យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ក្រុមហ៊ុន Honda Motor Co គ្រោងនឹងដាក់លក់ម៉ូតូអគ្គិសនីជាង ១០ម៉ូដែលនៅទូទាំងពិភពលោកក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែលជាផ្នែកមួយនៃគោលបំណងរបស់ក្រុមហ៊ុនផលិតជប៉ុន ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនសម្រាប់ម៉ូតូនៅទសវត្សរ៍ឆ្នាំ២០៤០។
ក្រុមហ៊ុន Honda បាននិយាយនៅក្នុងការចេញផ្សាយថា ខ្លួនមានគោលបំណងបង្ហាញម៉ូដែលអគ្គិសនីថ្មីជាង ១០ នៅឆ្នាំ២០២៥ ហើយកំពុងកំណត់គោលដៅលក់ម៉ូតូអគ្គិសនីប្រចាំឆ្នាំចំនួន ១លានគ្រឿងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានគម្រោងលក់ម៉ូតូអគ្គិសនីចំនួន ៣.៥ លានគ្រឿងក្នុងមួយឆ្នាំ ឬប្រហែល ១៥ភាគរយនៃការលក់សរុបនៅឆ្នាំ២០៣០ ផងដែរ។
ទោះបីជាយ៉ាងណាក្ដី ទន្ទឹមនឹងការជំរុញទៅជាអគ្គិសនី ក្រុមហ៊ុន Honda ដែលគ្រប់គ្រងលើអាជីវកម្មម៉ូតូពិភពលោក បាននិយាយថា ខ្លួននឹងមិនបញ្ចប់ការផលិតសម្រាប់ម៉ាស៊ីនចំហេះខាងក្នុងនៅក្នុងម៉ូតូរបស់ខ្លួនឡើយ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ global.honda, komarjohari, cloudfront


