុងមួយបារ៉ែលក្នុងខែឧសភា ខណៈកាលពីមុនបញ្ចុះត្រឹម ១៣ដុល្លារក្នុងមួយបារ៉ែល។ គួរបញ្ជាក់ផងដែរថា កាល​ពី​ខែ​មិថុនា រុស្ស៊ី​បាន​យក​ឈ្នះ​អារ៉ាប៊ីសាអូឌីត​ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​ប្រេងឆៅ​ធំ​ជាង​គេ​ទីពីរ​របស់​ឥណ្ឌា​ នៅពីក្រោយប្រទេសអ៉ីរាក់។ ជាមួយគ្នានេះ ឥណ្ឌា​ឈរ​ក្នុង​នាម​ជា​អតិថិជន​ប្រេង​ឆៅ​ធំ​បំផុត​មួយ​របស់​ពិភពលោក ដោយ​បាន​នាំ​ចូល​ប្រហែល ៨៥% នៃ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន៕ អត្ថបទ៖ លីនី ប្រភព៖ yahoo រូបភាព៖ theguardian,

  • ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម៖ “សេដ្ឋកិច្ចក្នុងស្រុកកំពុងបន្តងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះក្នុងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩” សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សេដ្ឋកិច្ចក្នុងស្រុកកំពុងបន្តងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះក្នុងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ស្របពេលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលលើវិស័យឧស្សាហកម្មនិងសេវាកម្ម។ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម (SMEs) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រោយពីស្ថានភាពវិបត្តិកូវីដ១៩ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើង ខណៈការវិនិយោគ ក្នុងការផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋកំពុងមានតម្រូវការ។ ដូច្នេះជាពេលវេលាដែលសហគ្រាស ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឱ្យបានទូលំទូលាយទៅក្នុងផ្នែកឡូហ្ស៊ីស្ទិក ។ លោកបានបញ្ជាក់ថា កម្ពុជាបាននិងកំពុង ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជ កម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនិងបន្តរក្សាលំនឹង និងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។ « ស្ថានភាពបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំក្នុងវិបត្តិកូវីដ១៩ នេះ