ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានប្រកាសថា ខ្លួននឹងចូលទៅក្នុងទីផ្សាររថយន្តប្រទេសថៃ ដោយគ្រោងនឹងធ្វើការជាមួយក្រុមហ៊ុនចែកចាយរថយន្តថាមពលថ្មីក្នុងស្រុក RÊVER Automotive ។ នេះបើយោងតាមការលើកឡើងរបស់ BYD នៅលើគណនី Weibo របស់ខ្លួនកាលពីថ្ងៃអង្គារ។
ក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចូលរួមក្នុងពិព័រណ៍រថយន្តអន្តរជាតិនៅឆ្នាំនេះនៅប្រទេសថៃ ដើម្បីបង្ហាញម៉ូដែលរថយន្តជាច្រើនទៀត។ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកជិត ៣០ បានចូលទីផ្សាររបស់ប្រទេស ហើយបានបង្កើតការងារដល់ប្រជាជនចំនួន ១០០,០០០ នាក់។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែកក្កដា ក្រុមហ៊ុន BYD បានលក់រថយន្តថ្មីចំនួន ១៦២,៥៣០ គ្រឿង កើនឡើង ១៨៣.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយរថយន្តថាមពលថ្មីលក់បាន ១៦២,២១៤ គ្រឿង កើនឡើង ១៨៤,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរ គិតត្រឹមថ្ងៃទី០៩ ខែសីហា ក្រុមហ៊ុនបានលក់រថយន្តថាមពលថ្មីជាង ២.៣ លានគ្រឿងទៅកាន់ប្រទេស និងតំបន់ជាង ៧០៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ chinadaily, cgtn, abnewsfire


