ព័ត៌មានចុងក្រោយ
  • រយៈពេល ៧ខែឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន ២ ២១០លានដុល្លារ កើនឡើងជិត ៣០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 16, 2022 Khmernote

    ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ​ បានប្រមូលចំណូលពន្ធ-អាករមានចំនួន ៨ ៩៥០.៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០.១០ លានដុល្លារ) ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៩៨៩.៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១.២៩ លានដុល្លារ) ស្មើនឹង ២៨.៦២%។ តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល

  • ក្រុមហ៊ុនផលិតមីកញ្ចប់ធំៗចំនួន ៥ នៅថៃ កំពុងជួបទុក្ខធំ ដោយព្យាយាមអង្វររដ្ឋាភិបាលអនុញ្ញាតឱ្យពួកគេដំឡើងតម្លៃលើផលិតផល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 16, 2022 Khmernote

    ក្រុមហ៊ុនផលិតមីកញ្ចប់ធំចំនួន ៥ នៅក្នុងប្រទេសថៃ កំពុងអង្វររដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យពួកគេដំឡើងតម្លៃដល់ ៨បាត (០.២២ដុល្លារ) ក្នុងមួយកញ្ចប់ ខណៈដែលពួកគេបាននិងកំពុងជួបបញ្ហាពាក់ព័ន្ធនឹងការចំណាយច្រើន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនចំនួនប្រាំគឺ Thai Preserved Food, Nissin Foods, Thai President Foods, Wan Thai Foods Industry និង Chokchaipibul Co Ltd – កាលពីថ្ងៃចន្ទបានរួមគ្នាស្នើឱ្យរដ្ឋាភិបាលពិចារណាអនុញ្ញាតឱ្យមានការកែសម្រួលតម្លៃសម្រាប់មីកញ្ចប់ ដែលជាអាហារពេញនិយមសម្រាប់ប្រជាជនដែលមានចំណូលទាប។ លោក Weera Naphaphreugchart នាយករងគ្រប់គ្រងនៃ Thai Preserved

  • រដ្ឋមន្ដ្រីក្រសួងកសិកម្ម ណែនាំដល់កសិដ្ឋានចិញ្ចឹមជ្រូកមួយគួរធ្វើរឿង ២នេះ ដើម្បីបន្ថយប្រើថាមពលអគ្គីសនី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 15, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានណែនាំដល់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងថា គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពល អគ្គិសនី ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ជាពិសេសសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ដែលនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយបន្ថែមទៀត។ ការណែនាំបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងក្នុងឱកាសអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋានបងស្រី ងិន គន្ធា ដែលមានទីតាំងស្ថិតក្នុងភូមិឫស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។ មានឱកាសបានជួបម្ចាស់កសិដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តី បានសួរនាំលោកស្រីអំពីដំណើរការអាជីវកម្មចិញ្ចឹមជ្រូកសាច់មានដូចជាពូជ ចំណី ថ្នាំសង្កូវ ជំងឺឆ្លង

  • ម្ចាស់កសិកដ្ឋានមួយកន្លែងនៅមណ្ឌលគិរី យកពូជខ្យងទុរ៉េនពីជប៉ុន​មកបង្កាត់លក់ កំពុងត្រូវប៉ាន់ខ្លាំង លក់តែសាច់ ១គីឡូបាន ១០០ដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 15, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពូជខ្យងទុរ៉េនរបស់កសិដ្ឋាន ៤០០ ក្នុងខេត្តមណ្ឌលគិរីកំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹម ជាពិសេសវាមានប្រូតេអ៉ីនច្រើនចំពោះសុខភាពរាងកាយមនុស្ស។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងទុរ៉េន និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកការចិញ្ចឹមខ្យងទុរ៉េននេះ អស់រយៈពេលជាង ១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។លោកបានបន្តថា សម្រាប់ពូជខ្យងទុរ៉េននេះ គឺនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ ហើយខ្យងទុរ៉េននេះដែរ គឺវាស៊ីអាសូឡា និងបន្លែជាចំណីអាហារ។ លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើង អាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម តង់

  • កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣ នៅក្នុង១០រាជធានីខេត្ត ដែលរួមចំណែកជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងឧស្សាហកម្មបានចេញលិខិតអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ ១០រាជធានីខេត្ត ដែលនេះបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បញ្ជាក់ថា មកទល់ពេលនេះក្រសួងបានចេញលិខិត អនុញ្ញាតនៅ ១០រាជធានីខេត្តមានដូចជា ខេត្តស្វាយរៀងមានចំនួន ៨តំបន់ ខេត្តបន្ទាយមានជ័យមានចំនួន ៣តំបន់ ខេត្តព្រះសីហនុមានចំនួន ៣តំបន់ ខេត្តកោះកុងមានចំនួន២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ ឆ្នាំងមានចំនួន១តំបន់ ខេត្តកំពង់ស្ពឺមានចំនួន២តំបន់ ខេត្តកំពតមានចំនួន១តំបន់ ខេត្តក្រចេះមានចំនួន១តំបន់និងរាជធានីភ្នំពេញមានចំនួន ១តំបន់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន

  • ឥណ្ឌូនេស៊ីឡើងកូតខ្លាំង ផលិត និងនាំចេញយន្តហោះមានមុខងារច្រើន ទៅកាន់ប្រទេសថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2022 Khmernote

    ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមួយកំពុងឡើងកូតស្រើតៗក្នុងពេលបច្ចុប្បន្ននេះ បាននាំចេញយន្តហោះទៅកាន់ប្រទេសថៃ។ ក្រុមហ៊ុន PT Dirgantara Indonesia (PTDI) ដែលជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី បានដឹកជញ្ជូនយន្តហោះ NC212i មួយគ្រឿង ដល់នាយកដ្ឋានអាកាសចរណ៍ទឹកភ្លៀង និងកសិកម្មថៃ (DRRAA)។ លោក Wildan Arief នាយកផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងធនធានមនុស្សរបស់ PTDI បាននិយាយថា យន្តហោះដែលមានលេខកន្ទុយ AX-2129 បានហោះចេញពីអាកាសយានដ្ឋាន Husein Sastranegara ក្នុងខេត្ត West Java ទៅកាន់មូលដ្ឋានអាកាស Nakhon Sawan

  • វៀតណាម កំពុងលេចធ្លោ ចំពេលមានតម្រូវការ និងការប្រកួតប្រជែងខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2022 Khmernote

    វៀតណាមកំពុងលេចធ្លោខ្លាំងចំពេលមានតម្រូវការខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក ខណៈក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងឡើងក្នុងប្រទេសវៀតណាម។ ប្រទេសមួយនេះ បានឈានចូលទៅក្នុងការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនកំពូលមួយ បានប្រកាសពីផែនការចាប់ផ្តើមផលិតបន្ទះឈីបនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Thai Nguyen ភាគខាងជើងក្នុងខែកក្កដា ឆ្នាំ២០២៣។ លោក Gu Wenjun ប្រធានអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារសៀងហៃ ICwise បានប្រាប់កាសែតចិន Global Times ថា “វៀតណាមកំពុងក្លាយជាទិសដៅថ្មី សម្រាប់ឧស្សាហកម្ម microconductor ដោយសារតំបន់ឧស្សាហកម្មរបស់ខ្លួន ដែលមានឯកទេសក្នុងការធ្វើតេស្ត និងការវេចខ្ចប់សៀគ្វី។ ជាមួយគ្នានេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់សហរដ្ឋអាមេរិក Technavio បាននិយាយថា ទីផ្សារបន្ទះឈីបផ្ទាល់ខ្លួនរបស់វៀតណាមមានសក្តានុពលកើនឡើងចំនួន ១.៦៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ

  • ថៃ វ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រទេសនាំចេញកៅស៊ូកំពូលនៅលើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 13, 2022 Khmernote

    ថៃបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសនាំចេញកៅស៊ូទៅកាន់ទីផ្សារពិភពលោក ខណៈក្នុងឆមាសទី១ នៃឆ្នាំនេះ ថៃបាននាំចេញកៅស៊ូចំនួន ២.១៩លានតោន ដែលមានតម្លៃ ៧០.៥ពាន់លានបាត (ប្រមាណ ២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការបង្ហាញរបស់ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោក Alongkorn Ponlaboot ។ លោក Alongkorn បាន​ដក​ស្រង់​ទិន្នន័យ​ពី​អាជ្ញាធរ​កៅស៊ូ​ថៃ​ ហើយនិយាយ​ថា ការ​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​សរុប​ក្នុង​ឆ្នាំ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ដល់ ៤.២៧ លាន​តោន កើន​ឡើង ៣.៤១% ​ធៀប​នឹង​ឆ្នាំ​មុន។ លោកបានបន្ថែមថា នៅក្នុងឆមាសទីមួយ ប្រទេសថៃ បាននាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូមានតម្លៃ ១៦៧.២ ពាន់លានបាត។ ក្នុងនោះ