ទាំងស្អាតនិងឆ្លាត! ពីស្រ្តីមេផ្ទះ ជម្នះឧបសគ្គប្រឡូកចូលជំនួញលក់ស្រាក្រហម មួយខែៗលក់បានរាប់រយកេះ
អាជីវកម្ម September 18, 2022 Naren

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះពិភពលោកចាប់ផ្តើមមើលឃើញសហគ្រិនស្ត្រីកាន់តែច្រើនឡើងៗ និងជោគជ័យជាខ្លាំងមិនចាញ់បុរស។ តួយ៉ាងនៅថ្ងៃនេះមកជួបជាមួយនឹង អ្នកស្រី Willy Nata នៅវ័យក្មេងមែនពិត ជាស្ត្រីមេផ្ទះផង ជាអ្នកជំនួញនាំចូលផ្តាច់មុខនូវស្រាក្រហមមកពីប្រទេសបារាំង បានចែករំលែកគន្លឹះមួយចំនួន ដែលក្នុងនាមជាស្ត្រីមួយរូប ថាតើអ្នកស្រីជួបប្រទះនូវបញ្ហាអ្វីខ្លះនៅពេលដែលខ្លួនបានឈានជើងចូលមុខជំនួញស្រាក្រហម?

អ្នកស្រីបានចាប់ផ្តើមលក់ស្រាក្រហម នៅក្នុងឆ្នាំ២០១៥ ដោយដើមឡើងអ្នកស្រីយកមកលក់ពីឈ្នួញកណ្តាលហើយចំណេញក្បាលកាក់បន្តិចបន្តួច ដោយអ្នកស្រីព្យាយាមសិក្សាពីមុខជំនួញមួយនេះ រហូតបាននាំចូលផ្ទាល់ពីប្រទេសបារាំងតែម្តង។ អ្នកស្រី Willy Nata ថាការចាប់ផ្តើមក៏មានឧបសគ្គ ក៏ព្រោះតែមានសម្ពាធពីគ្រួសារមិនចង់ឱ្យបើកមុខជំនួញមួយនេះព្រោះតែខ្លាចលក់មិនដាច់ ហើយខាតបង់ ព្រោះវាថ្មីពេកសម្រាប់អ្នកស្រី ហើយគូរប្រជែងក៏មានច្រើនហើយធំៗជាង ប៉ុន្តែហេតុផលទាំងនេះក៏មិនមែនជារឿងឱ្យអ្នកស្រីបញ្ឈប់សកម្មភាពមុខជំនួញដែលខ្លួនចង់សាកល្បងដែរ។ អ្នកស្រីបានពោលថា «បើយើងមិនហ៊ានលូកក៏យើងមិនដឹងថាយើងជួបរឿងអ្វីខ្លះដែរ»។

ក្នុងនាមជាមេផ្ទះនិងជាអ្នកធ្វើអាជីវកម្មផង អ្នកស្រី Willy Nata ថាមានការលំបាក ដោយអ្នកស្រីត្រូវដាក់កូនផ្ញើនៅសាលា ទើបអាចមកបើកហាងបាន។ ក្រោយពេលដែលកូវីដវាយឡុកខ្លាំង ហើយពេលនោះអ្នកស្រីក៏កំពុងកូនខ្ចី រាប់រងហាងផងអីផង ដូច្នេះអ្នកស្រីត្រូវបង្ខំចិត្តបិទហាងចោលមួយរយៈ ព្រោះរត់មិនរួចថ្លៃជួល វិបត្តិមួយនេះអូសបន្លាយពេលយូរ។

អ្នកស្រីក៏បានរកនូវយុទ្ធសាស្ត្រថ្មី ផ្តោតលើការលក់អនឡាញ គឺបានតិចមែនទែន ព្រោះតែមានភ្ញៀវដដែរៗមកទិញ ហើយពេលនោះកូវីដក៏មិនសូវមានកម្មវិធីជួបជុំ ដូច្នេះអ្នកស្រីលក់បានតិច តែមិនអស់កម្លាំងចិត្ត នៅតែប្រឹងលក់។ នៅឆ្នាំ២០២១ អ្នកស្រីក៏បានត្រូវគេអញ្ជើញជួបជុំម្ចាស់អាជីវកម្មBNI មួយព្រឹកក៏ចាប់អារម្មណ៍ ដូច្នេះអ្នកស្រីក៏ចូលជាសមាជិករបស់ BNI Cambodia តែម្តង។ មកដល់បច្ចុប្បន្ននេះការលក់ឡើងខ្លាំងលើសពីការរំពឹងទុក ដោយសារតែអ្នកស្រីមានផលិតផលល្អលក់ជូនអតិថិជន ហើយទំនុកចិត្តក៏វាមានច្រើន។ អ្នកស្រីបានប្រាប់ថាមួយខែអ្នកស្រីលក់បានរហូតដល់១០០កេះ ហើយប្រសិនបើចំខែបុណ្យទានវិញ គឺលក់ដាច់បានច្រើនរហូតដល់ទៅ១៥០ ទៅ២០០កេះឯណោះ។ អ្នកស្រី Willy Nata ក៏បានផ្តាំផ្ញើ ទៅកាន់បងប្អូនស្រីៗទាំងអស់ ចង់ចែករំឡែក គួរតែមានចំណេះ ឬជំនាញអ្វីមួយក្នុងខ្លួន ដើម្បីជួយគ្រួសារក្នុងពេលចាំបាច់បាន ហើយចង់ធ្វើអ្វីមួយត្រូវធ្វើឥឡូវមិនត្រូវចាំស្អែក សូមគិតវិជ្ជមាន ជឿជាក់លើខ្លួនឯងឱ្យបានច្រើន អ្វីៗក៏អាចទៅរួចនៅពេលផ្លូវចិត្តរឹងមាំ ច្បាស់លាស់នូវផលិតផលអ្វីមួយ កុំខ្លាចធ្វើវា។ អ្នកស្រីក៏បន្ថែមថា«រកស៊ីអ្វីក៏ដោយទំនាក់ទំនងគឺជារឿងសំខាន់ សូមកុំចោលការទំនាក់ទំនងជាក្រុម ជាពិសេសគឺក្រុមម្ចាស់អាជីវកម្មដែរអាចចែករំលែកអ្វីដែរយើងមិនចេះបាន»។

សម្រាប់អតិថិជន ចង់ធ្វើជាវស្រាក្រហមមកពីបារាំង សូមទាក់ទងមកលេខទូរស័ព្ទ 069991933 ជាមួយនឹងសេវាកម្ម24/7៕