ចិត្តល្អមែន! អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos បរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃ៥៥លានដុល្លារ ដល់អង្គការសប្បុរសធម៌
បុគ្គលជោគជ័យ September 10, 2022 Naren

លោកស្រី Mackenzie Scott អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេស្គាល់ជាយូរមកហើយថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលតែងតែបរិច្ចាគដល់អង្គការសប្បុរសធម៌។ Scott ជាស្ត្រីដែលមានទ្រព្យសម្បត្តិសុទ្ធ ៣៧ពាន់លានដុល្លារ តាមរយៈភាគហ៊ុន ៤% របស់នាងនៅក្នុង Amazon លោកស្រីបានបរិច្ចាគជាង ១២ពាន់លានដុល្លារ ដល់ស្ថាប័ន និងអង្គការសប្បុរសធម៌។ យ៉ាងណាមិញ សកម្មភាពសប្បុរសធម៌របស់នាងមិនបានឈប់ឡើយ។ កាលពីខែមុន មូលនិធិសហគមន៍កាលីហ្វ័រញ៉ា (CCF) មិនរកប្រាក់កម្រៃ បានប្រកាសថា លោកស្រី Scott បានបរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃសរុប ៥៥លានដុល្លារ។

វីឡាដំបូងដែលត្រូវបរិច្ចាគគឺស្ថិតនៅលើដីមួយកន្លែងដែលមានផ្ទៃក្រឡាជាង ៨០០០ម៉ែត្រការ៉េ។ លោក Bezos និងលោកស្រី Scott បានទិញផ្ទះនេះកាលពីឆ្នាំ២០០៧ ក្នុងតម្លៃ ២៤,៤៥លានដុល្លារ ។ ចំណែកវីឡាទីពីរត្រូវបានទិញក្នុងតម្លៃ១២,៩លានដុល្លារ ក្នុងឆ្នាំ២០១៧ ។ CCF គ្រោងនឹងលក់វីឡាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព៖ yahoo