ព័ត៌មានចុងក្រោយ
  • អស្ចារ្យណាស់! កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន ២ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 8, 2022 Khmernote

    (ភ្នំពេញ)៖ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន ២ពីស្ថាប័ន World Travel Awards ទីមួយ គឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។ គួរជម្រាបថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ពិធីប្រគល់ពានរង្វាន់ទាំងនេះដែរត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

  • លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា រុស្ស៊ីមិនបានបាត់អ្វីនោះទេ ហើយនឹងមិនមានអ្វីត្រូវបាត់ទាំងអស់នៅថ្ងៃមុខ ជុំវិញបញ្ហាជាមួយអ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 8, 2022 Khmernote

    ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញថា៖ “រុស្ស៊ីមិនបានបាត់អ្វីនោះទេ ជុំវិញយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន”។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង Vladivostok ភាគខាងកើតរបស់រុស្ស៊ី លោក ពូទីន បាននិយាយថា រាល់សកម្មភាពរបស់រុស្ស៊ីត្រូវបានរៀបចំឡើង ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេស ហើយមានគោលបំណង “ជួយប្រជាជន” ដែលរស់នៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី រូបនេះបានបន្តថា៖ “យើងមិនបានបាត់បង់អ្វីទាំងអស់ ហើយនឹងមិនមានការបាត់បង់អ្វីឡើយ។ បើ​និយាយ​ពី​អ្វី​ដែល​យើង​ទទួល​បាន ខ្ញុំ​អាច​និយាយ​បាន​ថា ផលប្រយោជន៍​សំខាន់ ​គឺ​ការ​ពង្រឹង​អធិបតេយ្យភាព​របស់​យើង​”។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ពូទីន បានទទួលស្គាល់ថា ការសម្រេចចិត្តរបស់ទីក្រុងមូស្គូ

  • លោក តឹក ង៉ូយ ប្រែជីវិតពីជនជាតិខ្មែរភៀសខ្លួនសម័យប៉ុលពត មកជា “ស្ដេចនំដូណាត់” នៅអាមេរិក បើកហាងរាប់សិបកន្លែង និងជួយខ្មែររាប់ម៉ឺននាក់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 7, 2022 Khmernote

    លោក តឹក ង៉ូយ គឺជាជនជាតិខ្មែរ ដែលត្រូវបានគេដាក់ងារឱ្យថា “ស្ដេចនំដូណាត់” ឬ “The Donuts King ” ដោយសារតែគាត់បានសាងអាណាចក្រនំដូណាត់ដ៏ល្បីល្បាញនៅរដ្ឋមួយក្នុងសហរដ្ឋអាមេរិក ហើយបានជួយជនជាតិខ្មែររាប់​ម៉ឺន​នាក់​ឲ្យ​មាន​ការងារ​ធ្វើ ​និង​ក្លាយ​ជា​ថៅកែ​ហាង​នំ​ដូ​ណាត់ ​រាប់​សិប​កន្លែង​នៅ​សហរដ្ឋអាមេរិក​។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bbc បានឱ្យដឹងថា មុនពេលក្លាយជា “ស្ដេចនំដូណាត់” លោក តឹក ង៉ូយ ជាមួយប្រពន្ធ និងកូន ៣នាក់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងការងើបឡើងនៃរបបខ្មែរក្រហមក្នុង​ឆ្នាំ ១៩៧០។ គាត់ និងប្រពន្ធរបស់គាត់បានភៀសខ្លួនទៅដល់រដ្ឋកាលីហ្វរញ៉ា ដោយកាលនោះការងារដំបូងដែលគាត់ធ្វើគឺជាអ្នកមើលការខុសត្រូវព្រះវិហារមួយកន្លែងក្នុងរដ្ឋ Orange County ដោយទទួលបានប្រាក់ខែ

  • មិនធម្មតា! ដាំតែគល់ស្លឹកគ្រៃ កសិករនៅខេត្តបាត់ដំបងអាចរកចំណូលបានគាប់ប្រសើរពីការលក់គល់ស្លឹកគ្រៃស្រស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 7, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កសិករខេត្តបាត់ដំបង អាចលក់គល់ស្លឹកគ្រៃស្រស់បានច្រើន ចន្លោះពី ១តោនទៅ២តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលទទួលបានប្រាក់ចំណូលជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពក្រុមគ្រួសារ។ លោក ញ៉ សុភាព ជាកសិករដាំស្លឹកគ្រៃស្ថិតក្នុងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង បានប្រាប់ វិទ្យុជាតិកម្ពុជាថា លោកបានដាំស្លឹកគ្រៃរយៈពេលជិត ២ឆ្នាំមកហើយ ដោយលោកជាអ្នកដាំផ្ទាល់ផង និងប្រមូលទិញពីសមាជិកនៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ដែលមានផ្ទៃដី សរុបប្រហែល ៤០ហិកតា។ លោកបានបន្ដថា គល់ស្លឹកគ្រៃស្រស់របស់លោក អាចលក់បាន ចន្លោះពី១តោនទៅ២តោនក្នុងមួយថ្ងៃទៅកាន់រាជធានីភ្នំពេញ ដោយក្នុង១គីឡូបានតម្លៃចន្លោះពី ៨រយរៀល ទៅ១ពាន់រៀល។ «ទាក់ទងជាមួយនឹងការដាំស្លឹកគ្រៃរបស់ខ្ញុំគឺរយៈពេលជាងមួយឆ្នាំកន្លះ ហើយបានជាខ្ញុំមកលក់ស្លឹកគល់ស្រស់វិញដោយសារទី១ វាងាយស្រួលក្នុងការប្រមូលផល ទី២

  • ស្ងាត់ៗ! វៀតណាម-រុស្ស៊ី តភ្ជាប់ផ្លូវដែក​ និងផ្លូវសមុទ្រ ដើម្បីដឹកជញ្ជូនទំនិញដោយផ្ទាល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 7, 2022 Khmernote

    វៀតណាម និងរុស្ស៊ីបានតភ្ជាប់ផ្លូវជាមួយគ្នាដើម្បីដឹកជញ្ជូន ក្នុងនោះវៀតណាមបានតភ្ជាប់ផ្លូវសមុទ្រជាទីក្រុង Vladivostok ក្នុងប្រទេសរុស្ស៊ី និងផ្លូវដែកពីទីក្រុង Vladivostokt ទៅទីក្រុងមូស្គូ។ ផ្លូវទាំងនេះ​ត្រូវបានសម្ពោធនៅក្នុងពិធីមួយកាលពីថ្ងៃទី៦ ខែកញ្ញា ថ្មីៗនេះ។ ការតភ្ជាប់នេះប្រើប្រាស់យន្តការសន្តិសុខឌីជីថល ដូច្នេះអតិថិជន និងភ្នាក់ងារពាក់ព័ន្ធអាចតាមដានទំនិញដែលកំពុងធ្វើដំណើរលើផ្លូវក្នុងពេលជាក់ស្តែង និងធ្វើឱ្យវាអាចអនុវត្តការបោសសំអាតគយនៃទំនិញសូម្បីតែនៅចំណុចបញ្ចប់នៅទីក្រុងម៉ូស្គូ។ ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ ប្រធានក្រុមប្រឹក្សាភិបាលនៃផ្លូវដែករុស្ស៊ី (RZD) ដែលគ្រប់គ្រងដោយរដ្ឋ Oleg Belozerov បានគូសបញ្ជាក់ថា កត្តាសំខាន់នៃការដឹកជញ្ជូន គឺការសន្សំសំចៃពេលវេលា ហើយការតភ្ជាប់ផ្លូវទាំងពីរនេះជួយកាត់បន្ថយពេលវេលា និងនីតិវិធីរដ្ឋបាលនៅពេលដឹកជញ្ជូនទំនិញពីវៀតណាមទៅភាគខាងលិច ប្រទេស​រុស្ស៊ី។ ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនដឹកជញ្ជូន Far Eastern របស់រុស្ស៊ី (FESCO) លោក

  • រដ្ឋបាលជលផល នឹងបង្កើនការផលិតត្រីឱ្យបានជិត ១លានតោននៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 7, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលជលផល បង្កើនការផលិតត្រីឱ្យបានជិត ១លានតោននៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ពិសេសសម្រេចឱ្យបាននូវផែនការថ្នាក់ជាតិក្នុងការអភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជា។ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ វារីវប្ប កម្មនៃរដ្ឋបាលជលផលបានមានប្រសាសន៏ថា ដើម្បីឱ្យវិស័យវារីវប្បកម្មនៅកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់នោះ នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនវារីវប្បករនៅទូទាំងប្រទេសកម្ពុជា ទាំងកសិដ្ឋានភ្ញាស់ផលិតកូនត្រីពូជកសិដ្ឋានចិញ្ចឹមត្រីទាំងទ្រង់ទ្រាយតូចនិងមធ្យមដោយធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យពួកគាត់ទទួលបានបច្ចេកទេសត្រឹមត្រូវក្នុងការជម្នះលើបញ្ហាជំងឺត្រីនិងរបៀបគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រីឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានបរិមាណខ្ពស់និងស្របតាមស្តង់ដារទីផ្សារជៀសវាងការប្រើប្រាស់ចំណីដែលមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។ លោកបន្តថា បច្ចុប្បន្នវិទ្យា ស្ថានក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកំពុងតែខិតខំផលិតមេពូជដែលមានគុណភាពល្អនិងធ្វើការបង្កាត់ពូជដែលលូត លាស់ល្អធន់នឹងជំងឺរួចយកទៅផ្សព្វផ្សាយក្នុងការចិញ្ចឹមនៅប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីស្របតាមគោល ការណ៍ថ្នាក់ជាតិសម្រេចនៅឆ្នាំ២០៣០ កម្ពុជាផលិតត្រីឱ្យបានជិត ១លានតោនសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស ។ «ផែនការយុទ្ធ សាស្ត្រជាតិអភិវឌ្ឍន៍វារីវប្ប កម្មរបស់យើងគឺជាត្រីវិស័យសម្រាប់ឱ្យរដ្ឋបាលជលផលត្រូវប្រកាន់ភ្ជាប់នូវផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យវារីវប្បកម្មឆ្នាំ២០១៦ _២០៣០ដែលយើងត្រូវផលិតត្រីយ៉ាងតិចនៅឆ្នាំ ២០៣០ឱ្យបានជិត១លានតោនចេញពីផលវារីវប្បកម្មរបស់យើងនឹងត្រូវផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជារបស់យើង។ ដូច្នេះយើងមានឱកាសច្រើនពង្រីកនៃការផលិតការចិញ្ចឹមត្រីរបស់យើងឥឡូវនេះយើងបានខិតខំផ្សព្វផ្សាយការចិញ្ចឹមត្រីនៅតាមតំបន់ដី សណ្តទន្លេមេគង្គកម្ពុជាដែលយើងឃើញមាននៅខេត្តតាកែវ

  • មុខរបរលក់ផលិតផលកែច្នៃចេញពីដើមត្នោត បានជួយបង្កើនប្រាក់ចំណូលនិងចូលរួមថែរក្សាផលិតផលអត្តសញ្ញាណជាតិ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 6, 2022 Khmernote

    មុខរបរលក់ផលិតផលកែច្នៃចេញពីដើមត្នោត មិនត្រឹមតែអាចរកប្រាប់ចំណូលប្រចាំគ្រួសារបានទេ ប៉ុន្តែគឺអាចចូលរួមថែរក្សាដើមត្នោតដែលជាអត្តសញ្ញាណជាតិ និងផលិតផលជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ លោកស្រី លឹម សម្ភស្ស ជាអ្នកលក់ផលិតផលកែច្នៃចេញពីដើមត្នោត ស្ថិតនៅរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកស្រីបានចាប់យកការលក់ផលិតផលកែច្នៃចេញពីដើមត្នោតនេះ អស់រយៈពេលជាង ២ឆ្នាំមកហើយ ដើម្បីអាចរកប្រាក់ចំណូលសម្រាប់ខ្លួន ឯងផង និងបានជួយលើក ស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេសបានចូលរួមថែរក្សា ដើមត្នោតដែលជាអត្តសញ្ញាណជាតិ ។ លោកស្រីបានបន្តថា សម្រាប់ផលិតផលកែច្នៃចេញពីដើមត្នោតទាំងអស់ គឺលោកស្រីបានចុះទៅយកផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋដែលជាដៃគូសហការហើយរាល់ផលិតផលដែលកែច្នៃទាំងអស់គឺធ្វើឡើងដោយដៃផ្ទាល់របស់ប្រជាកសិករនៅ ក្នុងខេត្តកំពង់ឆ្នាំង។ លោកស្រីបានបន្ថែមថា ក្រៅពីផលិតផលដែលច្នៃចេញពីដើមត្នោតហើយនោះ នៅក្នុងរដូវប្រាំង លោកស្រីក៏មានលក់ទឹកត្នោតផ្អែម ស្ករត្នោត ទឹកខ្មេះត្នោត ដែលសុទ្ធសឹង តែជាផលិតផលធម្មជាតិ ដែលបានចម្រាញ់ចេញពីផ្លែត្នោតខ្មែរលើទឹកដីខេត្តកំពង់ឆ្នាំង។

  • មហាសេដ្ឋី Jack Ma បង្ហាញពីរបៀបក្នុងការដឹកនាំជីវិតចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យស្ដាយក្រោយ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 6, 2022 Khmernote

    ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ត្រូវបានគេស្គាល់ថា បុរសដែលមានការតស៊ូក្នុងជីវិត និងលើវិថីជំនួញរបស់លោកយ៉ាងខ្លាំង ទម្រាំតែសម្រេចបានជោគជ័យ និងក្លាយជាបុគ្គល ដែលមនុស្សគ្រប់គ្នាកោតសរសើរ។ យោងតាមបទពិសោធន៍របស់អ្នកជំនួញដ៏ល្បីបំផុតរបស់ប្រទេសចិនរូបនេះ លោកបានប្រាប់ពីរឿងមួយចំនួន ដែលមនុស្សគ្រប់គ្នា​គួរតែចាប់ផ្ដើមជីវិតរបស់ពួកគេចាប់ពីអាយុ ២០ ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យមានការស្ដាយក្រោយដូចរូបលោក ហើយទទួលបានជោគជ័យក្នុងជីវិតដូចជា៖ ១.​មុនពេលចូលដល់អាយុ ២០ឆ្នាំ៖​ អ្នកត្រូវធ្វើជាសិស្សល្អ ខិតខំរៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធនៅក្នុងជីវិត។ ២.មុនពេលចូលដល់អាយុ ៣០ឆ្នាំ ត្រូវរៀនសូត្រពីអ្នកណាម្នាក់៖ អ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយ ដើម្បីធ្វើការ ព្រោះក្រុមហ៊ុនធំមិនល្អសម្រាប់អ្នកក្នុងការរៀនសូត្រពីដំណើរការនោះទេ។ នៅក្នុងក្រុមហ៊ុនតូចៗ អ្នកប្រៀបបានដូចជាផ្នែកនៃម៉ាស៊ីនដ៏ធំមួយ