- អាជីវកម្មអាជីវកម្ម August 12, 2022 Khmernote
គណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។ ការស្នើសុំនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ។ ក្នុងជំនួបនោះដែរ លោកស្រី Wallis
- អាជីវកម្មអាជីវកម្ម August 12, 2022 Khmernote
ក្រុមហ៊ុន Thai Airways International Pcl នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសំខាន់ៗពីរដ្ឋាភិបាលសម្រាប់ការបង្កើនដើមទុន ២.២ ពាន់លានដុល្លារ និងផែនការផ្លាស់ប្តូរបំណុលទៅជាភាគហ៊ុន ក្នុងគោលបំណងជួយក្រុមហ៊ុនអាកាសចរណ៍ឱ្យរួចផុតពីការក្ស័យធន នេះបើយោងតាមសារព័ត៌មាន Bloomberg ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា ធនាគារគ្រប់គ្រងដោយរដ្ឋ នឹងដឹកនាំក្នុងការផ្តល់មូលនិធិដល់ប្រាក់កម្ចីថ្មី,បំប្លែងបំណុល និងបញ្ចូលមូលធនភាគហ៊ុនទៅក្នុងក្រុមហ៊ុន Thai Airways ដែលជាផ្នែកមួយនៃផែនការកែលម្អដែលក្រុមហ៊ុនអាកាសចរណ៍បានផ្តល់ឱ្យតុលាការ សម្រាប់ការអនុម័តកាលពីខែមុន។ លោកបានកត់សម្គាល់ថា ក្រសួង និងស្ថាប័នផ្សេងទៀត នឹងបន្តរក្សាភាគហ៊ុនរួមគ្នាយ៉ាងហោចណាស់ ៤០% ប៉ុន្តែសមាមាត្រនឹងមិនលើសពី ៥០% ដើម្បីជំរុញក្រុមហ៊ុនអាកាសចរណ៍ឱ្យបន្តការប្រកួតប្រជែង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2022 Khmernote
យោងតាមការរាយការណ៍របស់សារព័ត៌មាន Xinhua បានឱ្យដឹងថា ទំនិញសរុបចំនួន ១.០២ លានតោនត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែកឡាវ-ចិន ចាប់តាំងពីផ្លូវនេះបានដំណើរការកាលពីប្រាំបីខែមុន។ ប្រភពដដែលបានឱ្យដឹងទៀតថា តម្លៃនៃទំនិញទាំងនេះ មានចំនួនប្រហែល 9.14 ពាន់លានយន់ (ប្រមាណ ១.៣៥ពាន់លានដុល្លារ)។ នាយកដ្ឋានគយនៃទីក្រុងគុនមីង ដែលជារដ្ឋធានីនៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងរថភ្លើងដឹកទំនិញអន្តរជាតិចំនួន ១,៩៩៦ នៅលើផ្លូវដែកក្នុងអំឡុងពេលនោះ។ ជាមួយគ្នានេះ លោក Zhang Xianzhou អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងខេត្ត Yunnan បាននិយាយថា ភាពខុសគ្នានៃការនាំចូល និងនាំចេញរបស់ក្រុមហ៊ុនបានកើនឡើងបន្ទាប់ពីការបើកដំណើរការសេវាកម្មផ្លូវដែកនេះ។ លោក Zhang បានបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួង ព័ត៌មាន ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ មានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ ហើយបង្កើតឱកាសការងារថ្មី ចំនួន ៧៦,៦២៤នាក់ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាទីផ្សារការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន។ ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហេង សុខគង់
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2022 Khmernote
ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញនូវចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី)។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Ave Arup Limited
- អាជីវកម្មអាជីវកម្ម August 11, 2022 Khmernote
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានប្រកាសថា ខ្លួននឹងចូលទៅក្នុងទីផ្សាររថយន្តប្រទេសថៃ ដោយគ្រោងនឹងធ្វើការជាមួយក្រុមហ៊ុនចែកចាយរថយន្តថាមពលថ្មីក្នុងស្រុក RÊVER Automotive ។ នេះបើយោងតាមការលើកឡើងរបស់ BYD នៅលើគណនី Weibo របស់ខ្លួនកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចូលរួមក្នុងពិព័រណ៍រថយន្តអន្តរជាតិនៅឆ្នាំនេះនៅប្រទេសថៃ ដើម្បីបង្ហាញម៉ូដែលរថយន្តជាច្រើនទៀត។ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកជិត ៣០ បានចូលទីផ្សាររបស់ប្រទេស ហើយបានបង្កើតការងារដល់ប្រជាជនចំនួន ១០០,០០០ នាក់។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែកក្កដា ក្រុមហ៊ុន BYD បានលក់រថយន្តថ្មីចំនួន ១៦២,៥៣០ គ្រឿង កើនឡើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា អាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ខណៈដែលថវិកាដែលទទួលបានពីការលក់ ឥណទានកាបូន នឹងត្រូវយកទៅអភិវឌ្ឍក្នុងគោលដៅ ចំនួនពីរ គឺប្រើដើម្បីធ្វើសកម្មភាពអភិរក្ស ធនធានធម្មជាតិ តាមរយៈការបំពាក់នូវសម្ភារៈបច្ចេកទេស មធ្យោបាយ និងការឧបត្ថម្ភផ្សេងៗដល់មន្ត្រីឧទ្យានុរក្ស ទីពីរ សម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ មូលដ្ឋាន ដែលនៅជុំវិញតំបន់ទាញយកឥណទានកាបូន។ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់
- អាជីវកម្មអាជីវកម្ម August 11, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងគិតលើកកម្ពស់តម្លៃនៃការផលិតរបស់របរធ្វើដោយ ដៃដើម្បីបង្កើនផលិតផលក្នុងស្រុក ដែលជួយបង្កើនជីវភាពអ្នកផលិតឱ្យកាន់តែល្អប្រសើរ ។ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម(SMEs)នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សិប្បកម្មផលិតដោយដៃរបស់កម្ពុជាមានសក្តានុពល បើទោះបីវិស័យនេះ កំពុងពឹងផ្អែកទៅលើការនាំចូលវត្ថុធាតុដើម រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយនូវពន្ធការនាំ ចូលវត្ថុធាតុដើមផលិតផលធ្វើដោយដៃនិងលើកទឹកចិត្តយកផលិតផលដែលផលិតបានយកមកដាក់លក់ក្នុងទីផ្សារផលិតផលកសិករខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍ជីវភាពរបស់កសិករខ្មែរ។ លោកបានបន្តថា ការលើក ស្ទួយក្នុងការប្រើប្រាស់ផលិត ផលសិប្បកម្មជាតិរបស់ប្រជាជនខ្មែរ ក៏អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យស្គាល់ពីផលិតផលធ្វើដោយដៃ ដ៏គួរឱ្យកោតសរសើររបស់កម្ពុជា ហើយក៏ចង់បង្ហាញពីការលើកទឹកចិត្តដល់សិប្បកម្មខ្មែរដែលផលិតផលទាំងនោះផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃអនាគត ប្រសិនបើមានការគាំទ្រពីអតិ ថិជនទាំងជាតិនិងអន្តរជាតិ ទីផ្សារផលិតផលកសិករខ្មែរនឹងពង្រីកខ្លួនទៅកន្លែងដ៏ទៃទៀត។ « វិស័យឧស្សាហ កម្មធុនតូច










