ព័ត៌មានចុងក្រោយ
  • កម្ពុជា ទាក់ទាញបានជំនួយពីស្ថាប័នទេសចរណ៍ពិភពលោកមួយ ដើម្បីគាំទ្រដល់ការស្ដារទេសចរណ៍ជាតិ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 28, 2022 Naren

    (ឥណ្ឌូណេស៊ី)៖ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាបានពិភាក្សាជាមួយស្ថាប័នក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) ព្រមទាំងទាក់ទាញបានជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ការសន្យាជួយគាំទ្រនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៉ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក នាឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202)

  • កម្ពុជា រំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ទៅ ២ លាននាក់នៅក្នុងឆ្នាំនេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 28, 2022 Naren

    (ភ្នំពេញ) ៖ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៏» (RETHINKING TOURISM) នៅថ្ងៃទី២៧ ខែកញ្ញា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ ដែលបានរៀបចំឡើងជា ៣ ដំណាក់កាល ដំណាក់កាលទី១(Resilience & Restart) ជាដំណាក់កាលភាពធន់នៃវិស័យ ទេសចរណ៍ ដំណាក់កាលទី២ (Recovery) ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និង ដំណាក់កាលទី៣ (Relaunch) ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យ

  • នារីជនជាតិថៃម្នាក់ក្រោយរៀនចប់ពិបាករកការងារធ្វើ ក៏ងាកមកសាកល្បងលក់ស៊ុបតុងយាំនៅផ្សាររាត្រី ក្នុងមួយថ្ងៃលក់បានដល់ទៅ១០០ឆ្នាំង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 28, 2022 Khmernote

    ថៃ៖ អ្នកណាខ្លះគិតស្មានដល់ថា គ្រាន់តែលក់ស៊ុបតុងយាំនៅផ្សាររាត្រី អាចរកចំណូលបានជិត ១ពាន់ដុល្លាក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់នារីម្នាក់នេះគឺអាចធ្វើបាន ដោយអ្នកនាងមានឈ្មោះថា Pan-Pharanchaya Chaisri ជាអ្នកលក់​វ័យទើបតែ​២៤​ឆ្នាំ​ម្នាក់​នេះ។ ដោយអ្នកនាង Pan បានរៀបរាប់ប្រាប់កម្មវិធីផ្លូវមហាសេដ្ឋីអនឡាញ(Sentangsedtee)ថា៖ នាងបានបញ្ចប់ការសិក្សានៅអាយុ ២២ ឆ្នាំ ប៉ុន្តែមិនបានដាក់ពាក្យធ្វើការនៅកន្លែងណាទេ ដោយសារតែគាត់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអាកាសចរណ៍ ដែលក្នុងអំឡុងពេលបញ្ចប់ការសិក្សា ក៏ជាពេលដែលជំងឺកូវីដ១៩ បានរីករាលដាលដំបូងគេ ទើបបណ្តាលអោយអាកាសយានដ្ឋាននានាត្រូវបានបិទ ហើយមិនដឹងថាត្រូវដាក់ពាក្យធ្វើការងារអ្វី? ជាមួយគ្នានេះដែរ ដោយសារតែអ្នក​ផ្ទះ​ប្រកបអាជីព​​លក់ដូរស្រាប់ពោលគឺតាំងពីពេលដែលអ្នកនាងរៀនថ្នាក់ទី៦ ទើបម្តាយ​របស់អ្នកនាងក៏បានបបួលអោយអ្នកនាងមកជួយលក់ដូរអ្នក ខណៈពេលទំនេរមិនមានការងារធ្វើ។ លុះក្រោយពេលរៀនចប់ ម្តាយរបស់នាងក៏បានបបួលអ្នកនាងអោយមកសាកបើកលក់នៅផ្សាររាត្រីជាមួយអ្នកផ្ទះ ហើយនេះជាចំណុចចាប់ផ្តើមដែលអ្នកនាង​បានបើកហាងលក់ស៊ុបតុងយាំរាត្រី នៅផ្សារណាត់ឬផ្សាររាត្រីថៃ។ អ្នកនាងបានរៀបរាប់បន្តថា ដំបូងឡើយអ្នកនាងមិនចូលចិត្តរបស់លក់ដូរទេ គឺអ្នកនាងចង់ធ្វើការនៅតាមក្រុមហ៊ុនជាបុគ្គលិកក្រុមហ៊ុនទៅវិញទេ

  • World Bank: កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនបានស្ទុះងើបឡើងវិញ ខណៈចិនបានបាត់បង់សន្ទុះរបស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 28, 2022 Naren

    (វ៉ាស៊ីនតោន)៖ របាយការណ៍របស់ធនាគារពិភពលោកបាននិយាយនៅថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនបានស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ២០២២ ពីការប៉ះទង្គិចដោយសារជំងឺកូវីដ-១៩ ខណៈដែលប្រទេសចិនបានបាត់បង់សន្ទុះរបស់ខ្លួនដោយសារតែការបន្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគនេះ។ ទោះជាយ៉ាងណា World Bank បានឱ្យដឹងទៀតថា ទៅថ្ងៃមុខទៀត សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចចុះខ្សោយវិញដោយសារការធ្លាក់ចុះនៃតម្រូវការសកល, ការកើនឡើងបំណុល និងការពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក (East Asia and Pacific October 2022 Economic Update) កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥,៣%

  • តម្លៃអុសនៅបារាំងបន្តឡើងថ្លៃ ខណៈតម្រូវការកើនឡើងមុនពេលរដូវរងាចូលមកដល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 27, 2022 Naren

    (បារាំង)៖ ទូរទស្សន៍បារាំង BFMTV បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា តម្លៃអុសនៅប្រទេសបារាំងបានបន្តកើនឡើង កើនឡើងជាមធ្យម ១០% បើធៀបនឹងខែមិថុនា។ យោងតាមរបាយការណ៍តម្លៃអុសនៅបារាំងប្រហែលជា ៨៧ដុល្លារក្នុងមួយម៉ែត្រគូប ខណៈតម្រូវការបានកើនឡើង ៥០% ក្នុងរយៈពេលពីរខែចុងក្រោយនេះ។ ការកើនឡើងនៃតម្រូវការបានបណ្តាលឱ្យមានការខ្វះខាតកាន់តែច្រើន និងតម្លៃកើនឡើង ដោយអ្នកផ្គត់ផ្គង់និយាយថាពួកគេទទួលការហៅទូរស័ព្ទរហូតដល់១០០ដងក្នុងមួយថ្ងៃ ពួកគេក៏បានសម្តែងការព្រួយបារម្ភថានឹងមិនមានអុសគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងរដូវរងានេះទេ។ សូមរំលឹកថាប្រជាជននៅអ៊ឺរ៉ុប បាននាំគ្នាប្រើប្រាស់អុសនិងបន្ទះឈើ ដោយសារតែតម្លៃឧស្ម័ន តម្លៃប្រេងបន្តកើនឡើង៕ ប្រភព៖ RT / connexionfrance

  • យុវជន លី សុវណ្ណដា មានគំនិតច្នៃអាចម៍រណារ ទៅជាធ្យូងអនាម័យដែលអាចរកចំណូលបាន៤០០០ដុល្លារក្នុងមួយខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 27, 2022 Naren

    (កំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន យុវជន លី សុវណ្ណដា មានគំនិតច្នៃអាចម៍រណារទៅ ជាធ្យូងអនាម័យដែលអាចរកចំណូលបាន៤០០០ដុល្លារក្នុងមួយខែ ខណ:ដែលបច្ចុប្បន្នធ្យូងអនាម័យកំពុងមានតម្រូវការនៅតាមហាង និងមានតម្លៃសមរម្យ។ យុវជន លី សុវណ្ណដា អាយុ ២៨ឆ្នាំជាអ្នកច្នៃអាចម៍រណារផលិតចេញជាធ្យូងអនាម័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានបើកសិប្បកម្មកែច្នៃអាចម៍រណារយកមកធ្វើជាធ្យូងអនាម័យដើម្បីផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជានាំចេញទៅកាន់រាជធានីខេត្តផ្សេងៗ ជាង២ឆ្នាំមកហើយ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។ លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការផលិតធ្យូងអនាម័យគឺលោកបានសិក្សាតាមអិនធើណិតផង និងមាន ការផ្ដល់មតិយោបល់ ពីមិត្ត ភក្តិក៏ដូចជាការស្វែងយល់តម្រិះវិជ្ជាខ្លះៗពីជនជាតិចិនដែលធ្លាប់បានធ្វើការជាមួយ គ្នា។លោកបានបន្ថែមថា ក្នុងមួយខែលោកអាចផលិតធ្យូងអនាម័យបានប្រមាណ១០ទៅ ១៥តោនក្នុងមួយខែនិងអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារទៅ៥០០០ ដុល្លារក្នុងមួយខែ។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកបើកសិប្បកម្មកែច្នៃអាចម៍រណារមកធ្វើធ្យូងអនាម័យដោយលោកក្រឡេកឃើញពីទីផ្សារក្នុងពេលបច្ចុប្បន្នធ្យូងអនាម័យ កំពុងមានទីផ្សាល្អជាពិសេសចង់រួមចំណែកក្នុងការលុប បំបាត់ការកាប់បំផ្លាញព្រៃឈើយកមកផលិតជាធ្យូងសម្រាប់យកមកប្រើប្រាស់ប្រចាំថ្ងៃ។

  • ថៃ៖ ពីបុគ្គលិកច្រកទឹកប្រហុក ព្យាយាមប្រមូលបទពិសោធន៍ រហូតក្លាយជាម្ចាស់អាជីវកម្មទឹកប្រហុកដ៏ល្បីរកប្រាក់បានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 27, 2022 Khmernote

    (ថៃ)៖ ចែ Maew ដែលជាម្ចាស់ទឹកប្រហុកម៉ាក Mae Tuk បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី Sentangsedtee ឬ ផ្លូវនៃមហាសេដ្ឋីអនឡាញថា កាលពីមុន ចែ Maew ក្រីក្រណាស់ គឺគាត់បានធ្វើ​ការ​ជា​បុគ្គលិក​ច្រកទឹក​ប្រហុក។ ស្រាប់តែថ្ងៃមួយក៏យល់ឃើញថា វាជាផលិតផលដែលអាចលក់បានគ្រប់ពេល មិនថាជា អតិថិជនថ្មី ឬអតិថិជនចាស់ តែងទិញរហូត ដូច្នេះចែ Maew ព្យាយាមប្រមូលបទពិសោធន៍ និងការកត់សម្គាល់ទាំងក្លិន និងរសជាតិ​បែប​ណា​ដែលលក់​ដាច់ ហើយអតិថិជន​ចូល​ចិត្ត​ ដោយការខិតខំ​សន្សំទាំង​លុយ និងបទពិសោធន៍ក្នុងការធ្វើ​រហូត​ចេញ​មក​ជួល​តូប​បើកលក់ ទឹកប្រហុកនៅ​ផ្សារដែលមានឈ្មោះថា ​«សុីម៉ុមមឿង» ចំពោះ​ចំណុច​លេចធ្លោ​របស់​ហាងចែ Maew បាននិយាយថា

  • តម្លៃមាសពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 27, 2022 Naren

    (អន្តរជាតិ)៖ យោងតាម ទិន្នន័យ របស់ Kitco នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នៅផ្សារហ៊ុនញូវយ៉ក តម្លៃមាសពិភពលោកបានធ្លាក់ចុះដល់ ១,៦២៣ដុល្លារ ក្នុងមួយអោន (តម្លៃអាចប្រែប្រួលជាបន្ត) ធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ ខណៈដែលធនាគារកណ្តាលជុំវិញពិភពលោកបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ដោយអ្នកគ្រប់គ្រងមូលនិធិរំពឹងថានឹងមានការធ្លាក់ចុះដ៏ធំ។ ធនាគារកណ្តាលអាមេរិក (Fed) ដែលចង់កាត់បន្ថយអតិផរណាមកត្រឹម ២ភាគរយ នៅតែបន្តបង្កើនអត្រាការប្រាក់។ ការដំឡើងអត្រាការប្រាក់នេះបានជួយឱ្យសន្ទស្សន៍ប្រាក់ដុល្លារកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ តម្លៃមាសបានធ្លាក់ចុះអស់រយៈពេល ៥ខែ។ ១,៦២៣ដុល្លារ ជាតម្លៃទាបបំផុតក្នុងមួយអោននៃមាសចាប់តាំងពីខែមេសា ឆ្នាំ២០២០៕ ប្រភព៖ kitco / zingnews