វៀតណាម នាំ​ចេញ​ទុរេន​ស្រស់១០០​តោន​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិនជាលើកដំបូង
សេដ្ឋកិច្ច September 19, 2022 Naren

(វៀតណាម)៖ ទុរេនស្រស់ចំនួន ១០០តោនដំបូងនៅក្នុងស្រុក Krong Pak ខេត្ត Dak Lak ប្រទេសវៀតណាម ត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសចិន។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងចរចារយៈពេលវែងរបស់ទីភ្នាក់ងារជំនាញរវាងភាគីទាំងពីរ គឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម និងអគ្គនាយកដ្ឋានគយរបស់អាជ្ញាធរចិន និងដៃគូដ៏ខ្ជាប់ខ្ជួននៃសហគមន៍អ្នកផលិត និងអ្នកនាំចេញទុរេនវៀតណាម។

ឱកាសដ៏មានតម្លៃសម្រាប់ផ្លែទុរេនស្រស់ និងបន្តសន្យាលទ្ធផលចរចាជាវិជ្ជមាន ដើម្បីបើកទីផ្សារផលិតផលកសិកម្មផ្សេងទៀតរបស់វៀតណាមនាពេលខាងមុខ។ បច្ចុប្បន្នផ្ទៃដីទុរេននៃខេត្ត Dak Lak មានទំហំជាង ១៥,០០០ហិកតា ជាខេត្តមានផ្ទៃដីធុរេនធំទីពីររបស់ប្រទេសបន្ទាប់ពីខេត្ត Tien Giang។ ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញទុរេនបានសម្រេចបាន ៨៤,៣៨ លានដុល្លារ កើនឡើង ៩០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតរបស់វៀតណាមសម្រាប់ការប្រើប្រាស់ទុរេនស្រស់ ប៉ុន្តែវាជាចម្បងសម្រាប់ការនាំចេញខ្នាតតូច។ ប្រទេសចិនគឺជាទីផ្សារប្រើប្រាស់ទុរេនធំជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដូច្នេះហើយការនាំចេញផ្លែធុរេនជាផ្លូវការនឹងជួយឱ្យអាជីវកម្មវៀតណាមមានឱកាសទទួលបានទីផ្សារដ៏ធំមួយ ហើយទន្ទឹមនឹងនោះជួយឱ្យអាជីវកម្ម និងកសិករទទួលបានប្រាក់ចំណេញខ្ពស់ពីផ្លែឈើពិសេសនេះ៕

ប្រភព៖ zingnews

រូបភាព៖ vnexpress