- ទេសចរណ៍ទេសចរណ៍ September 5, 2022 Khmernote
(ព្រះសីហនុ)៖ កម្ពុជាមានបំណងយកឱកាសរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាចុងឆ្នាំ២០២២នេះ ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ទៅកាន់សមាជិកក្លិបឆ្នេរសមុទ្រដែលបំផុតលើសកលលោក ដោយកម្ពុជាក៏ជាសមាជិកនៃអង្គការនេះដែរ។ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ នៅកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់មួយសម្រាប់បង្ហាញស្នាដៃរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទៅកាន់ប្រជាជនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រនោះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងពេលរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនាពេលខាងមុខនោះ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុដែលបានខិតខំអភិវឌ្ឍគ្រប់គ្រងឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្ហាញទៅសមាជិកក្លិបឆ្នេរទាំងអស់ដែលបច្ចុប្បន្នមាន ២៦ប្រទេស។ ឯកឧត្តមបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 5, 2022 Khmernote
បន្ទាប់ពីចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសនៅខេត្ត នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជានឹងចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសមួយកន្លែងទៀត ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគរ៉ែមាស ជូនដល់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD មានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ដែលសរុបទុនវិនិយោគប្រមាណ ៨២.៧០លានដុល្លារ និងបង្កើតការងារថ្មីចំនួន ១.៩១៨ កន្លែង។ យោងតាមផេកហ្វេកបុកផ្លូវការបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុម ហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចជា ១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ ជាតិលេខ៥១ ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ត កណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2022 Khmernote
ប្រទេសស្រីលង្កាដែលកំពុងរងគ្រោះដោយវិបត្តិ បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ប្រាក់កម្ចីប្រហែល ២.៩ ពាន់លានដុល្លារ នេះបើយោងតាមអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍។ សេចក្ដីថ្លែងការណ៍បាននិយាយថា៖ “គោលបំណងនៃកម្មវិធីគាំទ្រដោយមូលនិធិថ្មីរបស់ប្រទេសស្រីលង្កា គឺដើម្បីស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនិរន្តរភាពបំណុល” ដោយបានគូសបញ្ជាក់អំពីការរៀបចំរយៈពេល ៤៨ខែក្រោមមូលនិធិបន្ថែមរបស់ IMF ។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តដោយថ្នាក់គ្រប់គ្រងរបស់ (IMF) និងក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន ហើយត្រូវបានអាជ្ញាធរស្រីលង្កាបន្តតាមដានជាមួយនឹងវិធានការដែលបានព្រមព្រៀងពីមុន។ គួរឱ្យដឹងថា ប្រទេសស្រីលង្កា បាននឹងកំពុងស្វែងរកប្រាក់កម្ចីរហូតដល់ ៣ពាន់លានដុល្លារពី IMF ក្នុងគោលបំណងដើម្បីគេចចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ក្នុងនោះប្រទេសស្រីលង្កាបានប្រឈមមុខ នឹងការខ្វះខាតប្រេងសាំង និងទំនិញមូលដ្ឋានដ៏ទៃទៀតជាច្រើនខែ ដែលធ្វើឲ្យប្រទេសនេះស្ថិតក្នុងភាពចលាចលនយោបាយ និងរងការវាយប្រហារដោយអតិផរណា ដែលឥឡូវនេះមានស្ទើរតែ ៦៥%ទៅហើយធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ៕ អត្ថបទ៖ លីនី
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 3, 2022 Khmernote
លោក Robert Tsao មហាសេដ្ឋីតៃវ៉ាន់មីក្រូឈីប បានប្រកាសថា គាត់ត្រៀមខ្លួនចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ៣២លានដុល្លារ ដើម្បីបណ្ដុះបណ្ដាល “អ្នកចម្បាំងស៊ីវិល” ដើម្បីការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីចិន។ ស្ថាបនិកក្រុមហ៊ុន United Microelectronics Corp អាយុ ៧៥ឆ្នាំរូបនេះ បានធ្វើសេចក្តីប្រកាសរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ មហាសេដ្ឋីរូបនេះ បានពន្យល់ថា៖ “ប្រសិនបើយើងអាចទប់ទល់នឹងមហិច្ឆតារបស់ប្រទេសចិនដោយជោគជ័យ យើងមិនត្រឹមតែអាចការពារមាតុភូមិរបស់យើងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងធំធេងដល់ស្ថានភាពពិភពលោក និងការអភិវឌ្ឍន៍នៃអរិយធម៌”។ គួរបញ្ជាក់ផងដែរថា ដំណឹងនេះបានកើតឡើងបន្ទាប់ពីសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ បានកើតឡើង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងសមាជិកសភាអាមេរិកផ្សេងទៀតមកកាន់កោះនេះ។ លោក Tsao បានធ្វើការប្រកាសរបស់គាត់បន្ទាប់ពីពេលថ្មីៗនេះ បន្ទាប់ពីទទួលបានសញ្ជាតិតៃវ៉ាន់របស់គាត់ឡើងវិញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យភាគីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាផ្ដល់ការគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់សកម្មភាពនានា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជានៅតែបន្ដជួបប្រទះ ។ ការស្នើបែបនេះរបស់ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសជួបពិភាក្សា ការងារទ្វេភាគីជាមួយលោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។ ឯកឧត្តមបានថ្លែងថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 2, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រុកសេសាន ខេត្តស្ទឹងត្រែង មានផលិតផលដូងក្រអូបមួយមុខទៀត សម្រាប់ដាក់បញ្ចូលជាភូមិមួយផលិតផលមួយ ក្នុងពេលដែលគណកម្មាធិការស្តារអភិវឌ្ឍន៍វិស័យកសិកម្ម លើកទឹកចិត្ត ឱ្យកសិករដាំដំណាំឈើហូបផ្លែជាយុទ្ធសាស្ត្រឱ្យបានច្រើនមុខជាលក្ខណ:គ្រួសារ។ ក្នុងកម្មវិធីដឹកនាំកសិករចុះធ្វើកម្មសិក្សាលើដំណាំឈើហូបផ្លែ នៅភូមិញើញ ឃុំស្តៅ កន្លងមកនេះ លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ កសិករត្រូវមកសិក្សាបច្ចេក ទេសផ្នែកដាំដុះដំណាំឈើហូបផ្លែពីគ្នាទៅវិញទៅមក ដោយមិនបាច់ទៅរៀនឆ្ងាយពីមូលដ្ឋានដែលយើងរស់នៅនេះទេ ព្រោះនៅក្នុងភូមិនេះមានកសិករគំរូដាំដូងក្រអូបទទួលបានផលល្អ ជាផ្នែកមួយបានជួយលើកកម្ពស់សេដ្ឋកិច្ចប្រចាំគ្រួសារ និងប្រកបដោយជោគជ័យដែលមិននឹកស្មានដល់។ លោកអភិបាលស្រុកបន្តថា៖ ដំណាំឈើហូបផ្លែមួយមុខនេះ អាជ្ញាធរស្រុករៀបចំដាក់ បញ្ចូលទៅក្នុងភូមិមួយមានផលិតផលមួយសម្រាប់លើក ទឹកចិត្តកសិករផ្សេងៗទៀត ឱ្យងាកមកមើលដំណាំសក្តានុពលនេះ បន្ទាប់ពី ទុរេន -មៀន- សាវម៉ាវ-ក្រូច គឺមានដូងក្រអូបមួយមុខទៀតងាយ
- អាជីវកម្មអាជីវកម្ម September 1, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីប្រារបស់លោកយន់ សុវណ្ណារិទ្ធ បានផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញពី ៣ទៅ ៥តោន ជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការអ្នកបរិភោគកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស។ លោកយន់ សុវណ្ណារិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានឱ្យដឹងថា កំណើន ប្រជាជននៅប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំ ដាប់ហើយការផ្គត់ផ្គង់ស្បៀង អាហារ ក៏មានការកើនឡើងដូចគ្នា។ ដូច្នេះការពឹងផ្អែកទៅ លើត្រីធម្មជាតិតែមួយមុខមិនអាចផ្គត់ផ្គង់ទៅដល់អ្នកបរិភោគ បានទេនេះជាចំណុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់វិស័យវារីវប្បកម្មគឺជាការចិញ្ចឹមត្រីនៅតាមស្រះនៅតាមបែរ ដើម្បីឆ្លើយតបទៅនឹងសន្តិសុខស្បៀងពេញផ្ទៃប្រទេសបាន។ លោកបន្តថា លោកចាប់ផ្ដើមមុខរបរជាវារីវប្បករចិញ្ចឹមត្រីប្រានេះ ៨ឆ្នាំមកហើយ ហើយការចាប់ផ្ដើមដំបូងមាន ការសាកល្បងចំនួន២ ស្រះវាមានការលំបាកណាស់ដោយ សារតែយើងខ្វះបច្ចេកទេសក្នុងការចិញ្ចឹម ប៉ុន្តែក្រោយមានការជ្រោមជ្រែងបច្ចេក ទេសពីខាងរដ្ឋបាលជលផលបានចុះមកអប់រំណែនាំពីបច្ចេកទេសក៏ដូចជាផ្ដល់ឱកាសឱ្យកសិករបានចុះទៅទទួលបានការបណ្ដុះបណ្ដាលជាមួយអង្គការផ្សេងៗពីវិស័យវារីវប្បកម្មធ្វើឱ្យប្រជាកសិករមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទទួលជោគជ័យលើការចិញ្ចឹមត្រី ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្ថែមថា










