- ទេសចរណ៍ទេសចរណ៍ August 13, 2022 Khmernote
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍។ នេះបើយោងតាមការបង្ហោះនូវលើផេកផ្លូវការរបស់ក្រសួង។ នៅក្នុងការបង្ហោះ ក្រសួងបានបញ្ជាក់ថា៖ ក្រសួងទេសចរណ៍មានកិត្តិយសជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ក្នុងការត្រៀមការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា និងឆ្ពោះទៅកាន់ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ក្រសួងទេសចរណ៍សម្រេចដាក់ចេញនូវយន្តការ ដូចខាងក្រោម៖ ១. ផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញា- បណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ២. ផ្តល់ការលើកលែងការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសមកវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូសនិងដូសជំរុញ
- អាជីវកម្មអាជីវកម្ម August 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុវជនមួយរូបរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានគំនិតច្នៃប្រឌិតផលិតរូបចម្លាក់ចេញពីអាចម៍រណារួមផ្សំជាមួយវត្ថុធាតុដើមមួយចំនួនទៀត ផលិតបានជារូបចម្លាក់ច្រើនប្រភេទយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញ សម្រាប់លក់ជូនភ្ញៀវទេសចរ។ លោកគួច សេងថៃ អាយុ៣៧ឆ្នាំ ម្ចាស់សិប្បកម្មចម្លាក់រក្សកូសាអាត មានទីតាំងក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមបើកដំណើរការសិប្បកម្មមួយនេះតាំងពីអំឡុងឆ្នាំ២០១៨មក ដោយសារមានចំណង់ចំណូលចិត្តលើការសូន្យដីឥដ្ឋឱ្យចេញជារូបផ្សេងៗកាលពីនៅវ័យកុមារ និងដោយមានគំនិតចង់បង្កើតផលិតផលអ្វីដែលថ្មីៗ និងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ផងនោះ លោកក៏សម្រេចចិត្តសាកល្បងកែច្នៃអាចម៍រណា រួមផ្សំជាមួយជ័រឈើ៣ប្រភេទផ្សេងទៀត យកមកលាយបញ្ជូលគ្នា រួចចាក់បញ្ជូលទៅក្នុងពុម្ភដើម្បីផលិតជារូបផ្សេងៗជាច្រើន សម្រាប់លក់ជូនអតិថិជន។ លោកបន្តថា រូបចម្លាក់ដែលបានកែច្នៃនេះមានការគាំទ្រពីអតិថិជន និងភ្ញៀវទេសចរដែលទៅ លេងកម្សាន្តនៅខេត្តសៀមរាប សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ និងតំាងលម្អនៅតាមគេហដ្ឋាន។ លោកបន្តទៀត បច្ចុប្បន្នសិប្បកម្មចម្លាក់របស់លោកមានលទ្ធភាពផលិតរូបចម្លាក់ជាច្រើនប្រភេទរួមមាន
- អាជីវកម្មអាជីវកម្ម August 12, 2022 Khmernote
គណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។ ការស្នើសុំនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ។ ក្នុងជំនួបនោះដែរ លោកស្រី Wallis
- អាជីវកម្មអាជីវកម្ម August 12, 2022 Khmernote
ក្រុមហ៊ុន Thai Airways International Pcl នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសំខាន់ៗពីរដ្ឋាភិបាលសម្រាប់ការបង្កើនដើមទុន ២.២ ពាន់លានដុល្លារ និងផែនការផ្លាស់ប្តូរបំណុលទៅជាភាគហ៊ុន ក្នុងគោលបំណងជួយក្រុមហ៊ុនអាកាសចរណ៍ឱ្យរួចផុតពីការក្ស័យធន នេះបើយោងតាមសារព័ត៌មាន Bloomberg ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា ធនាគារគ្រប់គ្រងដោយរដ្ឋ នឹងដឹកនាំក្នុងការផ្តល់មូលនិធិដល់ប្រាក់កម្ចីថ្មី,បំប្លែងបំណុល និងបញ្ចូលមូលធនភាគហ៊ុនទៅក្នុងក្រុមហ៊ុន Thai Airways ដែលជាផ្នែកមួយនៃផែនការកែលម្អដែលក្រុមហ៊ុនអាកាសចរណ៍បានផ្តល់ឱ្យតុលាការ សម្រាប់ការអនុម័តកាលពីខែមុន។ លោកបានកត់សម្គាល់ថា ក្រសួង និងស្ថាប័នផ្សេងទៀត នឹងបន្តរក្សាភាគហ៊ុនរួមគ្នាយ៉ាងហោចណាស់ ៤០% ប៉ុន្តែសមាមាត្រនឹងមិនលើសពី ៥០% ដើម្បីជំរុញក្រុមហ៊ុនអាកាសចរណ៍ឱ្យបន្តការប្រកួតប្រជែង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2022 Khmernote
យោងតាមការរាយការណ៍របស់សារព័ត៌មាន Xinhua បានឱ្យដឹងថា ទំនិញសរុបចំនួន ១.០២ លានតោនត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែកឡាវ-ចិន ចាប់តាំងពីផ្លូវនេះបានដំណើរការកាលពីប្រាំបីខែមុន។ ប្រភពដដែលបានឱ្យដឹងទៀតថា តម្លៃនៃទំនិញទាំងនេះ មានចំនួនប្រហែល 9.14 ពាន់លានយន់ (ប្រមាណ ១.៣៥ពាន់លានដុល្លារ)។ នាយកដ្ឋានគយនៃទីក្រុងគុនមីង ដែលជារដ្ឋធានីនៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងរថភ្លើងដឹកទំនិញអន្តរជាតិចំនួន ១,៩៩៦ នៅលើផ្លូវដែកក្នុងអំឡុងពេលនោះ។ ជាមួយគ្នានេះ លោក Zhang Xianzhou អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងខេត្ត Yunnan បាននិយាយថា ភាពខុសគ្នានៃការនាំចូល និងនាំចេញរបស់ក្រុមហ៊ុនបានកើនឡើងបន្ទាប់ពីការបើកដំណើរការសេវាកម្មផ្លូវដែកនេះ។ លោក Zhang បានបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួង ព័ត៌មាន ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ មានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ ហើយបង្កើតឱកាសការងារថ្មី ចំនួន ៧៦,៦២៤នាក់ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាទីផ្សារការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន។ ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហេង សុខគង់
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2022 Khmernote
ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញនូវចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី)។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Ave Arup Limited
- អាជីវកម្មអាជីវកម្ម August 11, 2022 Khmernote
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានប្រកាសថា ខ្លួននឹងចូលទៅក្នុងទីផ្សាររថយន្តប្រទេសថៃ ដោយគ្រោងនឹងធ្វើការជាមួយក្រុមហ៊ុនចែកចាយរថយន្តថាមពលថ្មីក្នុងស្រុក RÊVER Automotive ។ នេះបើយោងតាមការលើកឡើងរបស់ BYD នៅលើគណនី Weibo របស់ខ្លួនកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចូលរួមក្នុងពិព័រណ៍រថយន្តអន្តរជាតិនៅឆ្នាំនេះនៅប្រទេសថៃ ដើម្បីបង្ហាញម៉ូដែលរថយន្តជាច្រើនទៀត។ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកជិត ៣០ បានចូលទីផ្សាររបស់ប្រទេស ហើយបានបង្កើតការងារដល់ប្រជាជនចំនួន ១០០,០០០ នាក់។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែកក្កដា ក្រុមហ៊ុន BYD បានលក់រថយន្តថ្មីចំនួន ១៦២,៥៣០ គ្រឿង កើនឡើង










