ព័ត៌មានចុងក្រោយ
  • រយៈពេល ៧ខែ ឆ្នាំនេះ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥គ្រឿងបានចុះបញ្ជី កើនឡើងគួរឱ្យកត់សម្គាល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៧ខែ ឆ្នាំ២០២២នេះ មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ខណៈដែលការកើនឡើងនេះ វាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី តាមរយៈការដំឡើងស្ថានីយសាកថ្មអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់រថយន្តអគ្គិសនី នៅកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦%

  • លោក Joe Biden ប្រកាសផ្ដល់ថវិកា​ ៩០០លានដុល្លារ ដើម្បីសាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2022 Khmernote

    ប្រធានាធិបតី Joe Biden ប្រកាសផ្ដល់ថវិកា​ ៩០០លានដុល្លារក្នុងការផ្ដល់មូលនិធិសម្រាប់សាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីនៅក្នុងរដ្ឋចំនួន ៣៥។ ការផ្ដល់ថវិកាសាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីនេះ គឺជាផ្នែកមួយនៃគំរោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១ពាន់ពាន់លានដុល្លាររបស់លោក។ លោក Biden បាន​កំណត់​គោល​ដៅ​ដើម្បី​ផលិត​បាន​រហូត​ដល់ ៥០% នៃ​រថយន្ត​ទាំង​អស់​ដែល​បាន​លក់នៅសហរដ្ឋ​អាមេរិកជារថយន្ត​អគ្គិសនី​​​ត្រឹម​ឆ្នាំ 2030 ខណៈថវិកាប្រហែល ៥ពាន់លានដុល្លារ ត្រូវបានសភាកំណត់ទុកឱ្យរដ្ឋនានាក្នុងរយៈពេល ៥ឆ្នាំខាងមុខសម្រាប់បណ្តាញសាករថយន្តអគ្គិសនី នៅទូទាំងប្រទេស។ គួរបញ្ជាក់ថា ទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ២៨.២៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ១៣៧.៤៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ ហើយរដ្ឋាភិបាលសហព័ន្ធកំពុងជួយជំរុញតម្រូវការនោះនៅក្រោមលោក Biden ៕ អត្ថបទ៖ លីនី ប្រភព៖ yahoo.com

  • ក្រសួងសាធារណៈការដាក់ឱ្យដំណើរការស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្រុងសៀមរាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន រសៀលថ្ងៃ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដែលជាជំនួយរបស់កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ។ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ ក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍

  • ក្រុមហ៊ុន Honda គ្រោងដាក់លក់ម៉ូតូអគ្គិសនីជាង ១០ម៉ូដែលនៅទូទាំងពិភពលោក និងលក់ឱ្យបាន ១ឆ្នាំ ១លានគ្រឿង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 14, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ក្រុមហ៊ុន Honda Motor Co គ្រោងនឹងដាក់លក់ម៉ូតូអគ្គិសនីជាង ១០ម៉ូដែលនៅទូទាំងពិភពលោកក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែលជាផ្នែកមួយនៃគោលបំណងរបស់ក្រុមហ៊ុនផលិតជប៉ុន ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនសម្រាប់ម៉ូតូនៅទសវត្សរ៍ឆ្នាំ២០៤០។ ក្រុមហ៊ុន Honda បាននិយាយនៅក្នុងការចេញផ្សាយថា ខ្លួនមានគោលបំណងបង្ហាញម៉ូដែលអគ្គិសនីថ្មីជាង ១០ នៅឆ្នាំ២០២៥ ហើយកំពុងកំណត់គោលដៅលក់ម៉ូតូអគ្គិសនីប្រចាំឆ្នាំចំនួន ១លានគ្រឿងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានគម្រោងលក់ម៉ូតូអគ្គិសនីចំនួន ៣.៥ លានគ្រឿងក្នុងមួយឆ្នាំ ឬប្រហែល ១៥ភាគរយនៃការលក់សរុបនៅឆ្នាំ២០៣០ ផងដែរ។ ទោះបីជាយ៉ាងណាក្ដី ទន្ទឹមនឹងការជំរុញទៅជាអគ្គិសនី ក្រុមហ៊ុន Honda

  • ស្អាតហើយឆ្លាតទៀត! នារីថៃរូបស្រស់ ចោលការងារជាអ្នកទីផ្សារ ស្រវារបរធ្វើនំពីផ្ទះបាយទំហំ ៣០ ម៉ែត្រការ៉េ លក់លើអនឡាញ ១ខែចំនេញជាង ២ពាន់ដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 14, 2022 Khmernote

    នាពេលបច្ចុប្បន្នផ្ទះបាយនៅក្នុងផ្ទះ ឬ ផ្ទះបាយនៃខុនដូបានក្លាយជាប្រភពនៃការរកចំណូលដ៏ពេញនិយម និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មអាហារនានា។ យោងតាមបទសម្ភាសន៍របស់សារព័ត៌មាន Sentangsedtee បានសម្ភាសន៍ជាមួយអ្នកនាង Nat-Nattacha Pattisama អាយុ ២៥ ឆ្នាំ ជាយុវវ័យជំនាន់ថ្មីម្នាក់ ដែលបានជ្រើសរើសការលាឈប់ពីការងារពេញម៉ោង ហើយក្លាយជាអ្នកលក់នំនៅលើកម្មវិធីអនឡញ ដោយប្រើប្រាស់ផ្ទះបាយខុនដូជាប្រភពនៃការផលិតរហូតអាចរកប្រាក់ចំណូលប្រចាំថ្ងៃគឺចន្លោះ ១០០ដុល្លារ-២០០ដុល្លារ បើគិតជាប្រាក់ចំណូលជាមធ្យមគឺ ទទួលបានជាង ២,០០០ដុល្លារ ក្នុងមួយខែ។  នៅក្នុងបទសម្ភាសន៏នោះដែរ អ្នកនាង Nat បានរៀបរាប់ថា៖ ពេល​បញ្ចប់​ការសិក្សានាងក៏បានចូលធ្វើការនៅក្រុមហ៊ុន​ទីផ្សារ​អនឡាញ​​មួយក្នុងស្រុក​ ​​នាង​ធ្វើ​បាន​ប្រហែល​ ៧​ខែតែប៉ុណ្ណោះ អ្នកនាងក៏​លា​ឈប់ពីការងារ ​​ព្រោះតែអ្នកនាង​យល់​ថា​ ការងារដែលនាងកំពុងធ្វើមិនបានបំពេញតម្រូវការជីវិតរបស់នាងទេ។ អ្នកនាង Nat

  • ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីនិយោជក សម្រេចតួលេខ ១៩៧ដុល្លារ ខណៈតំណាងភាគីរដ្ឋាភិបាល ១៩៨ដុល្លារ និងតំណាងភាគីកម្មករនិយោជិត លើកនូវតួលេខចំនួន៣ ផ្សេងគ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 14, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំលើកទី៤ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ -តំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក

  • មុខរបរបណ្ដុះផ្សិតអំបោះ មិនត្រូវការចំណាយផ្ទៃដីធំ ចំណាយថវិកា និងពេលវេលាច្រើន តែអាចរកចំណូលបានគាប់ប្រសើរ ដែលកសិករមិនគួររំលង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 14, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មុខរបរបណ្ដុះផ្សិតអំបោះ កំពុងមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត ខណៈផ្សិតអំបោះមានរសជាតិឆ្ងាញ់សម្រាប់អ្នកបរិភោគ និងមានតម្លៃល្អ។ លោក ឡាយ សសាវរី ម្ចាស់កសិដ្ឋានបណ្ដុះផ្សិតមួយកន្លែងក្នុងរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកកសិកម្មផ្នែកបណ្ដុះផ្សិតនេះអស់រយៈ ពេលជិត៧ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារផ្សិតក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត។ លោកបានបន្តថា សម្រាប់ផ្សិតដែលកសិដ្ឋានកំពុងបណ្តុះនិងលក់នៅលើទីផ្សារ គឺជាប្រភេទផ្សិតអំបោះសនិងផ្សិតអំបោះខ្មៅ ហើយសម្រាប់ការបណ្ដុះនេះផងដែរ គឺលោកបានសិក្សារៀនសូត្រផ្នែកកសិកម្មពីសាលាកសិកម្ម និងបានស្រាវជ្រាវបន្តតាមប្រព័ន្ធអ៊ីនធើណិតផង ដើម្បីឱ្យកាន់ តែច្បាស់ពីបច្ចេកទេសក្នុងការបណ្ដុះឱ្យត្រូវតាមស្ដង់ដារ។លោកបានបន្ថែមថា បច្ចុប្បន្នកសិដ្ឋានលោកកំពុងបណ្ដុះផ្សិតអំបោះស និងខ្មៅប្រមាណជា ៣០០០០កញ្ចប់ ដែលអាចប្រមូលផលបានក្នុង១ថ្ងៃ ១៥០គីឡូក្រាមហើយអាចប្រមូលផលបានជារៀងរាល់ថ្ងៃក្នុងរយៈពេលបីខែ។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកជ្រើសផ្នែកកសិកម្មបណ្ដុះផ្សិតនេះ ដោយសារតែលោកផ្ទាល់ជានិស្សិតដែលរៀនចប់ផ្នែកកសិកម្មផង ណាមួយលោកមើលឃើញថា សព្វថ្ងៃទីផ្សារផ្សិតនៅក្នុងស្រុកនៅមានការខ្វះខាតនៅឡើយ ដោយសារតែតម្រូវការអ្នកបរិភោគមានការកើនឡើងនិងមានតម្លៃល្អ

  • តូយ៉ូតា ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន សម្រេចជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងបង្កើតរោងចក្រ ផ្គុំនិងដំឡើងរថយន្តរបស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 14, 2022 Khmernote

    តូយ៉ូតា ជ្រើសរើស តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងបង្កើតរោងចក្រ ផ្គុំនិងដំឡើងរថយន្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការ Royal Group of Companies។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានជូនដំណឹងជាសាធារណៈថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Toyota Tsusho Corporation មកពីប្រទេសជប៉ុន បានសម្រេចជ្រើសរើសយក