- អាជីវកម្មអាជីវកម្ម September 6, 2022 Khmernote
យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានលុបចោលជើងហោះហើរ ហើយក្រុមហ៊ុនមួយចំនួនបានផ្អាកការផលិតនៅរោងចក្រនានានៅភាគខាងលិចនៃប្រទេស ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង។ ប្រភពដដែលបានឱ្យដឹងថា ជើងហោះហើរប្រហែល ៧០ ត្រូវបានលុបចោលកាលពីថ្ងៃចន្ទ។ ជាមួយគ្នានេះ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួននឹងផ្អាកការប្តូរវេនពេលល្ងាចមួយចំនួននៅរោងចក្រចំនួនបីនៅភាគខាងលិចប្រទេសជប៉ុន ខណៈដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ Nissan Motor Corp និង Nissan Shatai Co នៅខេត្ត Fukuoka ត្រូវបានគេរំពឹងថា នឹងផ្អាកការផលិតសម្រាប់យប់ថ្ងៃចន្ទ និងថ្ងៃអង្គារ។ គួរបញ្ជាក់ផងដែរថា ព្យុះទីហ្វុងដែលមានឈ្មោះថា Hinnamnor បានបោកបក់ផ្នែកខ្លះនៃកោះ Kyushu
- អាជីវកម្មអាជីវកម្ម September 6, 2022 Khmernote
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានចាប់ផ្ដើមដំណើរការជ្រើសរើសបុគ្គលិកនៅទីក្រុងបាងកក ដែលជាផ្នែកនៃផែនការវាយលុកទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ គេហទំព័ររបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃច័ន្ទ បានចុះផ្សាយជ្រើសរើសបុគ្គលិក ១៦តំណែង ដោយចាប់ពីតំណែង គោលនយោបាយសាធារណៈ និងអ្នកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម រហូតដល់អ្នកគ្រប់គ្រងហាង អ្នកគ្រប់គ្រងសេវាកម្ម អ្នកបច្ចេកទេសយានយន្ត និងទីប្រឹក្សា។ តាមរយៈតំណែងដែលប្រកាសជ្រើសរើសនេះ វាខុសពីអ្វីដែលក្រុមហ៊ុនប្រកាសកាលពីមុន ដោយការផ្លាស់ប្ដូរនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Tesla បានចុះបញ្ជីជាក្រុមហ៊ុននៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៥ ខែមេសា។ កាលនោះ Tesla បាននិយាយថា ខ្លួននឹងដំណើរការអាជីវកម្មថៃទាក់ទងនឹងនឹងរថយន្តអគ្គិសនី ការផ្ទុកថាមពលដែលបានដំឡើង និងការបង្កើតថាមពលជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន ៣ លានបាត។ គួរបញ្ជាក់ផងដែរថា Tesla គឺជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ហើយនៅតែជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោកជាមួយនឹងមូលធនប័ត្រទីផ្សារជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 6, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មបានពិភាក្សា និងស្នើសុំកិច្ច សហការជាមួយភាគីអូស្ត្រាលីលើចំណុចសំខាន់មួយចំនួនដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស រួមមាន ៖ ស្នើពង្រឹងការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ មានតម្រូវការខ្ពស់ ហើយដែលអាចធន់នឹងការបម្រែបម្រួលអាកាសធាតុ ,ពង្រឹង និងការកសាងធនធានមនុស្សបន្តទៀត , គាំទ្រឱ្យមានកិច្ចសហ ការលើការវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើន លើខ្សែច្រវាក់ផលិតកម្មកសិ កម្ម ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម , គាំទ្រគម្រោងអភិវឌ្ឍន៍លើចង្វាក់តម្លៃលើវិស័យកសិកម្ម។ ការស្នើបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo
- BoostrongBoostrong September 6, 2022 Khmernote
នេះជារឿងអស្ចារ្យណាស់សម្រាប់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងដែលអាចទទួលបានជ័យជំនះជាបន្តបន្ទាប់ឈ្នះបានមេដាយមាស៤ឆ្នាំជាប់គ្នាផ្ទួនៗពីស្ដាប័នវាយតម្លៃចំណីអាហារពិភពលោកបែបនេះ។ បងប្អូនពិតជាបានស្គាល់រួចមកហើយពីស្ថាប័នវាយតម្លៃចំណីអាហារពិភពលោក MONDE SELECTION ដែលជាស្ថាប័នតែមួយគត់ដែលពិភពលោកទទួលស្គាល់ថាជាអង្គភាពដែលតែងផ្ដល់ភាពសុក្រិតនិងជាទីទុកចិត្តក្នុងការវាយតម្លៃចំណីអាហារ ភេសជ្ជៈជាច្រើនទូទាំងពិភពលោក។ រាល់ផលិតផលណាដែលមានគុណភាពខ្ពស់ស្របតាមស្តងដាអន្តរជាតិ ទើបអាចទទួលបានមេដាយមាសពីស្ថាប័ននេះបាន។ ចំពោះភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង វិញម្ដងគឺពិតជាភេសជ្ជៈប៊ូវកំលាំងស្តងដាអន្តរជាតិដែលមិនអាចរំលកបានមែន ដោយហេតុថា ប៊ូសស្ត្រងបានទទួលមេដាយមាសមិនមែន១ឬ២ទេ តែ៤ឆ្នាំផ្ទួនៗគ្នាតែម្ដងគឺប៊ូសស្ត្រងបានមេដាយមាសពី MONE DESELECTION តាំងពីឆ្នាំ 2019 2020 2021 2022។ នេះជាជោគជ័យដ៏អស្ចារ្យ និងសបញ្ជាក់ឲ្យឃើញថាភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងពិតជាភេសជ្ជៈគួរជាទីទុកចិត្តប្រកបដោយគុណភាព ទាំងរសជាតិនិងអនាម័យពិតប្រាកដមែន។ អស់ក្ដីស្ទាក់ស្ទើរទៀតហើយពេលនេះ លោកអ្នកអាចជ្រើសរើសយកភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង មកពិសាបានដោយជឿជាក់ហើយ ព្រោះអី ប៊ូសស្ត្រងជាភេសជ្ជៈដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ហើយថែមទាំងមានរង្វាន់ច្រើនថែមទៀតផង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 5, 2022 Khmernote
ថ្លៃឈ្នួលតាក់ស៊ីនៅទីក្រុងបាងកក អាចនឹងកើនឡើងនៅចុងឆ្នាំនេះ ដោយសារក្រសួងដឹកជញ្ជូនកំពុងពិចារណាសំណើដែលដាក់ដោយក្រុមអ្នកបើកតាក់ស៊ី និងប្រតិបត្តិករសេវាកម្មចំនួនបួនក្រុម។ លោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូន បាននិយាយថា ការឡើងថ្លៃដែលបានស្នើឡើងនេះ នឹងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានលើអ្នកបើកបរតាក់ស៊ី ម្ចាស់អាជីវកម្ម និងអ្នកដំណើរដែលត្រូវយកមកពិចារណាជាចម្បង។ តាមការស្នើសុំ ក្រុមតាក់ស៊ីចង់ឱ្យតម្លៃសំបុត្រចាប់ផ្តើមសម្រាប់គីឡូម៉ែត្រដំបូងត្រូវដំឡើងដល់ ៤៥ បាត (ប្រមាណ ១.២៣ដុល្លារ) ពី ៣៥បាត (ប្រមាណ ០.៩៦ដុល្លារ )ក្នុងពេលបច្ចុប្បន្ន និង ១០បាត (ប្រមាណ ០.២៧ដុល្លារ) សម្រាប់គីឡូម៉ែត្របន្តបន្ទាប់គ្នាពី ៥.៥០ បាត (ប្រមាណ ០.១៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 5, 2022 Khmernote
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ”។ សម្ដេចតេជោ បានមានប្រសាសន៍នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក កាលពីចុងខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ នាឱកាសនោះសម្ដេចសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា៖ “កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែនខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ “។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 5, 2022 Khmernote
ក្នុងនាមជាប្រធានសាជីវកម្មយក្សដែលមានប្រាក់ចំណូលលើសពីរាប់ពាន់លានដុល្លារ មហាសេដ្ឋីវៀតណាមមួយចំនួនបានជ្រើសរើសមិនយកប្រាក់ខែ ដូច្នេះចង់ដឹងអត់ ថាតើមហាសេដ្ឋីណាខ្លះមិនយកប្រាក់ខែ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានបើកបង្ហាញមុខមហាសេដ្ឋី ៦រូប ដែលកាន់កាប់ក្រុមហ៊ុនធំៗនៅវៀតណាម ធ្វើការដោយមិនយកប្រាក់ខែសូម្បីមួយរៀលពីក្រុមហ៊ុន ក្នុងនោះរួមមាន៖ ១. លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup និងជាមហាសេដ្ឋីមានបំផុតនៅវៀតណាម ធ្វើការមិនយកប្រាក់ខែនោះទេ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១។ យោងតាមទស្សនាវដ្ដី Forbes លោក Vuong បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន 5 ពាន់លានដុល្លារ។ ២.លោក Tran Dinh Long ប្រធានក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 5, 2022 Naren
(អន្តរជាតិ)៖ ថ្មីៗនេះ Starbucks បានជ្រើសរើសលោក Laxman Narasimhan ជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា ជានាយកប្រតិបត្តិបន្ទាប់របស់ខ្លួន។ លោកនឹងចូលកាន់តំណែងជាអ្នកដឹកនាំរបស់ក្រុមហ៊ុនកាហ្វេយក្សនៅចុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ លោក Narasimhan នឹងក្លាយជា CEO ចូលបម្រើការងារនៅ Starbucks នៅថ្ងៃទី ១ ខែតុលា។ គាត់នឹងចាប់ផ្តើមតួនាទីរបស់គាត់ជាផ្លូវការនៅខែមេសា ឆ្នាំ២០២៣ ហើយបន្ទាប់មកគាត់នឹងចូលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផងដែរ។ ផែនការផ្លាស់ប្តូររបស់ CEO រួមមានការការចាប់ផ្តើមយុទ្ធសាស្រ្តថ្មី កែលម្អយ៉ាងខ្លាំងនូវបទពិសោធន៍បុគ្គលិក និងការរៀបចំហាងឡើងវិញ។ Narasimhan មុនពេលចូលរួមជាមួយ Starbucks ក៏ជានាយកប្រតិបត្តិរបស់ Reckitt










