ព័ត៌មានចុងក្រោយ
  • សំណាបយោងដីស្រីយោងបុរស! គូស្នេហ៍ជនជាតិថៃ ១គូ សុខចិត្តបោះចោលការងារនៅទីក្រុង មកចាប់ដៃគ្នាបើកផ្ទះសំណាក់ និងហាងកាហ្វេនៅស្រុកកំណើត តស៊ូរហូតជោគជ័យខ្លាំង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 22, 2022 Khmernote

    ថៃ៖ ពេលមកធ្វើការនៅទីក្រុង រស់នៅឆ្ងាយពីផ្ទះជាច្រើនឆ្នាំ នោះធ្វើឱ្យកើតជាក្តីនឹករលឹកដល់ក្រុមគ្រួសារ ហើយនេះជារឿងរ៉ាវរបស់ លោក Worachet Kitiwang ឬ Arm និង អ្នកនាង Penwisa Boonsri ឬ Prae បានសម្រេចចិត្តលាឈប់ពីការងារពេញម៉ោង ដោយវេចខោអាវ និងប្រាក់សន្សំចុងក្រោយ ត្រឡប់​មក​ស្រុក​កំណើត​នៅខេត្ត ​ឈៀងរ៉ៃ វិញ។ ក្រោយពីចាកចេញពីការងារមករស់នៅឯស្រុកកំណើត អ្នកទាំងពីរក៏បានពិភាក្សាគ្នា រួចក៏ត្រៀម​ខ្លួន​មក​តាំង​ទី​លំនៅ​ដើម្បីបើក​ហាង​កាហ្វេ​នៅ​កណ្តាល​វាលស្រែ​ដែល​ធ្លាប់​តែ​ស្ងួត​ហួតហែង​ អោយមានជីវិតជីវ៉ាជា​ថ្មី​ម្តង​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា​ « Baan Thung Rung Arun» មុន​នឹងបន្តពង្រីកហាងដោយការ​បើកផ្ទះ​សំណាក់​ ដែលត្រូវបានរចនា និងជួយគ្នាសាងសង់យ៉ាងស្រស់ស្អាតទៀតផង។

  • គិតត្រឹមខែកញ្ញានេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានចំនួន ៥៨,៤៨% ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 22, 2022 Khmernote

    កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះវិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុន

  • ទិន្នន័យបង្ហាញថាក្នុងមួយឆ្នាំមនុស្សពេញវ័យនៅកូរ៉េ ផឹកស្រាសូជូជាង៥០ដប និង ស្រាបៀរ៨៣ដប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 22, 2022 Naren

    (អន្តរជាតិ)៖ យោងតាមទិន្នន័យពីសេវាពន្ធជាតិកូរ៉េ បានឱ្យដឹងថា មនុស្សពេញវ័យជនជាតិកូរ៉េជាមធ្យមបានផឹកស្រាសូជូចំនួន ៥៣ដប និងស្រាបៀរចំនួន ៨៣ដបកាលពីឆ្នាំមុន។ នោះស្មើនឹងក្នុងមួយសប្តាហ៍ក្នុងមនុស្សម្នាក់ ផឹកសូជូមួយដប និងស្រាបៀរជិតពីរដបក្នុងមួយសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea times នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ផ្អែកលើទិន្នន័យលក់ដែលបានចងក្រងពីសេវាពន្ធជាតិ និងសេវាគយកូរ៉េ ស្រា Soju សរុប៨២៥.៨លានលីត្រ និង ១.៧៩ពាន់លានលីត្រនៃស្រាបៀរត្រូវបានចែកចាយតាមរយៈក្រុមហ៊ុនផលិតក្នុងស្រុកកាលពីឆ្នាំមុន។ ដូច្នេះកាលពីឆ្នាំមុនប្រជាជនកូរ៉េទូទាំងប្រទេស បានផឹកស្រាសូជូសរុបចំនួន ២.២៩ពាន់លានដប និង ស្រាបៀរ ៣.៥៩ ពាន់លានដប។ ចំនួននោះអាចមើលទៅហាក់បីដូចជាច្រើន ប៉ុន្តែតាមពិតវាតិចជាងអ្វីដែលប្រជាជនកូរ៉េធ្លាប់ផឹកពីមុន។ បរិមាណនៃការដឹកជញ្ជូន soju

  • ក្រុមហ៊ុន Apple អាចនឹងផ្លាស់ទីមួយភាគបួននៃផលិតកម្ម iPhone ទៅកាន់ប្រទេសមួយនេះ នៅឆ្នាំ២០២៥ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 22, 2022 Khmernote

    អ្នកវិភាគ JP Morgan បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញនេះថា Apple អាចនឹងផ្លាស់ទីមួយភាគបួននៃផលិតកម្មទូរស័ព្ទ iPhone ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានផ្លាស់ប្តូរផលិតកម្មមួយចំនួនចេញពីប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ ឈ្មួញកណ្តាលរំពឹងថា Apple នឹងផ្លាស់ប្រហែល ៥ភាគរយនៃផលិតកម្ម iPhone 14 ចាប់ពីចុងឆ្នាំ២០២២ នេះ ទៅកាន់ប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ ជាមួយគ្នានេះដែរ ឈ្មួញក៏កំពុងប៉ាន់ស្មានប្រហែល ២៥ភាគរយនៃផលិតផល Apple ទាំងអស់ រួមទាំង Mac, iPad, Apple Watch

  • មិនធម្មតា! តែ ១ខែ ចិន បានចំណាយប្រាក់ ជាង ៨ពាន់លានដុល្លារលើការនាំចូលថាមពលរុស្ស៊ី បំបែកកំណត់ត្រានាំចូលមិនធ្លាប់មាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 21, 2022 Khmernote

    យោងតាមទិន្នន័យគយផ្លូវការបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ ៨.៣ពាន់លានដុល្លារ បំបែកកំណត់ត្រាក្នុងការនាំចូលផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្មពីរុស្ស៊ីកាលពីខែសីហា។ ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ប្រទេសចិនបានចំណាយប្រាក់ចំនួន ៤៤ពាន់លានដុល្លារ ក្នុងការទិញឥន្ធនៈរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ។ ការបំបែកកំណត់ត្រា ក្នុងការទិញប្រេងពីរុស្ស៊ីនេះ គឺស្របពេលដែលប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញរបស់ខ្លួនទៅកាន់អឺរ៉ុប ដើម្បីឆ្លើយតបនឹងការដាក់ទណ្ណកម្មមកលើខ្លួន ជុំវិញបញ្ហានៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ រុស្ស៊ី​បាន​ងាក​ទៅ​រក​ចិន​ក្នុង​នាម​ជា​ដៃគូ​នាំ​ចេញ​ថាមពល ខណៈ​សម្ព័ន្ធមិត្ត​លោកខាងលិច​គេច​ចេញ​ពី​របប​លោក ពូទីន ជុំវិញ​សង្រ្គាម​អ៊ុយក្រែនដូចគ្នា។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីបញ្ហារបស់រវាងរុស្ស៊ី និងសហភាពអឺរ៉ុប ដោយការផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជារឿយៗមានលក់ក្នុងតម្លៃពិសេស។ ជាក់ស្ដែងប្រេង Urals របស់រុស្ស៊ីបច្ចុប្បន្នមានតម្លៃក្រោម ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ

  • រយៈពេល៨ខែ កម្ពុជារកចំណូលបាន ៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 21, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជារកចំណូលបានជាង ៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤ លានដុល្លារអាមេរិក ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូកើនឡើងស្មើនឹង ១០០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន

  • ថៃ៖ អតីតកម្មការនីរោងចក្រ ចេញមករកសុីដំបូងបរាជ័យច្រើនលើកច្រើនសារ តស៊ូរៀនលក់គុយទាវជាមួយម្ដាយក្មេករហូតក្លាយជាម្ចាស់ហាងគុយទាវល្បីនៅថៃ ចំណូលរាប់ពាន់ដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 21, 2022 Khmernote

    ថៃ៖ តាមរយៈបទសម្ភាសន៍រវាងកម្មវិធី Sentangsedtee ឬ ផ្លូវមហាសេដ្ឋីអនឡាញ ជាមួយអ្នកនាង Khun Muay-Vanisa Cheewasuksan អាយុ ២៨ឆ្នាំ ម្ចាស់ហាងគុយទាវ Falo Kwanko Mo ដែលបណ្តាអ្នកសរសេរប្លុកជាច្រើននាំគ្នាទៅថត ក៏ដូចជាទៅ Review ពីរសជាតិគុយទាវដ៏សែនឆ្ងាញ់នៅហាងដ៏ល្បីនេះ។ យ៉ាងណាមិញថ្មីៗនេះ បន្ទាប់ពីនិយាយគ្នារួច ពួកគេក៏លេចមុខក្នុងកម្មវិធីទូរទស្សន៍ដ៏ថ្មីមួយក្នុងស្រុកថៃ ផងដែរ ដោយអាហារដែលបង្កើតឈ្មោះដ៏ល្បីសម្រាប់ហាងគឺ គុយទាវជ្រូកខ្វៃ តម្លៃ ១២បាត! ដោយអ្នកនាង Muay-Vanisa រៀបរាប់ថា៖ មុន​នឹង​បើក​ហាង​គុយទាវ នាង​ធ្លាប់​ធ្វើ​ការ​នៅ​រោងចក្រ​តាំង​ពី​អាយុ ​១៨​ឆ្នាំ ​រហូត​ដល់​អាយុ​២០​ឆ្នាំ

  • យីអ៊ុនដាក់ណាស់! Mark Zuckerberg ខាតទ្រព្យ ៧០ពាន់លានដុល្លារ ធ្លាក់មកចំណាត់ថ្នាក់ទី២០ នៃបញ្ជីអ្នកមានបំផុតលើលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 21, 2022 Khmernote

    ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានធ្លាក់ចុះ ៧០ពាន់លានដុល្លារគិតមកទល់ពេលនេះ ហើយបើគិតក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៥៥%។ ការធ្លាក់ចុះទ្រព្យដ៏ច្រើនសន្ធឹកនេះ បានទម្លាក់ចំណាត់ថ្នាក់របស់ Mark ដែលធ្លាប់តែជាប់ចំណាត់កំពូលៗ មកចំណាត់ទី២០ នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់ Zuckerberg មានចំនួន ១២៥ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក ទ្រព្យបានធ្លាក់ចុះមកនៅត្រឹមតែ ៥៥.៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះជាង ៥៥% នេះបើយោងតាមទិន្នន័យ។ គួរឱ្យដឹងថា ការខាតបង់ទ្រព្យរបស់អតីតមហាសេដ្ឋីវ័យក្មេងជាងគេលើលោករូបនេះ គឺភាគច្រើនបណ្ដាលមកពីប្រាក់ចំណូលសុទ្ធរបស់ Meta បានធ្លាក់ចុះ ចំពេលដែលការវិនិយោគដ៏ធំនៅក្នុង metaverse