- សេដ្ឋកិច្ចសេដ្ឋកិច្ច October 6, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាជាមួយនឹងការថ្លែងពីការបន្តឧបត្ថម្ភចំពោះអ្នកដែលជួបប្រទះផលប៉ះពាល់ពីជំងឺកូវីដ១៩ប្រមាណជិត៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនជិត៣លាននាក់ក្នុងរយៈពេលបីខែបន្តទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្រកាសពីការរៀបចំយន្តការថ្មី នៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីអតិផរណាដែលមានជិត៦០ម៉ឺនគ្រួសារ ដែលមានមនុស្សប្រមាណជិត២លាននាក់បន្ថែមទៀត។ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូដ១៩» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នោះ២០២២ នៅឯសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីម្សិលមិញនេះ សម្ដេចបានដាក់ចេញនូវឯកសារពីរបន្ថែម ដែលក្នុងនោះទីមួយ គឺការប្រកាសបន្តឧបត្ថម្ភចំពោះអ្នកដែលជួបប្រទះផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងរយៈពេលបីខែបន្តទៀត ដែលរាជរដ្ឋាភិបាលបានអនុវត្តន៍រយៈពេល១០ជុំរួចមកហើយៗ ដែលចំណាយថវិកាប្រមាណ ៨០០លានដុល្លារអាម៉េរិក។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 6, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាកម្ពុជាស្នើអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិ បត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្មនាពេលអនាគត ខណៈដែលក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានប្រមាណ២៦លានដុល្លារអាមេរិក ដែលកើនឡើងជិត៤០ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។ ការស្នើសុំបែបនេះរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលព្រះអង្គយាងចូលរួម «មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។ ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Abdulaziz bin
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 6, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹង រយៈពេល៩ខែឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករបានចំនួនជាង២ពាន់លានដុល្លារអាមេរិក ដែលនេះជាផ្នែកមួយចូលរួមក្នុងផែនការនៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈ ពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករ បានប្រមាណ៨ទ្រីលាន ២៣៩ប៊ីលានរៀល ស្មើនឹងប្រមាណ២,២២២លានដុល្លារអាមេរិក ដែលបានប្រមាណ ៧៨,៦១ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុដែលបានកំណត់ ។ ឯកឧត្តមបានបន្តថា តាម រយៈកំណើននៃការប្រមូលពន្ធនេះ អាចឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានការកើនឡើងវិញជាលំដាប់ ក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ។ « នេះគឺជាតួលេខមួយល្អ
- អាជីវកម្មអាជីវកម្ម October 5, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ពស់ចាន់ល្មមរបស់កសិដ្ឋាន៤០០ កំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងមានតម្លៃល្អ ខណៈសាច់របស់វាមានរសជាតិឆ្ងាញ់ ជាពិសេសមានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាពរាងកាយមនុស្ស។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមពស់ចាន់ល្មម និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចិញ្ចឹមពស់នេះ អស់រយៈពេលជាង១ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារផ្នែកកសិកម្មក្នុងពេលបច្ចុប្បន្នឱ្យកាន់ទូលំទូលាយ ។ លោកបានបន្តថា សម្រាប់ពូជពស់ចាន់ល្មមនេះ ជាប្រភេទពូជក្នុងស្រុក ដែលងាយស្រួលក្នុងការចិញ្ចឹម មិនពិបាកក្នុងការរកចំណីដោយសារតែពស់នេះ វាស៊ី កូនត្រី កូនកង្កែប កូនក្ដាម កូនក្អាត់ ជាចំណី អាហារ និងក្រោយពីការចិញ្ចឹមរយៈពេល៦ទៅ៨ខែទើបអាចធំធាត់ល្អ ដែលមានទម្ងន់ចាប់ ពី១គីឡូក្រាម ទៅជិត២គីឡូក្រាមក្នុងមួយក្បាល។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 5, 2022 Khmernote
(អង់គ្លេស)៖ បើតាមរយៈលោក Kwazi Kvarteng រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អង់គ្លេសកាលពីម្សិលមិញ គាត់នឹងមិនដកពិដានពន្ធលើប្រាក់ចំណូល ៤៥% ដែលជាអត្រាខ្ពស់បំផុតដែលបានបង់លើអ្នកដែលមានប្រាក់ចំណូលលើសពី ១៥០,០០០ផោន ក្នុងមួយឆ្នាំដូចដែលបានប្រកាសកាលពីថ្ងៃទី ២៣ ខែកញ្ញា ដោយកំពុងតែស្ថិតក្នុងការពិចារណា និងការផ្តល់មតិយោបល់បន្ថែម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ ក៏បាននិយាយបន្តថា រដ្ឋាភិបាលស្តាប់សំឡេងប្រជាជន ហើយវាច្បាស់ណាស់ ការលុបចោលនេះបានបង្វែរចេញពីកិច្ចការសំខាន់ក្នុងការដោះស្រាយបញ្ហាដែលប្រទេសកំពុងប្រឈមមុខ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយពន្ធផ្សេងៗទៀត ដូចជាការកាត់បន្ថយពន្ធលើប្រាក់ចំណូលតាមអត្រាមូលដ្ឋាននៅឆ្នាំក្រោយ ដោយការលុបចោលការដំឡើងពន្ធសាជីវកម្មដែលប្រកាសដោយរដ្ឋាភិបាលមុន។ គួរបញ្ជាក់អោយដឹងផងដែរថា បន្ទាប់ពីចូលកាន់តំណែងមិនដល់មួយខែមកនេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Truss បានសន្យាថានឹងផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរនូវសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីបញ្ចប់ភាពជាប់គាំងដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែការប្រកាសរបស់រដ្ឋាភិបាលអំពីវិធានការជំរុញសេដ្ឋកិច្ចនៅថ្ងៃទី ២៣ ខែកញ្ញា ដែលរួមមានការកាត់បន្ថយពន្ធចំនួន ៤៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 4, 2022 Naren
(អន្តរជាតិ)៖ ប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានអនុម័តកូតាសម្រាប់ការជ្រើសរើសពលករបរទេសចំនួន ៥៤១.៣១៥នាក់។ ដោយគិតគូរដល់ពលករបរទេសចំនួន ១,៣លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយកូតាដែលត្រូវបានអនុម័តនោះ MOHR គូសបញ្ជាក់ថា ចំនួននេះស្ទើរតែបំពេញតម្រូវការពលករបរទេសរបស់ប្រទេស។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ចំនួនពលករបរទេសដែលធ្វើការច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ គឺ ១,៨ លាននាក់។ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ វិស័យសេដ្ឋកិច្ចជាច្រើននៃប្រទេសម៉ាឡេស៊ីបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេសឧស្សាហកម្មប្រេងដូង និងសំណង់។ ដើម្បីទាក់ទាញពលករបរទេសកាន់តែច្រើន រដ្ឋាភិបាលម៉ាឡេស៊ីបានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការចូល និងជ្រើសរើសបុគ្គលិក ព្រមទាំងបានដំឡើងប្រាក់ឈ្នួលដល់កម្មកររហូតដល់ ៣២៣ ដុល្លារ ក្នុងមួយខែ៕ ប្រភព៖ vietnamplus
- អាជីវកម្មអាជីវកម្ម October 4, 2022 Khmernote
ថៃ៖ ទម្រាំតែអាជីវកម្មរបស់ខ្លួននឹងទទួលបានជោគជ័យ សហគ្រិនជាច្រើន រមែងចំណាយពេលជាច្រើនឆ្នាំនៃការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ក្នុងថ្ងៃនេះដែរ យោងតាមរយៈសារព័ត៌មាន Sentangsedtee មានឱកាសបានជជែកជាមួយលោក Ball-Pasakorn Tirakhuntayakorn ដែលជាម្ចាស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលពង្រីកអាជីពបន្តពីម្តាយរបស់លោក ដែលធ្លាប់តែជិះម៉ូតូរ៉ឺម៉កកង់បីលក់ចេកអាំងខ្ទិះដូង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រហូតដល់អាចពង្រីកទៅជាអាជីវកម្ម Franchise ដែលបានបើកសាខាជាង ២០០ កន្លែងនៅទូទាំងប្រទេស ថែមទាំងរកបានចំណូលជិតមួយលានបាត ឬជិត៣មុឺនដុល្លារក្នុងមួយខែ។ ម្ចាស់អាជីវកម្មវ័យ ៣៩ឆ្នាំរូបនេះ បានរៀបរាប់អោយដឹងថា លោកធ្លាប់ជាបុគ្គលិកធ្វើការពេញម៉ោងពីមុន បន្ទាប់មកលោកក៏បានពិភាក្សាជាមួយមិត្តស្រីថា តើគួរធ្វើបែបណាដើម្បីទទួលបានប្រាក់សម្រាប់ដើរផ្សារទិញរបស់របរដែលខ្លួនចង់បាន? ក្រោយមកនាងក៏បានឆ្លើយតបមកវិញថា លក់ចេកអាំងជាមួយម៉ាក់ទៅ
- ទេសចរណ៍ទេសចរណ៍ October 4, 2022 Naren
(បាងកក)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakan បាននិយាយថាវត្តមានរបស់ប្រធានាធិបតីចិន លោក Xi Jinping ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងបាងកក នាខែវិច្ឆិកា អាចជួយប្រទេសថៃទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ១២ លាននាក់នៅឆ្នាំនេះ លើសពីគោលដៅរបស់រដ្ឋាភិបាលចំនួន ១០ លាននាក់។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ទន្ទឹមនឹងការបន្ធូរបន្ថយការរឹតបន្តឹងលើការការពារ និងគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេសចាប់តាំងពីជំងឺរាតត្បាតមិនត្រូវបានចាត់ទុកថាជាជំងឺឆ្លងដ៏គ្រោះថ្នាក់ចាប់ពីថ្ងៃទី០១ ខែតុលា ភ្ញៀវទេសចរបរទេសចំនួន ១,៥ លាននាក់ត្រូវបានគេរំពឹងថានឹងមកលេងប្រទេសថៃរៀងរាល់ខែនៅចន្លោះខែតុលាដល់ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ លោក Phiphat បាននិយាយថា លោកជឿជាក់ថា អ្នកដំណើរចិនចំនួន










