- អាជីវកម្មអាជីវកម្ម August 17, 2022 Khmernote
ក្រុមហ៊ុន Apple កំពុងពិភាក្សាដើម្បីផលិត Apple Watch និង MacBooks នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកសម្លឹងរកមើលការធ្វើពិពិធកម្មផលិតកម្មចេញពីប្រទេសចិន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Nikkei Asia ។ បើតាមប្រភពដដែល ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ Apple គឺ Luxshare Precision Industry និង Foxconn បានចាប់ផ្ដើមសាកល្បងការផលិត Apple Watch នៅភាគខាងជើងប្រទេសវៀតណាម ក្នុងគោលបំណងឧបករណ៍នេះនៅខាងក្រៅប្រទេសចិន។ ដោយឡែកចំពោះការផលិត MacBook ក្រុមហ៊ុន Apple បានស្នើឱ្យអ្នកផ្គត់ផ្គង់បង្កើតខ្សែផលិតកម្មសាកល្បងនៅក្នុងប្រទេសវៀតណាម។ គួរឱ្យដឹងថា ក្រៅពីប្រទេសចិន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 17, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អរគុណដល់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបញ្ឈប់ការផ្តាច់មុខផ្តល់សេវាអ៊ីនធើណេត នៅក្នុងបុរី និង ផ្តល់ឱកាសឱ្យក្រុមហ៊ុនផ្សេងទៀត មានសិទ្ធិក្នុងការប្រកួតប្រជែង បម្រើសេវាអ៉ីនធើណិត ដល់អ្នករស់នៅក្នុងបុរីមានភាពងាយស្រួល និងមានសេវាប្រើប្រាស់ប្រកបដោយគុណភាព។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបញ្ចប់ភាពផ្ដាច់មុខ របស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាជាមួយបុរី ដើម្បីអាចឱ្យក្រុមហ៊ុនផ្សេងទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 17, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ឆមាសទី១ឆ្នាំ ២០២២នេះ អង្គភាព ច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញបានរកចំណូលពីការផ្ដល់សេវាជូនប្រជាពលរដ្ឋបានថវិកាប្រមាណជាង ១៥លានដុល្លារ សហរដ្ឋអាមេរិក បើទោះបីស្ថិតក្នុងដំណាក់ការនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ។ នេះបើតាមការបញ្ជាក់ពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការ គ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដមប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និង ឯកឧត្ដមឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក
- អាជីវកម្មអាជីវកម្ម August 17, 2022 Khmernote
លោកស្រី Phatrawadee Tunsub ម្ចាស់ហាងបង្អែមដ៏ល្បីឈ្មោះនៅ Song Kwae ឈ្មោះថា “Phatrawadee chives” បានរៀបរាប់ពីដំណើរដើមទងក្នុងការចាប់ផ្ដើមអាជីវកម្មដែលកំពុងដំណើរសព្វថ្ងៃនេះ។ លោកស្រីបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា មុនពេលចាប់យករបរលក់នំគូឆាយដែលល្បីនេះ គឺម្ដាយលោកស្រីដែលមកពីខេត្ត Phitsanulok ប្រកបរបរធ្វើស្រែចម្ការនោះទេ ប៉ុន្តែដោយសារមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ហើយត្រូវចិញ្ចឹមកូនដល់ទៅ ៦នាក់ទៀត ក៏ជំពាក់បំណុលគេ ហើយក៏សម្រេចចិត្តតផ្លាស់ប្តូរអាជីពមកធ្វើនំគូឆាយលក់វិញ។ លោកស្រីបានបន្តថា របរលក់នំគូឆាយនេះ គឺប្រើរូបមន្តរបស់ពីដូនតាយូរលង់ណាស់មកហើយ ហើយមុខជំនួញនេះជា មុខជំនួញជាលក្ខណៈគ្រួសារ ដែលបានលក់អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ រហូតដល់ម្តាយខ្ញុំបានចែករូបមន្តដល់កូនៗទាំងអស់របស់គាត់ ហើយតាមខ្ញុំសួរមក នំដែលមានលក់នៅខេត្ត Phitsanulok។ នំគូឆាយរបស់នាងមានស្នូល ២ប្រភេទ
- ទេសចរណ៍ទេសចរណ៍ August 17, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានឱ្យដឹងថា តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួន ២ ២៧៨ ៨៥៤ នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ១ ២៤២ ៨៥៤ នាក់រួចទៅហើយ។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា៖ «តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន ២ ២៧៨ ៨៥៤ នាក់។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥៣៤ ០០៥
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 16, 2022 Khmernote
លោក Mark Zuckerberg គឺជាបុគ្គលដែលមានឥទ្ធិពល និងស្ថិតនៅក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ស្ថាបនិក និងជា CEO របស់ Facebook រូបនេះ កើនលើស ១០០ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែថ្មីៗនេះដោយសារការប្រែបប្រួលមួយចំនួននៅលើពិភពលោក បានធ្វើឱ្យតួលេខទ្រព្យសម្បត្តិធ្លាក់ចុះដល់ ៦៤.៧ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes។ បើទោះបីជាមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក៏ពិតមែន តែមហាសេដ្ឋីរូបនេះ ត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា Mark បានប្រើប្រាស់ និងដឹកនាំការរស់នៅដ៏សាមញ្ញ និងរាបទាបបំផុតជាមួយនឹងប្រពន្ធគឺលោកស្រី Priscilla Chan រួមទាំងកូនៗរបស់គាត់។ ជាក់ស្ដែងសារព័ត៌មានទាំងនោះបានបង្ហើបថា មហាសេដ្ឋីបច្ចេកវិទ្យាដ៏មានបំផុតម្នាក់នេះ មិនចំណាយប្រាក់ច្រើនទៅលើសម្ភារៈនិយមដូចជា ឡាន សំលៀកបំពាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 16, 2022 Khmernote
ក្រុមហ៊ុន ស៊ីភី អល (CP All) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសថៃ បានស្នើសុំរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមទៀត។ ការស្នើសុំនេះត្រូវបានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅថ្ងៃទី១៦ ខែសីហា នេះ។ ក្នុងជំនួបនោះ លោក កស័ក្ដិ បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្តានុពល
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 16, 2022 Khmernote
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយថា ប្រទេសឥណ្ឌាមានបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេល ២៥ឆ្នាំ។ នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងបែបនេះនៅក្នុងសុន្ទរកថានៃថ្ងៃជាតិកាលពីថ្ងៃចន្ទ ជាមួយនឹងគោលនយោបាយដើម្បីគាំទ្រដល់ការផលិតក្នុងស្រុកក្នុងវិស័យថាមពល ការការពារជាតិ និងបច្ចេកវិទ្យាឌីជីថល។ ថ្លែងពីបន្ទាយក្រហមសតវត្សទី១៧ នៅទីក្រុងដេលី ខណៈដែលប្រទេសឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃឯករាជ្យភាពរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមអង់គ្លេស លោក Modi បានដាស់តឿនយុវជនឱ្យ “មានមហិច្ឆតាធំ” និងផ្តល់ឆ្នាំដ៏ល្អបំផុតរបស់ពួកគេសម្រាប់បុព្វហេតុប្រទេស។ ជាមួយគ្នានោះ លោកបានលើកឡើងជាភាសាហិណ្ឌូថា៖ “យើងត្រូវប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ ក្នុងជីវិតរបស់យើង”។ គួរឱ្យដឹងថា បច្ចុប្បន្នធនាគារពិភពលោកបានចាត់ថ្នាក់ប្រទេសឥណ្ឌាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដែលមានន័យថាប្រទេសដែលមានប្រាក់ចំណូលជាតិសរុបក្នុងមនុស្សម្នាក់ចន្លោះពី ១,០៨៦ ទៅ ៤,២៥៥ ដុល្លារ។ ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដូចជាសហរដ្ឋអាមេរិក










