ព័ត៌មានចុងក្រោយ
  • Cambodian Idol ផ្ទុះខ្លាំង តោះមកស្គាល់ម្ចាស់ដើមបង្កើតកម្មវិធីលំដាប់ពិភពលោកមួយនេះ ថាគាត់ជាអ្នកណា? អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 29, 2022 Khmernote

    កម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទើបតែបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះ បានសាងប្រវត្តិសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលដោយមានអ្នកទស្សនាការឡាយនៅលើផេកផ្លូវការរបស់ទូរទស្សន៍ Hang Meas HDTV រហូតដល់ជាង 500K និងអ្នកចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករមិនធ្លាប់មាន។ ស្របពេលដែលកំពុងល្បីរន្ទឺនៅក្នុងប្រទេសកម្ពុជា តើចង់ដឹងអត់ថាតើអ្នកណា ជាអ្នកបង្កើតកម្មវិធីលំដាប់ពិភពលោកមួយនេះ ហើយបង្កើតឡើងដើម្បីអ្វី? នៅក្នុងឆ្នាំ២០០១ លោក Simon Fuller ដែលជាសហគ្រិនជនជាតិអង់គ្លេស អ្នកគ្រប់គ្រងសិល្បករ ផលិតករភាពយន្តនិងទូរទស្សន៍ បានបង្កើតកម្មវិធីមួយឈ្មោះថា “Pop Idol”។ កម្មវិធីជាសេ៊រីនេះ គឺជាកម្មវិធីប្រកួតប្រជែងចំរៀងនៅលើទូរទស្សន៍ ITV ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសតារាចម្រៀងប៉ុបវ័យក្មេង និងល្អបំផុត ឬ

  • ងើបវិញហើយ! សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញ បន្ទាប់ពីប៉ះពាល់ដោយកូវីដ១៩ ខណៈជិត ២០០ទីតាំងនៅស្ទាក់ស្ទើរ និង ២៩ទីតាំង បិទទាំងស្រុង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 29, 2022 Khmernote

    (ភ្នំពេញ)៖ សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំងនៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង២៩ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន៧៣៩ទីតាំង ក្នុងនោះ៥២០ទីតាំងកំពុងបើកដំណើរការ, ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប ២៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។ ឯកឧត្ដម តុប សុភ័ក

  • រុស្ស៊ី កំពុងដុតឧស្ម័ន​ធម្មជាតិតម្លៃ ១០លានដុល្លារក្នុងមួយថ្ងៃចោល ខណៈជាធម្មតាឧស្ម័ននេះត្រូវនាំចេញទៅអាល្លឺម៉ង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 27, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា រុស្ស៊ីកំពុងដុតបំផ្លាញឧស្ម័ន​ធម្មជាតិចោល ដែលមានតម្លៃ ១០លានដុល្លារក្នុងមួយថ្ងៃ ខណៈឧស្ម័នទាំងនេះជាធម្មតាត្រូវនាំចេញទៅប្រទេសអាល្លឺម៉ង់ តាម​រយៈ​បំពង់ Nord Stream 1។ យោងតាមការវិភាគពី Rystad Energy បានឱ្យដឹងថា រោងចក្រមួយនៅជិតទីក្រុង St Petersburg កំពុងដុតបំផ្លាញឧស្ម័នដែលមានតម្លៃប្រមាណ ១០លានដុល្លារក្នុងមួយថ្ងៃៗ។ បើយោងតាម BBC អណ្តាតភ្លើងកំពុងឆាបឆេះនៅរោងចក្រឧស្ម័នធម្មជាតិរាវ Portovaya នៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ ហើយបើតាមការវិភាគរបស់ Rystad បានបង្ហាញថា វាកំពុងឆេះប្រហែល ៤.៣៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរឱ្យដឹងថា ទីក្រុងមូស្គូបានព្យាយាមបិទការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប ក្នុងការឆ្លើយតបជាក់ស្តែងចំពោះទណ្ឌ.កម្មសេដ្ឋកិច្ច

  • ប្រសព្វណាស់! នារីជនជាតិថៃម្នាក់ ធ្វើការផង ឆ្លៀតពេល ១ម៉ោងធ្វើសាំងវិចលក់ពេលព្រឹកផង ១ខែរកចំណូលបានរហូតដល់ទៅជាង ១ពាន់ដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 27, 2022 Khmernote

    ថៃ៖ ដោយសារតែចង់បង្កើនចំណូលអោយបានច្រើន ដើម្បីទប់ទល់នឹងចំណាយ បានធ្វើការអ្នកនាង Meow-Vichuda Lakhamkaew អាយុ ៣៤ ឆ្នាំ ជាបុគ្គលិកការិយាល័យដែលឧស្សាហ៍ព្យាយាមណាស់ បានឆ្លៀតពេលវេលាពីម៉ោងធ្វើការងារពេញម៉ោង មកធ្វើសាំងវិចលក់បន្ថែមទៀត ដែលទទួលបានចំណូលគួរសម។ កាលពីដើមឡើយអ្នកនាងបានភ្ញាក់ពីគេងនៅម៉ោង ៦ ព្រឹកដើម្បីរៀបចំការងារ ប៉ុន្តែឥឡូវនេះនាងក្រោកពីម៉ោង ៥ព្រឹកមកធ្វើនំសាំងវិចលក់មុនពេលចេញទៅធ្វើការ។ តើអ្នកជឿទេថា ការភ្ញាក់ពីដំណេកមុន ១ម៉ោងជារៀងរាល់ថ្ងៃ អាចធ្វើឲ្យអ្នកទទួលបានផលចំណេញក្នុងរយៈពេលមួយខែរហូតដល់ទៅ ជាង១ពាន់ដុល្លាអាមេរិក? ឆ្លើយតបទៅនឹងសំណួរខាងលើ ជាការពិតណាស់ប្រាកដជាអាចទៅរួចចំពោះអ្នកនាង Meow-Vichuda Lakhamkaew នាងជាមនុស្សដ៏ឧស្សាហ៍ព្យាយាម ដែលនាងតែងតែធ្វើការ បន្ថែមពីលើការងារប្រចាំរបស់នាង ព្រោះ​នាងគិត​ថា​ធ្វើ​ការងារ​មួយ​មិន​គ្រប់គ្រាន់ទេ ដោយអ្នកនាងបានធៀបអាជីពគឺដូចជាទៀន ប្រសិនបើអ្នកមានទៀនជាច្រើននៅក្នុងដៃរបស់អ្នក ហើយមួយក្នុងចំណោមនោះបានរលត់ទៅក៏នៅមានទៀន​ផ្សេង​ទៀត​ជា​ពន្លឺ។ អ្នកនាងបានបន្ថែមទៀតថា៖

  • Boeing ក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ពិភពលោក ចង់ឱ្យអាជីវកម្ម​ក្នុង​ស្រុក​វៀតណាមកាន់​តែ​ច្រើន​ធ្វើជា​អ្នក​ផ្គត់ផ្គង់​របស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 27, 2022 Khmernote

    Boeing ក្រុមហ៊ុនផលិតយន្តហោះឈានមុខគេមួយរបស់ពិភពលោក បាននិយាយថា ​ខ្លួន​ចង់​អភិវឌ្ឍ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស​វៀតណាម​ ដោយ​ធ្វើ​ឱ្យ​អាជីវកម្ម​ក្នុង​ស្រុក​កាន់​តែ​ច្រើន​ជា​អ្នក​ផ្គត់ផ្គង់​របស់ក្រុមហ៊ុន។ នៅក្នុងវេទិកាឧស្សាហកម្មអាកាសចរណ៍ Boeing ដែលធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ លោក Michael Nguyen អគ្គនាយកក្រុមហ៊ុន Boeing វៀតណាម បាននិយាយថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ អ្នកជំនាញជឿជាក់ថា អាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះចំនួន ៤,០០០ គ្រឿង ហើយវៀតណាម​ជាប្រទេសនាំមុខគេ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​តម្រូវ​ការ​បែប​នេះ។ លោក Michael បានបន្តថា Boeing ចង់ក្លាយជាអ្នកផ្គត់ផ្គង់យុទ្ធសាស្ត្រសម្រាប់វៀតណាម។ យើងពិតជាចង់ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុនវៀតណាម ប៉ុន្តែអាជីវកម្មក្នុងស្រុកត្រូវរៀនដើរមុនពេលពួកគេអាចដំណើរការបាន។ យើងពិតជាចង់ជួយអាជីវកម្មវៀតណាមឱ្យដើរលឿន និងអភិវឌ្ឍឱ្យបានរហ័ស”។ ជាមួយគ្នានេះ លោក

  • ទំនប់មួយ នៅខេត្តសៀមរាប  ក្រៅពីជាប្រព័ន្ធធារាសាស្ត្រ ក៏បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិមួយ គួរឲ្យទាក់ទាញ សម្រាប់វិស័យទេសចរណ៍ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 26, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំបន់ខ្សាក គឺជាប្រព័ន្ធធារាសាស្ត្រមួយសម្រាប់ធ្វើការស្រោចស្រពដំណាំកសិកម្ម និង បម្រើ ឱ្យការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃហើយក្រៅពីនោះទំនប់ខ្សាក ក៏បានក្លាយជាតំបន់ទេសចរណ៍ បែបធម្មជាតិមួយ ដែលមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនិយមទៅលេងកម្សាន្តផងដែរ។ លោក អ៊ូ បុត្រ ប្រធានសហគមន៍ប្រព័ន្ធធារាសាស្ត្រទំនប់ខ្សាក បានឱ្យដឹងថា ទំនប់ខ្សាក មានទីតាំងក្នុង ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើមឡើយទីនោះ ជាសំណង់ចាស់ ពីសម័យបុរាណ បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំកសាងជាថ្មីនៅក្នុងឆ្នាំ២០១៨ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋនៅជុំវិញនោះ លើវិស័យកសិកម្ម។ លោកបន្តថា ក្រោយពេលកសាងរួចរាល់

  • មហាសេដ្ឋី Jack Ma៖ «ប្រសិនបើអ្នកអាយុ ៣៥ឆ្នាំហើយនៅតែក្រ គួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 26, 2022 Khmernote

    រឿងរ៉ាវខ្សែជីវិតមហាសេដ្ឋីចិន Jack Ma ត្រូវបានប្រជាជនគិតថាដូចជារឿង Cinderella ដែលបង្ហាញពីការតស៊ូដើម្បីទទួលបានជោគជ័យនៅថ្ងៃមុខ។ ជាក់ស្ដែង Ma បានតស៊ូដើម្បីទទួលបានការងារនៅ KFC រហូតឈានដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងហើយរីកចម្រើនជាអាជីវកម្មរាប់ពាន់លានដុល្លារពីផ្ទះល្វែងដ៏តូចរបស់គាត់។ អតីតនាយកប្រតិបត្តិរូបនេះបានតស៊ូអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើតអាណាចក្ររបស់គាត់ ហើយឥឡូវនេះគាត់ទទួលបានលទ្ធផលដូចដែលបានគ្រោងទុកមែន ហើយគាត់យល់ថាប្រសិនបើអ្នកមានអាយុ ៣៥ ហើយអ្ននៅតែក្រគួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា។ ជាការពិតណាស់មនុស្សស្ទើរតែមួយពិភពលោក នៅពេលដែលខ្លួនមិនបាននូវអ្វីដែលចង់បាន តែងតែបន្ទោសលើជោគវាសនា ឬ ព្រហ្មលិខិតបែបនេះ បែបនោះ ប៉ុន្តែមិនដែលសួរខ្លួនឯងទេថា តើតស៊ូគ្រប់គ្រាន់ហើយ ឬនៅ? ឬ ខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីសម្រេចបានក្ដីស្រមៃទាំងនោះ ឬក៏អត់? នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលមិនអាចយល់បាន

  • ដំណឹងល្អ! មិត្តចិន នឹងជួយកសាងផែនការមេដើម្បីអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 26, 2022 Khmernote

    ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយលោកបណ្ឌិត Zhang Lubiao ជួបពិភាក្សា និងរាយការណ៍ពីលទ្ធផលនៃការសិក្សាបឋមលើការកសាងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ នាឱកាសនោះ លោកបណ្ឌិត Zhang Lubiao ក៏បានជម្រាបជូនអំពីការជួបពិភាក្សាជាមួយក្រសួងស្ថាប័ននានា ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម CDC អង្គ្កការអន្តរជាតិពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីស្វែងយល់ពីការតភ្ជាប់ទំនាក់ទំនងក្នុងវិស័យកសិកម្មនៅកម្ពុជា។ ជាការសន្និដ្ឋានបឋម លោកបណ្ឌិតបានលើកឡើងនូវគម្រោងផែនការសកម្មភាព ចំនួន ៦សំខាន់ៗដែលត្រូវធ្វើការសិក្សាលំអិត ដើម្បីឲ្យផែនការមេអភិវធ្ឍន៍កសិកម្មទំនើបនៅកម្ពុជាអាចអនុវត្តសម្រេចបានជោគជ័យរួមមាន៖