ដំណឹងរីករាយ! រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចវត្តមាននៅកម្ពុជា ក្រោមទុនវិនិយោគជាង ៣៦លានដុល្លារ
អាជីវកម្ម
September 8, 2022
Khmernote
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា។
(រូបតំណាង)
បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតាខាងលើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕

(រូបតំណាង)

(រូបតំណាង)
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


