លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា រុស្ស៊ីមិនបានបាត់អ្វីនោះទេ ហើយនឹងមិនមានអ្វីត្រូវបាត់ទាំងអស់នៅថ្ងៃមុខ ជុំវិញបញ្ហាជាមួយអ៊ុយក្រែន
សេដ្ឋកិច្ច September 8, 2022 Khmernote

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញថា៖ “រុស្ស៊ីមិនបានបាត់អ្វីនោះទេ ជុំវិញយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន”។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង Vladivostok ភាគខាងកើតរបស់រុស្ស៊ី លោក ពូទីន បាននិយាយថា រាល់សកម្មភាពរបស់រុស្ស៊ីត្រូវបានរៀបចំឡើង ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេស ហើយមានគោលបំណង “ជួយប្រជាជន” ដែលរស់នៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី រូបនេះបានបន្តថា៖ “យើងមិនបានបាត់បង់អ្វីទាំងអស់ ហើយនឹងមិនមានការបាត់បង់អ្វីឡើយ។ បើ​និយាយ​ពី​អ្វី​ដែល​យើង​ទទួល​បាន ខ្ញុំ​អាច​និយាយ​បាន​ថា ផលប្រយោជន៍​សំខាន់ ​គឺ​ការ​ពង្រឹង​អធិបតេយ្យភាព​របស់​យើង​”។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ពូទីន បានទទួលស្គាល់ថា ការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន បានបង្កើតឱ្យមាន “បន្ទាត់រាងប៉ូលជាក់លាក់មួយ ទាំងនៅក្នុងពិភពលោក និងក្នុងប្រទេស”។

គួររម្លឹកថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្នុងអ្វីដែលខ្លួនហៅថាជាប្រតិបត្តិការពិសេសមួយ ហើយបានបង្កើត និងបន្តជាជម្លោះរាំរ៉ៃមកទល់ពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ lismorecitynews, deccanherald, yimg.com