ព័ត៌មានចុងក្រោយ
  • ប្រធាននាយកដ្ឋានផ្លូវដែក៖ រដ្ឋាភិបាលកម្ពុជានឹងកសាងផ្លូវដែកល្បឿនលឿនថ្មីៗ ភ្ជាប់ទៅបណ្តាខេត្តដ៏ទៃនៅក្នុងប្រទេស ហើយភ្ជាប់ទៅវៀតណាម និងថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលខិតខំប្រឹង ប្រែងអភិវឌ្ឍន៍វិស័យផ្លូវដែកឱ្យកាន់តែទំនើប ដើម្បីមានភាពងាយស្រួលក្នុងការដឹក ទំនិញដោយមិនកកស្ទះចរាចរណ៍ផ្លូវគោកនិងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ។ លោក អ៊ុក អ៊ួក ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពមួយក្នុងការដឹកជញ្ជូនប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការដឹកជញ្ជូនកាន់តែប្រសើរឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋរីចម្រើនឡើង។ លោកបានបន្តថា ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសជិតខាងក្នុងតំបន់ក៏បានរួម ចំណែកដល់ការជំរុញពាណិជ្ជ កម្មនិងលើកស្ទួយកម្រិតជីវ ភាពប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយធូរធារ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងឆាប់រហ័ស។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ឱ្យមានភាពល្អប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីពង្រឹងវិសាលភាពតភ្ជាប់ក្នុងតំបន់

  • ខេត្តកែប នឹងកាន់តែទាក់ទាញ ខណៈក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យាជាតិសមុទ្រ ដើម្បីប្រែក្លាយជាកន្លែងទេសចរណ៍ថ្មីមួយស្រូបទាញភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 30, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីជាន់ខ្ពស់ក្រសួង បរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យាជាតិសមុទ្រនៅ ក្នុងខេត្តកែប ដើម្បីប្រែក្លាយជាកន្លែងទេសចរណ៍ថ្មីមួយសម្រាប់ការស្រូបទាញភ្ញៀវទេសចរចូលមកទស្សនានៅខេត្តមួយនេះកាន់តែច្រើន ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់ឧទ្យានជាតិសមុទ្រចំនួន ២រួចហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីសមិទ្ធផលសម្រេចរយៈពេល ៥ឆ្នាំ របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា គម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះ ក្រសួងបរិស្ថានកំពុងតែបន្តការសិក្សា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ដោយសារតំបន់នោះ មានធនធានដ៏សម្បូរបែបសម្រាប់សិក្សាលើកជាគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការបង្កើតនូវឧទ្យាន ជាតិសមុទ្រ

  • គម្រោងសាងសង់ស្ពានអាកាសថ្មីនៅចំណុចប្រសព្វមហាវិថីចំនួន ៣ រដ្ឋគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 30, 2022 Khmernote

    មន្ទីរសាធារណលការ និងដឹកជញ្ជូន មុននេះបន្តិចបានបង្ហាញអំពីព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមមន្ទីរ គម្រោងសាងសង់ស្ពានអាកាសថ្មីនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។ គម្រោងគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លាអាមេរិក ដោយពេលប្រើរយៈពេលសាងសង់ ៣៦ខែ។ ចំពោះលក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖ ១. ផ្លូវថ្នល់ផ្ទាល់ដីៈ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។ ១.១ រង្វង់មូល (មានបរិមាត្រ

  • ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បង្ហាញ​ពី​ការ​នាំ​ចេញ​សណ្ដែក និង​ពោត​បាន​ជាង ៥៥៨.៧០០​តោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 30, 2022 Khmernote

    តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២២-២៣ ការនាំចេញនៃសណ្តែកសៀងរបស់មីយ៉ាន់ម៉ា មានចំនួន ៥៥៨.៧០០តោន ដែលក្នុងនោះ ៤១៩.១២០តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ និងពាណិជ្ជកម្មឆ្លងដែនជាង ១៣៩.៥៧៩តោន ដែលមានតម្លៃជាង ៤២៦លានដុល្លារអាមេរិក។ គួរបញ្ជាក់ឱ្យដឹងផងដែរថា៖ តួលេខផ្លូវការបង្ហាញថា ការនាំចេញសណ្តែក និងគ្រាប់ភាគច្រើនរបស់មីយ៉ាន់ម៉ាគឺ ធ្វើឡើងតាមផ្លូវសមុទ្រ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ចំណែកឆ្នាំសារពើពន្ធបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា បន្ទាប់ពីមានការប្តូរបញ្ជីរសារពើពន្ធពីខែតុលា រហូតដល់ខែកញ្ញា មកជាខែមីនា ដល់ខែមេសា ដោយចាប់ផ្តើមពីឆ្នាំ ២០២២-២០២៣៕ អត្ថបទ៖ Bee ប្រភព៖

  • មិនធម្មតា! លោក Gautam Adani អតីតកម្មករតម្រៀបពេជ្រ ក្លាយជាអ្នកមានបំផុតទី៣ លើលោក វ៉ាដាច់មេធំប្រ៊េន LV និងមេធំ Microsoft បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 30, 2022 Khmernote

    ទើបតែឡើងតំណែងជាអ្នកមានបំផុតទី៥ លើលោកកាលពីប៉ុន្មានខែមុន មកដល់ពេលនេះ មហាសេដ្ឋីជនជាតិឥណ្ឌា Gautam Adani កា្លយជា​អ្នកមានបំផុតលំដាប់ទី៣ លើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ នេះជាលើកទី១ ហើយមហាសេដ្ឋីជនជាតិអាស៊ី បានឈានជើងចូលក្នុងចំណាត់ថ្នាក់កំពូលអ្នកមានបំផុតទាំង ៣ របស់សន្ទស្សន៍មហាសេដ្ឋី Bloomberg សូម្បីតែមហាសេដ្ឋីឥណ្ឌា Mukesh Ambani និងមហាសេដ្ឋី Jack Ma ក៏មិនធ្លាប់ឈានដល់ចំណាត់ថ្នាក់នេះដែរ។ ជាមួយនឹងទ្រព្យសម្បត្តិ ១៣៧.៤ ពាន់លានដុល្លារ Adani បានវ៉ាដាច់លោក Bernard Arnault មហាសេដ្ឋីរបស់ប្រទេសបារាំង និងវ៉ាដាច់លោក Bill Gates

  • បង់ក្លាដែស ប្រទេសផលិតអង្ករធំជាងគេទី៣ របស់ពិភពលោក នាំចូលអង្ករពីវៀតណាម និងឥណ្ឌា ដើម្បីលក់ថោកៗឱ្យប្រជាជនជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 30, 2022 Khmernote

    យោងតាមមន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសបង់ក្លាដេសដែលជាប្រទេសផលិតអង្ករធំជាងគេទី៣ របស់ពិភពលោកកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម និងឥណ្ឌា ក្នុងការនាំចូលអង្ករសរុបចំនួន ៣៣០,០០០ តោន ខណៈដែលប្រទេសនេះកំពុងព្យាយាមដើម្បីបំពេញទុនបម្រុងអង្ករ និងតម្លៃដែលកំពុងកើនឡើងនៅក្នុងស្រុក។ ប្រភពដដែលបានឱ្យដឹងថា ប្រទេសដែលតែងតែប្រើប្រាស់អង្កររបស់ខ្លួនឯងមួយនេះ នឹងទិញអង្ករសំរូបចំនួន ១០០,០០០ តោនពីក្រុមហ៊ុនផ្នែកសាធារណៈរបស់ឥណ្ឌា និងអង្ករ ២០០,០០០តោន និងអង្ករស ៣០,០០០ តោនពីប្រទេសវៀតណាម។ ចំពោះតម្លៃវិញ មន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា តម្លៃ​អង្ករ​ពី​​វៀតណាម​នឹង​មាន​តម្លៃ ៥២១ ដុល្លារ​ក្នុង​មួយ​តោន ខណៈ​អង្ករ​ស ៤៩៤ ដុល្លារ​ក្នុង​មួយ​តោន។ ចំណែកឯ ​ឥណ្ឌាវិញមាន​តម្លៃ ៤៤៣.៥០ ដុល្លារ​ ក្នុង​មួយ​តោន​តាម​កំពង់ផែ​សមុទ្រ និង ៤២៨.៥០

  • ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវបានទុកពេល៦ខែ ឲ្យលុបបំបាត់ការលក់ ឬចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 30, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ។ នេះបើយោងតាមលិខិតកាលពីពេលថ្មីៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងដីការបញ្ជូនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ញើទៅឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំៗនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានយល់ព្រមឲ្យចាត់វិធានការ ដើម្បីលុបបំបាត់ការប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណក្រោមឈ្មោះតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់ ។ បច្ចុប្បន្ននេះប្រតិបត្តិករនានា បាននិយាយថា ពួកគេកំពុងតែព្យាយាមគោរពតាមច្បាប់របស់ប្រទេស ហើយកំពុងជំរុញអតិថិជនរបស់ខ្លួន ក៏ដូចជាភ្នាក់ងារឲ្យគោរពឲ្យបានម៉ឺងម៉ាត់ចំពោះគោលការណ៍ណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ប្រតិបត្តិករបានឲ្យដឹងថា ខ្លួនក៏កំពុងជំរុញសាជាថ្មី ឲ្យអតិថិជនរបស់ខ្លួន ចុះឈ្មោះ ប្រើប្រាស់ស៊ីមកាតឲ្យបានត្រឹមត្រូវស្របតាមច្បាប់ មិនថាតាមរយៈភ្នាក់ងារ

  • មន្ទីរកសិកម្មខេត្តព្រះវិហារ ស្នើឱ្យសហគមន៍កសិកម្មទាំង ១២ដាំស្វាយចន្ទី តាមបច្ចេកទេស ខណៈក្រុមហ៊ុនជប៉ុន ២ សន្យាទិញយកទៅទីផ្សារជប៉ុន និងអឺរ៉ុប អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តព្រះវិហារ ស្នើឱ្យសហគមន៍កសិកម្មទាំង១២ ត្រូវធ្វើការដាំដុះស្វាយចន្ទី តាមគោលការណ៍ បច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ការបញ្ជា ទិញពីក្រុមហ៊ុនក្រៅប្រទេស។ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បាន ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា កាលពីពេលថ្មីៗនេះមាន ក្រុមហ៊ុនជប៉ុនចំនួន ២ គឺក្រុមហ៊ុន កាំយ៉ា (Kamya) និងក្រុមហ៊ុនថបផ្លេននីង (Top planning) បានសន្យាទិញគ្រាប់ស្វាយចន្ទីស្រស់ប្រមាណជា ១០០តោន ពីប្រជាកសិករជារៀងរាល់ឆ្នាំ ដើម្បីយកទៅច្នៃវេចខ្ចប់សម្រាប់នាំទៅទីផ្សារប្រទេសជប៉ុននិងអ៊ឺរ៉ុប ខណៈដែលការប្រមូលទិញនេះ នឹងត្រូវធ្វើឡើងនៅរដូវប្រមូលផលក្នុងខែមីនា ដល់ ខែមេសា។