ព័ត៌មានចុងក្រោយ
  • ត្រឹមពេល ២ថ្ងៃ កម្ពុជាទទួលបានគម្រោងវិនិយោគតូចធំ ៨គម្រោង ក្រោមទុនវិនិយោគសរុបជាង ៦០លានដុល្លារ បង្កើតការងាររាប់ពាន់កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 9, 2022 Khmernote

    ត្រឹមរយៈពេលតែ ២ថ្ងៃ កម្ពុជាទទួលបានគម្រោងវិនិយោគធំដល់ទៅ ចំនួន ៨ ដែលមានទុនវិនិយោគសរុបដល់ទៅ ៦០.៩ លានដុល្លារ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាង រាប់ពាន់រាប់ម៉ឺនកន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៨ និងទី៩ ខែកញ្ញា នេះ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។ ២-Y.T.I

  • Shopee នឹងដកខ្លួនចេញពីប្រទេសអាហ្សង់ទីន ម៉ិកស៊ិក កូឡុំប៊ី និងឈីលី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 9, 2022 Naren

    Shopee ជាប្រភេទអាជីវកម្ម E-Commerce របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាស៊ីអាគ្នេយ៍ Sea Group សម្រេចបិទប្រតិបត្តិការក្នុងប្រទេសចំនួន ៤ ដូចជាប្រទេស ឈីលី កូឡុំប៊ី ម៉ិកស៊ិកនិង អាហ្សង់ទីន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The straits times នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ ប្រភពបាននិយាយថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បិទអាជីវកម្មបែបនេះនឹងប៉ះពាល់ដល់បុគ្គលិកដែលត្រូវបានបញ្ឈប់ក្នុងចំនួនដ៏ច្រើនទោះជាយ៉ាងណា ប្រទេសប្រេស៊ីល នឹងមិនរងផលប៉ះពាល់ទេ។ អាមេរិកឡាទីនគឺជាតំបន់ដ៏សំខាន់បំផុតរបស់ Shopee បន្ទាប់ពីអាស៊ីអាគ្នេយ៍ដែលមានចំនួនជិត ១៩ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០២១។ Shopee បានពង្រីកទៅប្រទេសម៉ិកស៊ិក ឈីលី និងកូឡុំប៊ីកាលពីមួយឆ្នាំមុន ពីរឆ្នាំបន្ទាប់ពីចូលទៅក្នុងប្រទេសប្រេស៊ីល។

  • ប្រេស៊ីល ហាម Apple មិនឱ្យលក់ iPhone នៅក្នុងប្រទេសរបស់ខ្លួនទេ បើមិនដាក់ឆ្នាំងសាក និងពិន័យជាប្រាក់ជាង ២លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 9, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន republicworld បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃអង្គារ បានហាមក្រុមហ៊ុន Apple មិនឱ្យលក់ទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីលឡើយ ដោយសារតែក្រុមហ៊ុន Apple មិនបញ្ចូលឆ្នាំងសាកមកជាមួយ ហើយ Apple នឹងត្រូវរងពិន័យជាង ២លានដុល្លារផងដែរជុំវិញបញ្ហានេះ។ IgbereTV បានរាយការណ៍ថា រដ្ឋាភិបាលបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកថា បានចូលរួមក្នុង “ការអនុវត្តការរើសអើង” ។ ជាមួយគ្នានេះ ប្រេស៊ីលបានសម្តែងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ Apple ក្នុងការបញ្ឈប់ការដាក់បញ្ចូលឆ្នាំងសាកមកនៅពេលទិញទូរស័ព្ទថ្មី ដែលចាប់ផ្តើមជាមួយនឹងការចេញ iPhone 12 ហើយបានឆ្លើយតបដោយការរារាំងការលក់ទូរស័ព្ទ iPhone ក្នុងស្រុកដែលមិនមានរួមបញ្ចូលឆ្នាំងសាក។ ទន្ទឹមនឹងការបញ្ឈប់ការលក់

  • ស្ថានីយ៍ប្រេងឥន្ធនៈរាប់សិបកន្លែងនៅខេត្ត ២ របស់វៀតណាម ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារមិនមានសាំងសម្រាប់ផ្គត់ផ្គង់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 9, 2022 Khmernote

    ស្ថានីយ៍ប្រេងឥន្ធនៈរាប់សិបកន្លែងបានបិទទ្វារនៅខេត្ត An Giang និង Dong Thap ប្រទេសវៀតណាម ដោយសារការខ្វះខាតការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ អាជ្ញាធរទីផ្សារក្នុងខេត្ត An Giang បានរកឃើញស្ថានីយចំនួន ២១ ត្រូវបានបិទទ្វារកាលពីថ្ងៃពុធ ដោយស្ថានីយ៍ចំនួន ១៩ ក្នុងចំណោមនោះ បាននិយាយថា ពួកគេមិនមានប្រេងម៉ាស៊ូតទេ ហើយខ្លះទៀតក៏បាននិយាយថា គ្មានប្រេងសាំងគ្រប់គ្រាន់ដែរ។ ទន្ទឹមនឹងនេះដែរ ម្ចាស់ស្ថានីយ៍ប្រហែល ២០ទៀត បាននិយាយថា ពួកគេបានបញ្ឈប់ប្រតិបត្តិការដោយសារតែកម្រៃជើងសារ ការខាតបង់ ឬបញ្ហាផ្សេងៗ។ ជាមួយគ្នានេះនៅខេត្ត Dong Thap ស្ថានីយ៍មួយចំនួនបានបិទដោយសារតែការផ្គត់ផ្គង់ទាបពេក។

  • ច្បាស់ការ! មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 9, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន បន្ទាប់ពីរដ្ឋបាលគយប្រទេសចិនអនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបានបន្ថែម ឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនហើយ មានន័យថាដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារចិនបាន។ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន ៧៤កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ០៨កន្លែង ត្រូវបានអនុញ្ញាតដោយភាគីចិន ក្នុងការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។ លើសពីនេះ

  • iPhone ស៊េរីថ្មី​របស់ Apple នឹង​មាន​លក់​នៅ​រុស្ស៊ី ទោះបីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានចាកចេញពីរុស្ស៊ីក៏ដោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 8, 2022 Khmernote

    មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា នេះថា ប្រជាជនរុស្ស៊ីនឹងមានឱកាសទិញ iPhone 14 របស់ក្រុមហ៊ុន Apple ដែលទើបនឹងចេញកាលពីយប់មិញនេះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានចាកចេញពីរុស្ស៊ីក៏ដោយ។ តាមប្រភពដដែល ប្រជាជនអាចទិញស្មាតហ្វូនស៊េរីថ្មីនេះបាន គឺដោយសារគម្រោងនាំចូលរបស់ទីក្រុងម៉ូស្គូ។ ប្រទេសរុស្ស៊ីបានប្រកាសពីគម្រោងនេះកាលពីខែមីនា នៅពេលដែលខ្លួនបានអនុញ្ញាតឱ្យក្រុមហ៊ុនលក់រាយ នាំចូលផលិតផលពីបរទេស ដោយគ្មានការអនុញ្ញាតពីម្ចាស់ពាណិជ្ជសញ្ញា។ ជាមួយគ្នានេះ នៅពេលសួរថាតើ iPhone ស៊េរីថ្មីដែល Apple ដាក់បង្ហាញកាលពីថ្ងៃពុធ នឹងត្រូវនាំចូលក្រោមគម្រោងនេះទេ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Denis Manturov បាននិយាយថា

  • ផុសតែវីដេអូធម្មតាៗមិននិយាយសូម្បីមួយម៉ាត់ តែ Khaby Lame រកចំណូលបាន ១០លានដុល្លារក្នុង ១ឆ្នាំ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 8, 2022 Khmernote

    Khaby Lame ដែលជា TikToker មានអ្នកតាមដាន (Follow) ច្រើនជាងគេលើពិភពលោក រកចំណូលបាន ១០លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារភាពល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ នេះបើយោងតាមទស្សនាវដ្ដី Forbes។ តារាកំប្លែងជនជាតិសេណេហ្គាល់រូបនេះ បានក្លាយជាអ្នកបង្កើតមាតិកាដែលមានអ្នកតាមដានច្រើនបំផុតនៅលើ TikTok កាលពីខែមិថុនាកន្លងទៅនេះ ដោយទម្លាក់នារីស្រស់ស្អាត Charli D’Amelio ដែលធ្លាប់កាន់កាប់តំណែងកំពូល។ ទោះបីជា Khaby Lame បានក្លាយជា TikToker ដែលមានអ្នកតាមដានច្រើនជាងគេលើពិភពលោកក៏ពិតមែន តែបុរសវ័យ ២២ឆ្នាំ រូបនេះ មិនមែនជាអ្នករកចំណូលបានច្រើនបំផុតនោះទេ ពោលគឺលោក ស្ថិតនៅពីក្រោយគូប្រជែងរបស់ខ្លួនគឺស្រីស្អាត Charli D’Amelio

  • ដំណឹងរីករាយ! រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចវត្តមាននៅកម្ពុជា ក្រោមទុនវិនិយោគជាង ៣៦លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 8, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា។ (រូបតំណាង) បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតាខាងលើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕ (រូបតំណាង) (រូបតំណាង) អត្ថបទ៖ លីនី