មកស្គាល់មហាសេដ្ឋីវៀតណាម ៥រូប ធ្វើការមិនយកប្រាក់ខែសូម្បីតែមួយរៀល
បុគ្គលជោគជ័យ September 5, 2022 Khmernote

ក្នុងនាមជាប្រធានសាជីវកម្មយក្សដែលមានប្រាក់ចំណូលលើសពីរាប់ពាន់លានដុល្លារ មហាសេដ្ឋីវៀតណាមមួយចំនួនបានជ្រើសរើសមិនយកប្រាក់ខែ ដូច្នេះចង់ដឹងអត់ ថាតើមហាសេដ្ឋីណាខ្លះមិនយកប្រាក់ខែ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានបើកបង្ហាញមុខមហាសេដ្ឋី ៦រូប​ ដែលកាន់កាប់ក្រុមហ៊ុនធំៗនៅវៀតណាម ធ្វើការដោយមិនយកប្រាក់ខែសូម្បីមួយរៀលពីក្រុមហ៊ុន ក្នុងនោះរួមមាន៖

១. លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup និងជាមហាសេដ្ឋីមានបំផុតនៅវៀតណាម ធ្វើការមិនយកប្រាក់ខែនោះទេ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១។ យោងតាមទស្សនាវដ្ដី Forbes លោក Vuong បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន 5 ពាន់លានដុល្លារ។
២.លោក Tran Dinh Long ប្រធានក្រុមហ៊ុន ដែកថែបយក្ស Hoa Phat Group (HPG) មិនយកប្រាក់បៀវត្សរ៍ក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ នេះទេ។
៣. លោក Nguyen Dang Quang ដែលជាប្រធានក្រុមហ៊ុន Masan Group (MSN) គឺជាមហាសេដ្ឋីវៀតណាមមួយរូបទៀត ដែលមិនយកប្រាក់ខែដែរ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ Masan បាននិយាយថា សហគ្រាសនេះបានចំណាយប្រាក់ជិត ១០៦ ពាន់លានដុងលើប្រាក់បំណាច់សម្រាប់សមាជិកគ្រប់គ្រងសំខាន់ៗ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២។
៤.លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank មិនទទួលយកប្រាក់ខែនោះទេ តែគាត់ទទួលបានប្រាក់ចំណូល ១៩ ពាន់លានដុង។
៥.លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet និងជាមហាសេដ្ឋីស្រីតែមួយគត់របស់វៀតណាម ក៏មិនយកប្រាក់ខែដែរ តែគាត់ទទួលបានចំណូល ១២.៧ ពាន់លានដុងក្នុងឆមាសទីមួយឆ្នាំនេះ។

គួរឱ្យដឹងថា តាមពិតប្រាក់ខែគ្រាន់តែជាផ្នែកនៃកញ្ចប់ប្រាក់ចំណូលសរុបដែលមហាសេដ្ឋីទាំងនេះអាចទទួលបានប៉ុណ្ណោះ។ ដោយផ្អែកលើលទ្ធផលអាជីវកម្ម ឬលក្ខខណ្ឌកិច្ចសន្យាជាក់លាក់ នាយកប្រតិបត្តិ នឹងទទួលបានប្រាក់ចំណូលពីជម្រើសភាគហ៊ុន ប្រាក់រង្វាន់ ភាគហ៊ុន ឬប្រាក់រង្វាន់ដែលទាក់ទងនឹងគោលដៅអាជីវកម្ម។ ទោះបីពួកគេ មិនទទួលបានប្រាក់បៀរវត្សក៏ដោយ ក៏ពួកគេនៅតែទទួលបានប្រាក់រង្វាន់ភាគហ៊ុនរាប់រយលានដុល្លារ ដោយសារភាពខុសគ្នានៃពន្ធលើប្រាក់ចំណូល៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress