ព័ត៌មានចុងក្រោយ
  • វិស័យអាកាសចរណ៍ បង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំនួន១,៧លានការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 19, 2022 Naren

    (ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា វិស័យអាកាសចរណ៍នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំណួន ១,៧លានការងារ ស្មើនឹងជិត២០% នៃចំនួនប្រជាជនធ្វើការសរុបរបស់ប្រទេសកម្ពុជា និងបានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោលជិត១៧% នៃ GDP ព្រមទាំងបានធ្វើឱ្យមានការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ប្រទេស និងប្រទេស, វប្បធម៌, នវានុវត្តន៍, ការផ្តល់នូវមាត់ច្រកទៅកាន់ទីផ្សារ, ការផ្សារភ្ជាប់ឬការធ្វើឱ្យកាន់តែខិតជិតឡើងរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍។ នេះបើយោងតាមលទ្ធផលនៃសន្និសីទសារព័ត៌មាន ស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ រដ្ឋាលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានបង្ហាញនូវទិសដៅការងារបន្ត មានវិធានការសំខាន់ៗ ក្នុងការទប់ស្កាត់

  • អភិបាលរងរាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ ត្រូវតែយក​អត្ត​សញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូបដែលចូលស្នាក់នៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 19, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យម្ចាស់អាជីវកម្ម​ផ្ទះ​​សំណាក់ សណ្ឋាគារ និងខុនដូទាំងអស់ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ​ត្រូវយកអត្ត​សញ្ញាណ​​ប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់​នៅទីតាំងរបស់ខ្លួន ដើម្បី​បង្ការទប់ស្កាត់បទល្មើសផ្សេងៗ។ ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការ​ពង្រឹង​សន្តិសុខ សុវត្ថិភាពនៅតាមបណ្តាមូលដា្ឋន អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានអ្នកចូលមកពីម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ ប្រមាណ ៣០០នាក់ នៅសាលារាជនីភ្នំពេញ។ ឯកឧត្ដម ហួត

  • រយៈពេល៨ខែក្នុងឆ្នាំ២០២២ អ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា មានជាង១លាននាក់ កើនឡើងជិត៦០០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 19, 2022 Naren

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍អាកាសចរស៊ីវិល បានឱ្យដឹងថានៅក្នុងឆ្នាំ២០២២ គិតត្រឹមខែសីហា ពិនិត្យឃើញថាមានការតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញចំនួន២៥ក្រុមហ៊ុន នៅក្នុងនោះតាមការពិនិត្យឃើញថា មានការកើនឡើងអ្នកដំណើរជាលំដាប់ពីមួយខែទៅមួយខែ។ ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ)នេះជាសញ្ញាមួយដែលបង្ហាញថា កម្ពុជាកំពុងត្រឡប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ៖ ១. ចរាចរណ៍នៃអ្នកដំណើរតាមផ្លូវអាកាស គិតមកដល់បំណាច់ខែសីហា ឆ្នាំ២០២២ (រយៈពេល៨ខែ គិតពីខែមករា ដល់ខែសីហា ឆ្នាំ២០២២)នេះ មានចំនួន ១,១៣៣,៩០៥នាក់ កើនឡើង២៤% ធៀបនឹងខែកក្កដា ឆ្នាំ២០២២ និងកើនឡើងជិត៦០០% បើធៀបនឹងរយៈពេល៨ខែដូចគ្នា កាលពីឆ្នាំ២០២១ នៅតែធ្លាក់ចុះ ៧៦%នៅឡើយ បើធៀបនឹងរយៈពេល៨ខែដូចគ្នាក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ១៩។ ២. ចរាចរណ៍យន្តហោះ

  • អូស្ត្រាលី ផ្តល់ថវិកា ៨៧លានដុល្លារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 19, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់អូស្ត្រាលី នៅថ្ងៃទី១៧កញ្ញា បានបើក ដំណើរការកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានថវិកា ៨៧លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល០៥ឆ្នាំ នាសណ្ឋាគារសូហ្វីតែល ក្រុងសៀមរាប

  • វៀតណាម នាំ​ចេញ​ទុរេន​ស្រស់១០០​តោន​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិនជាលើកដំបូង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 19, 2022 Naren

    (វៀតណាម)៖ ទុរេនស្រស់ចំនួន ១០០តោនដំបូងនៅក្នុងស្រុក Krong Pak ខេត្ត Dak Lak ប្រទេសវៀតណាម ត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសចិន។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងចរចារយៈពេលវែងរបស់ទីភ្នាក់ងារជំនាញរវាងភាគីទាំងពីរ គឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម និងអគ្គនាយកដ្ឋានគយរបស់អាជ្ញាធរចិន និងដៃគូដ៏ខ្ជាប់ខ្ជួននៃសហគមន៍អ្នកផលិត និងអ្នកនាំចេញទុរេនវៀតណាម។ ឱកាសដ៏មានតម្លៃសម្រាប់ផ្លែទុរេនស្រស់ និងបន្តសន្យាលទ្ធផលចរចាជាវិជ្ជមាន ដើម្បីបើកទីផ្សារផលិតផលកសិកម្មផ្សេងទៀតរបស់វៀតណាមនាពេលខាងមុខ។ បច្ចុប្បន្នផ្ទៃដីទុរេននៃខេត្ត Dak Lak មានទំហំជាង ១៥,០០០ហិកតា ជាខេត្តមានផ្ទៃដីធុរេនធំទីពីររបស់ប្រទេសបន្ទាប់ពីខេត្ត Tien Giang។ ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញទុរេនបានសម្រេចបាន ៨៤,៣៨ លានដុល្លារ កើនឡើង ៩០,២%

  • ទាំងស្អាតនិងឆ្លាត! ពីស្រ្តីមេផ្ទះ ជម្នះឧបសគ្គប្រឡូកចូលជំនួញលក់ស្រាក្រហម មួយខែៗលក់បានរាប់រយកេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 18, 2022 Naren

    (ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះពិភពលោកចាប់ផ្តើមមើលឃើញសហគ្រិនស្ត្រីកាន់តែច្រើនឡើងៗ និងជោគជ័យជាខ្លាំងមិនចាញ់បុរស។ តួយ៉ាងនៅថ្ងៃនេះមកជួបជាមួយនឹង អ្នកស្រី Willy Nata នៅវ័យក្មេងមែនពិត ជាស្ត្រីមេផ្ទះផង ជាអ្នកជំនួញនាំចូលផ្តាច់មុខនូវស្រាក្រហមមកពីប្រទេសបារាំង បានចែករំលែកគន្លឹះមួយចំនួន ដែលក្នុងនាមជាស្ត្រីមួយរូប ថាតើអ្នកស្រីជួបប្រទះនូវបញ្ហាអ្វីខ្លះនៅពេលដែលខ្លួនបានឈានជើងចូលមុខជំនួញស្រាក្រហម? អ្នកស្រីបានចាប់ផ្តើមលក់ស្រាក្រហម នៅក្នុងឆ្នាំ២០១៥ ដោយដើមឡើងអ្នកស្រីយកមកលក់ពីឈ្នួញកណ្តាលហើយចំណេញក្បាលកាក់បន្តិចបន្តួច ដោយអ្នកស្រីព្យាយាមសិក្សាពីមុខជំនួញមួយនេះ រហូតបាននាំចូលផ្ទាល់ពីប្រទេសបារាំងតែម្តង។ អ្នកស្រី Willy Nata ថាការចាប់ផ្តើមក៏មានឧបសគ្គ ក៏ព្រោះតែមានសម្ពាធពីគ្រួសារមិនចង់ឱ្យបើកមុខជំនួញមួយនេះព្រោះតែខ្លាចលក់មិនដាច់ ហើយខាតបង់ ព្រោះវាថ្មីពេកសម្រាប់អ្នកស្រី ហើយគូរប្រជែងក៏មានច្រើនហើយធំៗជាង ប៉ុន្តែហេតុផលទាំងនេះក៏មិនមែនជារឿងឱ្យអ្នកស្រីបញ្ឈប់សកម្មភាពមុខជំនួញដែលខ្លួនចង់សាកល្បងដែរ។ អ្នកស្រីបានពោលថា «បើយើងមិនហ៊ានលូកក៏យើងមិនដឹងថាយើងជួបរឿងអ្វីខ្លះដែរ»។ ក្នុងនាមជាមេផ្ទះនិងជាអ្នកធ្វើអាជីវកម្មផង អ្នកស្រី Willy Nata ថាមានការលំបាក

  • វៀតណាម នៅតែជាប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក ខណៈប្រទេសសេដ្ឋកិច្ចធំៗទាំង ៥នេះ ជាអ្នកនាំចូលកំពូលរបស់វៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 17, 2022 Khmernote

    កាហ្វេរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ជាង ៨០ប្រទេស និងដែនដី ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញធំទីពីរក្នុងពិភពលោក ជាមួយនឹងចំណែកទីផ្សារ១៤.២% ។ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា នៅក្នុងខែសីហា វៀតណាមបាននាំចេញកាហ្វេចំនួន ១១២,៥៣១តោន ដែលមានតម្លៃ ២៦៦លានដុល្លារអាមេរិក ធ្លាក់ចុះ ៤% (ក្នុងបរិមាណនាំចេញ) ប៉ុន្តែកើនឡើង ១៣% នៅក្នុងតម្លៃ។ តាមការគណនារយៈពេលប្រាំបីខែ វៀតណាមបានប្រមូលប្រាក់ចំនួន ២.៨ ពាន់លានដុល្លារពីការនាំចេញកាហ្វេ ១.២ លានតោន កើនឡើង ៤០% ក្នុងតម្លៃ និង ១១% នៃបរិមាណ ពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញ វៀតណាមនៅតែជា ប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក។

  • កម្ពុជា នឹងតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 17, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងខិតខំតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣ ខាងមុខនេះ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ យើងនឹងខិតខំធ្វើម្ដេចឲ្យមានការហោះហើរតភ្ជាប់ រវាងអាស៊ីខាងត្បូង (ប្រទេសឥណ្ឌា, ប្រទេសស្រីលង្កា,