- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 26, 2022 Khmernote
ស្ថាបនិក Twitter លោក Jack Dorsey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ លោកសោកស្ដាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានក្លាយជាក្រុមហ៊ុន។ អតីតនាយកប្រតិបត្តិរូបនេះ បានសរសេរលើ Twitter ក្នុងការឆ្លើយតបនឹងសំណួរមួយដោយនិយាយថា៖ «បញ្ហាធំបំផុត និងការសោកស្តាយដ៏ធំបំផុតរបស់ខ្ញុំ គឺថាវាបានក្លាយជាក្រុមហ៊ុន»។ ជាមួយគ្នានេះ នៅពេលត្រូវបានសួរអំពីរចនាសម្ព័ន្ធអ្វីដែលគាត់ចង់ឱ្យ Twitter ស្ថិតក្រោមការគ្រប់គ្រង លោក Dorsey បាននិយាយថា៖ វាគួរតែជា “ពិធីការ” ឬ “protocol” ហើយថា Twitter មិនគួរជាកម្មសិទ្ធិរបស់រដ្ឋ ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តឹង Musk
- អាជីវកម្មអាជីវកម្ម August 26, 2022 Khmernote
អ្នកនាង Tong-Watanya Amatanon បច្ចុប្បន្នជាម្ចាស់អាជីវកម្ម ទូឆុងកាហ្វេស្វ័យប្រវត្តិដែលមានឈ្មោះថា «Tao Bin»។ បើតាមបទសម្ភាសន៍ជាមួយ សារព័ត៌មាន Sentangsedtee អ្នកនាង Tong-Watanya Amatanon បានលើកឡើងថា៖ ក្នុងនាមជា CPO នាយកប្រតិបត្តិអាជីវកម្មនៃ “Tao Bin” ដែលជាកន្លែងលក់ភេសជ្ជៈស្វ័យប្រវត្តិ ២៤ ម៉ោង ឬ Robotic Barrista ដែលជាអាជីវកម្មកំពុងត្រូវបាននិយាយយ៉ាងទូលំទូលាយ រីកធំឡើងដល់សព្វថ្ងៃនេះ មិនងាយស្រួលឡើយ គឺត្រូវបានឆ្លងកាត់លំបាកច្រើនណាស់ពីមុនមក ហើយក៏បរាជ័យអស់ជាច្រើនដងដែរ។ អ្នកនាង Tong-Watanya Amatanon បានរៀបរាប់ថា៖
- សេដ្ឋកិច្ចសាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារសេដ្ឋកិច្ច August 25, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែក រំលែកបទពិសោធន៍ការងារល្អៗមួយចំនួនដល់កម្ពុជា លើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករ និយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ជាសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជាង ១ទ្រីលានរៀល ឬស្មើនឹង ៣០០លានដុល្លារអាមេរិក ដើម្បីធ្វើជាហិរញ្ញប្បទានគាំទ្រវិនិយោគសាធារណៈ និងស្តារផលិតភាពសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍នៃផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលបរិច្ឆេទថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ បានឱ្យដឹងថា ការបោះផ្សាយលក់មូលបត្ររដ្ឋជា លើកដំបូងនេះ នឹងអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ ដោយក្នុងមួយប័ណ្ណ មានតម្លៃ ១លានរៀល និងជាប្រភេទមូលបត្រឥណប្រតិ ទាន១ឆ្នាំ , ៣ឆ្នាំ,
- អាជីវកម្មអាជីវកម្ម August 25, 2022 Khmernote
កាសែត Sankei បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន Honda Motor Co Ltd កំពុងពិចារណាលើការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ដែលនឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន។ ប្រភពដដែលបានឱ្យដឹងថា ទោះជាយ៉ាងណាក្ដី Honda នឹងនៅតែបន្តរក្សាខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសចិនសម្រាប់ទីផ្សារក្នុងស្រុកនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Honda បាននិយាយថា របាយការណ៍ Sankei មិនមែនជាអ្វីដែលប្រកាសដោយក្រុមហ៊ុននោះទេ ហើយខ្លួនកំពុងធ្វើការលើការត្រួតពិនិត្យ និងការពារហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនជាទូទៅ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនជប៉ុនធំៗជាច្រើន បានសាងសង់មជ្ឈមណ្ឌលផលិតកម្មយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ប៉ុន្តែថ្មីៗនេះត្រូវបានគេមើលឃើញថា ទិន្នផលត្រូវបានជាប់គាំងដោយការបិទដែលទាក់ទងនឹងជំងឺកូវីដ-១៩ ហើយក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia
- អចលនទ្រព្យអចលនទ្រព្យ August 24, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមាន ចំណូលមធ្យម ចំណូលទាប និងងាយរងគ្រោះមានលទ្ធភាពទិញលំនៅសម្រាប់ការរស់នៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា មកដល់បច្ចុប្បន្នក្រសួងកំពុងរៀបចំគោលនយោបាយបន្ថែមទៀតនៅឆ្នាំ២០១៧ ស្តីពីការលើកទឹកចិត្ត និងរៀបចំកម្មវិធីជាតិ ដើម្បីអនុវត្តលំនៅឋាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 24, 2022 Khmernote
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ម្សិលិមិញនេះ បានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧.១ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មីមួយ។ បើតាមអ្នកនាំពាក្យរូបនេះ ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗ ខណៈដំណាក់កាលទី១ សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ៤៩១.៥០ លានបាត (ប្រមាណ ១៣.៥លានដុល្លារ) ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈដែលនៅសល់នឹងបានមកពីប្រភពមូលនិធិពីបរទេស។ គួរបញ្ជាក់ថា ប្រាក់កម្ចីដែលរដ្ឋាភិបាលថៃ អនុម័តឱ្យកម្ពុជាខ្ចីនេះ គឺសម្រាប់សាងសង់ផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុងខេត្តឧត្តរមានជ័យ ដែលតភ្ជាប់ពីសៀមរាបទៅថៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 24, 2022 Khmernote
សារព័ត៌មាន nikkei បានចេញផ្សាយថា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បាននាំចូលឥន្ធនៈក្នុងចំនួន ៥.៥ពាន់លានដុល្លារពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ៥ខែ បន្ទាប់ពីរុស្ស៊ីបានលុកលុយទៅលើអ៊ុយក្រែន។ នេះបើយោងតាមអ្នកវិភាគដែលមានមូលដ្ឋាននៅហ្វាំងឡង់។ មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានប៉ាន់ប្រមាណថា ប្រទេសជប៉ុនបាននាំចូលធ្យូងថ្ម ប្រេង និងឧស្ម័នពីរុស្ស៊ីចំនួន ២.៦ ពាន់លានដុល្លារនៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនដល់ថ្ងៃទ៣១ ខែកក្កដា។ ស្របពេលដែលកូរ៉េខាងត្បូងមានចំនួន ១.៧ពាន់លានដុល្លារ និងតៃវ៉ាន់មានចំនួន ១.២ ពាន់លានដុល្លារ។ មជ្ឈមណ្ឌលក៏បាននិយាយនៅក្នុងរបាយការណ៍មួយថា ការទិញពី ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់










