តម្លៃអុសនៅបារាំងបន្តឡើងថ្លៃ ខណៈតម្រូវការកើនឡើងមុនពេលរដូវរងាចូលមកដល់
សេដ្ឋកិច្ច September 27, 2022 Naren

(បារាំង)៖ ទូរទស្សន៍បារាំង BFMTV បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា តម្លៃអុសនៅប្រទេសបារាំងបានបន្តកើនឡើង កើនឡើងជាមធ្យម ១០% បើធៀបនឹងខែមិថុនា។ យោងតាមរបាយការណ៍តម្លៃអុសនៅបារាំងប្រហែលជា ៨៧ដុល្លារក្នុងមួយម៉ែត្រគូប ខណៈតម្រូវការបានកើនឡើង ៥០% ក្នុងរយៈពេលពីរខែចុងក្រោយនេះ។

ការកើនឡើងនៃតម្រូវការបានបណ្តាលឱ្យមានការខ្វះខាតកាន់តែច្រើន និងតម្លៃកើនឡើង ដោយអ្នកផ្គត់ផ្គង់និយាយថាពួកគេទទួលការហៅទូរស័ព្ទរហូតដល់១០០ដងក្នុងមួយថ្ងៃ ពួកគេក៏បានសម្តែងការព្រួយបារម្ភថានឹងមិនមានអុសគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងរដូវរងានេះទេ។ សូមរំលឹកថាប្រជាជននៅអ៊ឺរ៉ុប បាននាំគ្នាប្រើប្រាស់អុសនិងបន្ទះឈើ ដោយសារតែតម្លៃឧស្ម័ន តម្លៃប្រេងបន្តកើនឡើង៕

ប្រភព៖ RT / connexionfrance