ព័ត៌មានចុងក្រោយ
  • លោក Tim Cook បង្ហើបថា គាត់ធ្លាប់ឈ្លោះគ្នាជាមួយ Steve Jobs ខ្លាំង ដោយសារតែការលក់ទូរស័ព្ទ iPhone បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 12, 2022 Khmernote

    លោក Tim Cook ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា គាត់ធ្លាប់មានជម្លោះដ៏ធំបំផុតមួយជាមួយនឹងស្ថាបនិក Apple គឺលោក Steve Jobs។ លោក Tim Cook បាននិយាយនៅក្នុងសន្និសិទកូដប្រចាំឆ្នាំកាលពីថ្ងៃពុធថា ការជជែកគ្នាដ៏តឺងតែងបំផុតរបស់គាត់ជាមួយ Steve Jobs គឺជុំវិញការលក់ iPhone ។ នៅក្នុងសន្និសិទ នាយកប្រតិបត្តិរូបនេះ បានឆ្លើយទៅកាន់អ្នកកាសែតនៅពេលសួរអំពីតើអ្វីជាជម្លោះដ៏ធំបំផុតរបស់គាត់ជាមួយលោក Steve Jobs ថា គឺជាយុទ្ធសាស្ត្រលក់ iPhone របស់ក្រុមហ៊ុនមុនការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧។ លោក Tim Cook រៀបរាប់ថា

  • ឥណ្ឌូណេស៊ី​ ពិចារណា​ទិញ​ប្រេង​ពី​រុស្ស៊ី ខណៈ​តម្លៃ​ប្រេងនៅក្នុងប្រទេស​ឡើង​ថ្លៃខ្លាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 12, 2022 Khmernote

    កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កំពុងពិចារណាចូលរួមជាមួយឥណ្ឌា និងចិនក្នុងការទិញប្រេងពីរុស្ស៊ី ដើម្បីទូទាត់សម្ពាធកើនឡើងនៃថ្លៃថាមពល។ លោក Widodo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times នៅពេលគាត់ត្រូវបានសួរថា តើប្រទេសឥណ្ឌូនេស៊ីនឹងទិញប្រេងពីរុស្ស៊ីដែរឬទេ? គាត់ថា ឥណ្ឌូនេស៊ីតែងតែតាមដានគ្រប់ជម្រើសទាំងអស់ បើមានប្រទេសណាផ្ដល់តម្លៃល្អ យើងនឹងទិញ។ គួររម្លឹកថា កាល​ពី​ខែ​សីហា រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក Sandiaga Uno បាន​និយាយ​ថា ឥណ្ឌូណេស៊ី​ត្រូវ​បាន​ផ្តល់​ប្រេងឆៅ​ពី​រុស្ស៊ី​ក្នុង​ការ​បញ្ចុះ​តម្លៃ ៣០%។ បន្ទាប់​ពី​រឿងនេះ ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ Pertamina បាន​និយាយ​ថា ខ្លួន​កំពុង​ពិនិត្យ​មើល​ហានិភ័យ​នៃ​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី។

  • សារព័ត៌មានវៀតណាមផ្សាយថា វៀតណាមក្លាយ​ជា​គោលដៅ​ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់ប្រជាជនកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 12, 2022 Khmernote

    សារព័ត៌មាន vietnamplus បានចុះផ្សាយថា វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានក្នុងស្រុករបស់កម្ពុជាមួយដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។ សារព័ត៌មានបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ កើនឡើងបីដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលបានកត់ត្រាមុនពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ទៅ​លេង​ប្រទេស​វៀតណាម ​ជាលក្ខណៈ​ទេសចរណ៍ សេវា​វេជ្ជសាស្ត្រ ដំណើរ​ទស្សនកិច្ច​ជា​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន​រួម​។ ជាក់ស្ដែងប្រជាជនកម្ពុជាជាង ៨០,០០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីខែមករាដល់ខែសីហា ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រជាជាតិអាស៊ាន។ ជាមួយគ្នានេះ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខពីរ សម្រាប់ការទទួលភ្ញៀវកម្ពុជាមានចំនួន ៦៨,០០០នាក់ បន្ទាប់មកប្រទេសថៃ មានចំនួន ៦១,០០០ និងម៉ាឡេស៊ី ចំនួន ៥៣,០០០៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus

  • Amazon, Apple និង Google រួមទាំងក្រុមហ៊ុនអាមេរិកធំៗជាច្រើនទៀត សន្យាបណ្តុះបណ្តាលស្ត្រីនៅឥណ្ឌូប៉ាស៊ីហ្វិកក្នុងនោះមានប្រទេសវៀតណាម និងថៃដែរ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 11, 2022 Khmernote

    ក្រុមហ៊ុនអាមេរិកចំនួន ១៤ រួមមាន Amazon.com Inc និង Visa Inc បានសន្យាថា នឹងផ្តល់ឱកាសបណ្តុះបណ្តាល និងការអប់រំឌីជីថលសម្រាប់ស្ត្រី និងក្មេងស្រីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយ៉ាងហោចណាស់ ៥០០,០០០ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋបាលលោក Biden ។ កម្មវិធីដែលធ្វើឡើងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដ៏ទូលំទូលាយសម្រាប់វិបុលភាពចំនួន ១៤ គឺផ្តោតលើប្រទេសប្រ៊ុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ ជាមួយគ្នានេះ ក្រុមហ៊ុនផ្សេងទៀតដែលចូលរួមក្នុងគំនិតផ្តួចផ្តើមរួមមាន៖ American Tower Corp; ក្រុមហ៊ុន Apple Inc;

  • ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនាគមួយកន្លែង ចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមឱ្យទទួលបានទិន្នផលល្អ ខណៈពូជបង្កងនេះមានតម្រូវការ និងតម្លៃខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 11, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនាគមួយកន្លែងក្នុងស្រុកកំចាយមា ខេត្តព្រៃវែង បានចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមឱ្យទទួលបានទិន្នផលល្អ ខណៈពូជបង្កងនាគនៅពេលបច្ចុប្បន្ន កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃល្អ។ លោក ចន បូរ៉ា ម្ចាស់កសិដ្ឋានចិញ្ឋឹមបង្កងនាគស្រុកកំចាយមា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកមុខរបរវារីវប្បកម្មផ្នែកខាងចិញ្ចឹមបង្កងនាគនេះ អស់រយៈពេលជិត ៤ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបំពេញតម្រូវការទីផ្សារបង្កងនាគនាពេលបច្ចុប្បន្ន។ លោកបានបន្តថា ពូជបង្កងដែលលោកចិញ្ចឹម គឺលោកបានទិញពូជ នៅក្នុងស្រុកយកមកបង្កាត់ ដោយខ្លួនឯងផ្ទាល់ ហើយសម្រាប់ជំនាញក៏ដូចជាបច្ចេកទេសក្នុងការចិញ្ចឹមបង្កងនេះ គឺលោកបាន សិក្សារៀនសូត្រ និងស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិត ជាពិសេសបានពិភាក្សាជាមួយអ្នកជំនាញ ដែលជាអ្នកមានបទពិសោធន៍ និងជោគជ័យក្នុងការចិញ្ចឹមពូជបង្កងនាគ។ លោកបានបន្ថែមថា សម្រាប់ការចិញ្ចឹមបង្កងនាគនេះដែរ វាមិនសូវជាមានផលលំបាកអ្វីច្រើនទេ

  • ត្រូវប៉ាន់ទៀត! ក្រុមហ៊ុនផលិតរថយន្តធំមួយរបស់ចិន គ្រោងនឹងបង្កើតរោងចក្រនៅវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 11, 2022 Khmernote

    ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន Chery Automobile បង្ហាញបំណងចង់បង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសវៀតណាម និងចង់លក់រថយន្តដែលផលិតនៅវៀតណាមជាលើកដំបូងរបស់ខ្លួននៅឆ្នាំក្រោយ។ នាយកក្រុមហ៊ុន Chery Vietnam លោក Tocy Tang បានប្រាប់ VnExpress ថា៖ “យើងចង់សាងសង់រោងចក្រនៅប្រទេសវៀតណាម ព្រោះយើងមិនចង់គ្រាន់តែនាំចូល និងលក់រថយន្តនោះទេ”។ លោកបានបន្តថា រោងចក្រនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Chery បង្កើតរថយន្តដែលធ្វើមូលដ្ឋានីយកម្មសម្រាប់ជនជាតិវៀតណាម និងបង្កើនសក្តានុពលរបស់វា ដើម្បីការលើកកម្ពស់ម៉ាកយីហោរថយន្តចិននៅក្នុងប្រទេសវៀតណាម ខណៈម៉ាករថយន្តចិនជាច្រើនដូចជា BAIC, Hongqi និង Brilliance មានវត្តមានក្នុងប្រទេសវៀតណាម ប៉ុន្តែពួកគេត្រូវបាននាំចូលដោយឈ្មួញនៅ Hai Phong ។ គួរបញ្ជាក់ផងដែរថា

  • ចិត្តល្អមែន! អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos បរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃ៥៥លានដុល្លារ ដល់អង្គការសប្បុរសធម៌ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 10, 2022 Naren

    លោកស្រី Mackenzie Scott អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេស្គាល់ជាយូរមកហើយថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលតែងតែបរិច្ចាគដល់អង្គការសប្បុរសធម៌។ Scott ជាស្ត្រីដែលមានទ្រព្យសម្បត្តិសុទ្ធ ៣៧ពាន់លានដុល្លារ តាមរយៈភាគហ៊ុន ៤% របស់នាងនៅក្នុង Amazon លោកស្រីបានបរិច្ចាគជាង ១២ពាន់លានដុល្លារ ដល់ស្ថាប័ន និងអង្គការសប្បុរសធម៌។ យ៉ាងណាមិញ សកម្មភាពសប្បុរសធម៌របស់នាងមិនបានឈប់ឡើយ។ កាលពីខែមុន មូលនិធិសហគមន៍កាលីហ្វ័រញ៉ា (CCF) មិនរកប្រាក់កម្រៃ បានប្រកាសថា លោកស្រី Scott បានបរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃសរុប ៥៥លានដុល្លារ។ វីឡាដំបូងដែលត្រូវបរិច្ចាគគឺស្ថិតនៅលើដីមួយកន្លែងដែលមានផ្ទៃក្រឡាជាង ៨០០០ម៉ែត្រការ៉េ។ លោក Bezos និងលោកស្រី

  • ចុងភៅ អៀប ជិននី ៖ «ចង់ប្រកបរបរចុងភៅការបានយូរ គួរឈរលើគោលការណ៍ទាំង៤នេះ» អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 10, 2022 Naren

    (ភ្នំពេញ)៖ ជាការពិតណាស់រាល់ពេលមានពិធីជប់លៀង ខួបកំណើត ឡើងគេហដ្ឋាន ជាពិសេសអាពាហ៍ពិពាហ៍ គេមិនភ្លេចឡើង ចំពោះការស្វែងរកចុងភៅការ ដែលមានគុណភាព លើម្ហូបអាហារ និងសេវាកម្ម ដែលជាផ្នែកមួយដែលសំខាន់ដើម្បីជួយឱ្យកម្មវិធីនានាប្រព្រឹត្តិទៅយ៉ាងរលូន។ ខណៈដែលអាជីវកម្មចុងភៅការនេះ មានភាពប្រកួតប្រជែង ថ្ងៃនេះខ្មែរណូត បានធ្វើការសម្ភាសន៍ជាមួយនឹង លោក អៀប ជិននី ដែលជាស្ថាបនិក «ចុងភៅ អៀប ជិននី»។ លោកបានជម្រាបក្រុមការងារខ្មែរណូត នូវវិធីសាស្ត្រដែលធ្វើឱ្យអាជីវកម្មចុងភៅលោក មានការគាំទ្រ ទទួលស្គាល់ពីអតិថិជន។ លោក អៀប ជិននី បានថ្លែងថា កត្តាដែលនាំឱ្យមុខរបរចុងភៅការនេះឈរជើងបានយូរ និងមានការទទួលស្គាល់ពីអតិថិជន ដោយសារតែលោកមានគោលការណ៍ចំនួន៤នេះ «ភាពស្មោះត្រង់,