ព័ត៌មានចុងក្រោយ
  • ប្រធានអង្គការពាណិជ្ជកម្មពិភពលោក ព្រមានពីវិបត្តិសេដ្ឋកិច្ចសកល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2022 Naren

    (សេដ្ឋកិច្ច)៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ពិភពលោកកំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយសារវិបត្តិត្រួតស៊ីគ្នាជាច្រើន។ ថ្លែងនៅឯការបើកវេទិកាសាធារណៈប្រចាំឆ្នាំរបស់ WTO នៅទីក្រុងហ្សឺណែវ លោកស្រី Ngozi Okonjo-Iweala បានកត់សម្គាល់ថា ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានបន្ទាបការព្យាករណ៍កំណើនពិភពលោករបស់ពួកគេ ហើយថាសូចនាករពាណិជ្ជកម្មមើលទៅមិនសូវល្អទេ។ វិបត្តិជាច្រើនដែលកើតឡើងដូចជាការឡើងថ្លៃអាហារ ការឡើងថ្លៃនៃការរស់នៅ និងវិបត្តិថាមពល ដែលដំបូងបង្កឡើងដោយជំងឺរាតត្បាត Covid-19 ហើយបន្ទាប់មកកាន់តែធ្ងន់ធ្ងរឡើងដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន បានបង្កើតលក្ខខណ្ឌសម្រាប់វិបត្តិសេដ្ឋកិច្ចពិភពលោក។ ប្រមុខ WTO ក៏បានអំពាវនាវដល់ធនាគារកណ្តាលឱ្យកំណត់មូលហេតុនៅពីក្រោយវិបត្តិអតិផរណា ដោយបន្ថែមថា កង្វល់ចម្បងរបស់លោកស្រីគឺអំពីសន្តិសុខស្បៀង ទិដ្ឋភាពនៃការមិនមានអាហារគ្រប់គ្រាន់គឺជារឿងមួយដែលធ្វើឲ្យលោកស្រីព្រួយបារម្ភ។ សង្គ្រាមអ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក និងធ្វើឱ្យមានជម្លោះសង្វាក់ផ្គត់ផ្គង់។ អ៊ុយក្រែន និងរុស្ស៊ី ជាប្រទេសផ្គត់ផ្គង់ជាងមួយភាគបួននៃស្រូវសាលីពិភពលោក ហើយជាពិសេសប្រទេសអាហ្វ្រិកកំពុងអភិអភិវឌ្ឍន៍មួយចំនួន

  • ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ មិនកេងប្រាក់ចំណេញច្រើនពេក! ទើបធ្វើឱ្យអាជីវករ​បោះដុំបន្លែ​នៅប្រទេសថៃម្នាក់នេះ មួយថ្ងៃរកចំណូលបានរាប់រយដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 29, 2022 Khmernote

    (ថៃ)៖ បុរសជនជាតិថៃម្នាក់ ប្រែក្លាយទៅជាអាជីវករលក់បន្លែពីផ្សារស៊ីមុំមឿង ប្រែក្លាយជាហាងលក់បន្លែបោះដុំធំនៅផ្សារ Khlong Toei ពីប្រាក់ចំណូលដែលរកបានប្រចាំថ្ងៃ ១៥០០បាត ឬ ៥០ដុល្លាក្នុងមួយថ្ងៃ រហូតដល់បច្ចុប្បន្នទទួលបានប្រាក់ចំណូល ១០,០០០-១៥,០០០បាត ឬជាង ៥០០ដុល្លាក្នុងមួយថ្ងៃ។ ក្នុង​វ័យ ៧៥​ឆ្នាំ លោកអ៊ុំរូបនេះ បាន​រៀបរាប់ប្រាប់​កម្មវិធី Sentangsedtee ឬកម្មវិធីផ្លូវ​មហាសេដ្ឋី​តាម​អ៊ីនធឺណិត​ថា គាត់មកពីខេត្ត Udon Thani ដើមឡើយគាត់មានអាជីពបើកយានដ្ឋានតូចៗមួយកន្លែង ប៉ុន្តែទទួលប្រាក់ចំណូលមិនបានគ្រប់គ្រាន់ ហើយនៅសម័យនោះ មនុស្សនិយមធ្វើដំណើរទៅធ្វើការនៅបរទេស ដូច្នេះ​គាត់​ទៅ​ខ្ចី​លុយ​គេ​រហូត​អាច​ធ្វើដំណើរទៅធ្វើការនៅបរទេសបានផងដែរ គឺលោកបានទៅធ្វើការនៅ​អារ៉ាប៊ីសាអូឌីត និង​ជប៉ុន។ លុះក្រោយមកទៀតលោកអ៊ុំ ក៏សន្សំ​លុយ​បាន​មួយចំនួនទើប ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ ដោយពីដំបូង

  • Mark Zuckerberg ធ្លាក់ចេញពីតំណែង កំពូលមហាសេដ្ឋីទាំង១០ នៅសហរដ្ឋអាមេរិក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 29, 2022 Naren

    (វ៉ាស៊ីនតោន)៖ លោក Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញទំនាក់ទំនងសង្គម Facebook មិនមែនជាអ្នកមានបំផុតទាំង១០ នៅសហរដ្ឋអាមេរិកទៀតទេ។ យោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ ទស្សនាវដ្ដី Forbes មហាសេដ្ឋី Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញសង្គម Facebook បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០ ដោយលោកជាប់ចំណាត់ថ្នាក់ទី១១ ជាមួយនឹងទ្រព្យសម្បត្តិ ៥៧.៧ពាន់លានដុល្លារអាមេរិក ដោយផ្អែកលើតម្លៃភាគហ៊ុន Meta (ក្រុមហ៊ុនមេ Facebook ) នៅថ្ងៃទី០២ ខែកញ្ញា។ យោងតាមទស្សនាវដ្ដី Forbes លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងគេនៅសហរដ្ឋអាមេរិកក្នុងឆ្នាំកន្លងមក។ ក្រុមហ៊ុន

  • ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 29, 2022 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹមជាពិសេសវាមានប្រូតេអ៊ីនច្រើន ចំពោះសុខភាពរាងកាយមនុស្ស និងអាចយកមកផលិតជាចំណីសត្វផងដែរ។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងប័រ និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់ វិទ្យុជាតិកម្ពុជា ឱ្យដឹងថា លោកបាន ចិញ្ចឹមខ្យងប័រនេះ អស់រយៈពេលជាង១ឆ្នាំ មកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា សម្រាប់ពូជខ្យងប័រនេះ គឺនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ ហើយខ្យងប័រនេះដែរ គឺវា ស៊ីអាសូឡា និងបន្លែ ជាចំណីអាហារ។ លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់នឹង

  • បុរសជនជាតិថៃម្នាក់វ័យចំណាស់ទៅហើយ តស៊ូលក់ទឹកផ្លែឈើក្រឡុក ដើម្បីរកប្រាក់អោយកូនរៀនបន្ត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 28, 2022 Khmernote

    ថៃ៖ ទឹកក្រឡុកមួយកែវ​១០​បាត ​ ​ស្ទើរ​រក​មិន​បាន​ក្នុង​សម័យ​សេដ្ឋកិច្ចបែប​នេះ ទោះ​ជា​ទឹក​ផ្លែឈើ​ស្រស់​ក៏​មិន​គួរអោយជឿ​ឡើយ! ថ្ងៃនេះដែរ យោងតាមរយៈបទសម្ភាសន៍របស់កម្មវិធី sentangsedtee បានលើកឡើងឱ្យស្គាល់ពី ហាងលក់ទឹកក្រឡុកមួយកន្លែងដែលមានតម្លៃត្រឹមតែ ១០បាតប៉ុណ្ណោះក្នុងមួយកែវ។ ហើយនេះគឺជាហាងរបស់លោកពូម្នាក់ដែលមានឈ្មោះថា Narong Kasemsiriphen អាយុ៦៣ឆ្នាំ បានកាន់មុខរបរនេះជាង៣០ឆ្នាំមកហើយ ដោយចាប់ផ្តើមលក់តាំងពី៤បាតក្នុងមួយកែវ រហូតដល់តម្លៃបច្ចុប្បន្ន ហើយ​ក៏មិន​បាន​ដំឡើង​ថ្លៃ​អស់​រយៈ​ពេល​ជាងដប់​ឆ្នាំ​មក​ហើយ។ លោកពូ ណារ៉ុងបានប្រាប់អោយដឹងថា មុន​ពេលមក​លក់​ទឹក​ផ្លែឈើក្រឡុកនេះ ពូ ណារ៉ុង ធ្លាប់​ធ្វើ​ជា​អ្នកលក់​ក្រណាត់​នៅ​ផ្សារ​សំផេង ក្រោយមកគាត់បានសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចាប់យកអាជីពហាងទឹកផ្លែឈើពីប្អូនស្រីរបស់គាត់ដែលឈប់លក់។ លោកពូ Narong បានរៀបរាប់បន្តថា ក្រោយពីប្អូនស្រីរបស់លោកបានបញ្ចប់ការសិក្សា ហើយមកលក់ទឹកផ្លែឈើប្រហែលជាមិនទេ ពោលគឺប្អូនស្រីលោករមែងត្រូវ​រក​ការងារ​ល្អ​ធ្វើ ពូ​ឃើញ​ហើយ​ក៏កើតជិតស្តាយ

  • ហ្វីលីពីនខាតបង់ជាង ២១លានដុល្លារ ដោយសារតែព្យុះទីហ្វុង Noru សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 28, 2022 Naren

    (ម៉ានីល)៖ ព្យុះទីហ្វុង Noru បានបំផ្លិចបំផ្លាញដីស្រែចំការនៅក្នុងប្រទេសហ្វីលីពីន ដែលបង្កហានិភ័យបន្ថែមទៀតដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងអតិផរណា។ នាយកដ្ឋានកសិកម្មហ្វីលីពីនបាននិយាយថាគ្រោះធម្មជាតិ ព្យុះទីហ្វុង Noru បានធ្វើឱ្យខូចខាតដល់ផ្ទៃដីកសិកម្មជាង ១៤១,៣១២ហិកតា ដែលបណ្តាលឱ្យប៉ះពាល់ដល់កសិករ និងអ្នកនេសាទចំនួន ៨២,១៥៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែសីហា នាយកដ្ឋានកសិកម្មហ្វីលីពីនបានប៉ាន់ប្រមាណថាការខាតបង់កសិកម្មនៅក្នុងប្រទេស ដោយសារព្យុះទីហ្វុង Noru មានចំនួន ១.២៩ ពាន់លានប៉េសូ ( ២១.៩លានដុល្លារ ) ច្រើនជាងពីរដងនៃការប៉ាន់ស្មាន នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg ហើយ Inquirer បានរាយការណ៍។ ការខូចខាតផ្នែកកសិកម្មពីព្យុះទីហ្វុង Noru កំពុងធ្វើឱ្យការខ្វះខាតស្បៀងអាហាររបស់ប្រទេសកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ

  • កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 28, 2022 Naren

    (ភ្នំពេញ)៖ រដ្ឋសភាកូរ៉េ កាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។ យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។ គួររម្លឹកថា ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា កាលពីខែតុលា

  • នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 28, 2022 Naren

    (តូក្យូ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៊ី -បូព៌ា នៅខែវិច្ឆិកា ខាងមុខនេះ