តម្លៃមាសពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ
សេដ្ឋកិច្ច
September 27, 2022
Naren
(អន្តរជាតិ)៖ យោងតាម ទិន្នន័យ របស់ Kitco នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នៅផ្សារហ៊ុនញូវយ៉ក តម្លៃមាសពិភពលោកបានធ្លាក់ចុះដល់ ១,៦២៣ដុល្លារ ក្នុងមួយអោន (តម្លៃអាចប្រែប្រួលជាបន្ត) ធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ ខណៈដែលធនាគារកណ្តាលជុំវិញពិភពលោកបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ដោយអ្នកគ្រប់គ្រងមូលនិធិរំពឹងថានឹងមានការធ្លាក់ចុះដ៏ធំ។
ធនាគារកណ្តាលអាមេរិក (Fed) ដែលចង់កាត់បន្ថយអតិផរណាមកត្រឹម ២ភាគរយ នៅតែបន្តបង្កើនអត្រាការប្រាក់។ ការដំឡើងអត្រាការប្រាក់នេះបានជួយឱ្យសន្ទស្សន៍ប្រាក់ដុល្លារកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ តម្លៃមាសបានធ្លាក់ចុះអស់រយៈពេល ៥ខែ។ ១,៦២៣ដុល្លារ ជាតម្លៃទាបបំផុតក្នុងមួយអោននៃមាសចាប់តាំងពីខែមេសា ឆ្នាំ២០២០៕
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


