- សេដ្ឋកិច្ចសេដ្ឋកិច្ច October 9, 2022 Naren
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថានៅកម្ពុជាករណីសិក្សាមួយរបស់ការអង្គការ សហប្រជាជាតិ ស្ដីពីការវិនិ យោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥ភាគរយ នៃតម្លៃបារីលក់រាយ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជ បណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «វិធានការពន្ធមានប្រសិទ្ធភាព» ដែលរៀបចំធ្វើឡើងរយ:ពេលពីរថ្ងៃ នៅសណ្ឋាគារវិមាននាគថ្មី ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ០៦-០៧ ខែតុលា ឆ្នាំ ២០២២។ លោកវេជ្ជបណ្ឌិត មុំ គង់
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2022 Naren
(វៀងចន្ទន៍)៖ យោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា តម្លៃនៃរូបិយប័ណ្ណឡាវ ប្រាក់គីប បានធ្លាក់ចុះ ៣៧.៤% ធៀបនឹងប្រាក់ដុល្លារអាមេរិក និង ៣២.៩% ធៀបនឹងប្រាក់បាតថៃនៅក្នុងទីផ្សារផ្លូវការចាប់ពីខែមករា ដល់ខែសីហា។ ការបន្តធ្លាក់ថ្លៃនៃប្រាក់គីបត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្គត់ផ្គង់-តំរូវការមិនស៊ីគ្នានៃរូបិយប័ណ្ណបរទេស ដែលដាក់សម្ពាធលើអ្នកនាំចូល និងការកើនឡើងអតិផរណា។ ការធ្លាក់ថ្លៃរូបិយប័ណ្ណក៏មានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចឡាវ ដែលជំរុញឱ្យតម្លៃផលិតផលឡើងថ្លៃ និងបង្កើតភាពលំបាកបន្ថែមទៀតសម្រាប់ប្រជាជនក្រីក្រ។ យោងតាមរបាយការណ៍នេះ អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែសីហាគឺនៅកម្រិតខ្ពស់រយៈពេល ២២ឆ្នាំគឺ ៣០%។ អត្រាជាមធ្យមមានចំនួន ១៥,៥% ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២។ តម្លៃប្រេងឥន្ធនៈត្រូវបានកើនឡើង ១៣ដងចាប់ពីខែមករាដល់ខែកញ្ញា ដែលបណ្តាលឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើង ៩០,៣% និងតម្លៃសាំងកើនឡើង ៦២,៣%៕ ប្រភព៖ vietnamplus
- អាជីវកម្មអាជីវកម្ម October 8, 2022 Khmernote
នរណាគិតថាចំណូលពីការលក់នំ នឹងគ្រប់គ្រាន់ដើម្បីសងបំណុល? ប៉ុន្តែសម្រាប់នំស្នូលផ្អែមរបស់ម្ចាស់រូបស្អាតនេះវិញ ពិតជាអាជីវកម្មមួយដែលបង្កើតប្រាក់ចំណូលរាប់មុឺនដុល្លារ ដល់នាងថែមទាំងអាចជួយឱ្យនាងដោះបំណុលរាប់សិបមុឺនដុល្លាបានសម្រេចទៀតផង។ ជាមួយនឹងចំណង់ចំណូលចិត្តក្នុងការញ៉ាំអាហារសម្រន់ របស់អ្នកនាង Jeab Veerapha Ittharat ដែលបានសិក្សាពីរបៀបធ្វើនំស្នូលផ្អែមនេះដោយខ្លួនឯងតាមរយៈយូធូប ដោយចំណាយពេលត្រឹម ៥ថ្ងៃប៉ុណ្ណោះ រួចក៏សម្រេចចិត្តបើកហាងលក់ លក់បានទើបតែ ១ខែប៉ុណ្ណោះក៏បានដើមត្រឡប់មកវិញ លុះចូលដល់ខែទី ២ក៏ចាប់ផ្តើម មានការអភិវឌ្ឍបន្ថែមទៀតទៅជាអាជីវកម្ម Franchise ពីព្រោះតែអ្នកនាងជាអ្នកលក់អនឡាញស្រាប់ ម្យ៉ាងវិញទៀត អ្នកនាងចូលចិត្តថតបង្ហោះរូបនិងវីដេអូលើបណ្ដាញសង្គម ជាហេតុនាំអោយមនុស្សឃើញហើយចង់លក់ដែរ។ ដោយពីមុនត្រឹមតែជាហាងតូចមួយ រហូតក៏បានពង្រីកទៅជាអាជីវកម្ម Franchise នំស្នូលផ្អែមថែមទាំងមានស្នូលជាច្រើនអោយជ្រើសរើសផងដែរ។ ម្ចាស់ហាងវ័យ ៣៣ឆ្នាំ រូបនេះបានផ្តល់បទសម្ភាសន៍ទៅកាន់ Sentangsedtee ឬ ផ្លូវមហាសេដ្ឋីអនឡាញថា
- អាជីវកម្មអាជីវកម្ម October 7, 2022 Khmernote
ជាការពិតណាស់ ផ្ទះបាយនៅក្នុងផ្ទះមិនគ្រាន់តែជាកន្លែងចម្អិនអាហារគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលបង្កើតប្រាក់ចំណូលផងដែរ។ ដូចទៅនឹងអ្នកស្ត្រីជនជាតិថៃ អាយុ៣០ឆ្នាំរូបនេះ គាត់ចង់មានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសារតាមវិធីផ្សេង រហូតដល់ថ្ងៃកំណើតរបស់មិត្តម្នាក់ ខ្លួនក៏បានយកសាច់ជ្រូកប្រឡាក់ហាលដែលនាងបានធ្វើលក់នោះមករៀបចំធ្វើជានំខួបកំណើតឱ្យមិត្ត លុះក្រោយពីគ្រប់គ្នាបានឃើញហើយក៏មានអារម្មណ៍ថាប្លែក ប៉ុន្តែដោយសារតែនំខួបកំណើតដែលធ្វើឡើងពីសាច់ជ្រូកប្រឡាក់ហាលគឺមានលក់នៅលើទីផ្សារស្រាប់ហើយ។ ដូច្នេះនាងបានបន្ថែមគំនិតថ្មីមួយគឺ Crispy Pork Cake ឬ សាច់ជ្រូកបីជាន់បំពងស្រួយមកដាក់លក់ជំនួសវិញ ហើយវាបានប្រែក្លាយទៅជាមានការឆ្លើយតបគាំទ្រយ៉ាងល្អពីអតិថិជន ធ្វើអោយរូបនាងបានទទួលប្រាក់ចំណូលជាង ១ពាន់ដុល្លាក្នុងមួយខែ។ ជាមួយគ្នានេះដែរ អ្នកនាង Pop-Tiwaporn Jaihan ជាម្ចាស់ហាងសាច់ជ្រូក ដែលមានលក់មុខម្ហូបដ៏ពេញនិយមដូចជា នំខេកសាច់ជ្រូក ដោយអ្នកនាងឹជាម្តាយវ័យក្មេងដែលឧស្សាហ៍ធ្វើការងារ នាងបានរៀបរាប់ប្រាប់ថា៖ «កាលពីប្រាំឆ្នាំមុន អ្នកនាងធ្វើការនៅការិយាល័យផ្ទះ ប៉ុន្តែប្រាក់ខែរបស់អ្នកនាងចាយមិនគ្រប់គ្រាន់ទេ ដូច្នេះហើយ បានជានាងស្វែងរកការងារបន្ថែមធ្វើ ពេលនោះដែរប្ដីរបស់នាងបានទិញណែមឆ្អឹងជំនីរជ្រូកឲ្យនាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 7, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាគិតត្រឹមត្រីមាសទី៣ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បាន អនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ក្នុងនោះមានប្រភេទគម្រោងរោងចក្រ កាត់ដេរសម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ និងគម្រោង បង្កើតរោងចក្រដំឡើងរថយន្ដ។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំននួន១៥០គម្រោង ដោយគម្រោងទាំង នោះភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ
- អាជីវកម្មអាជីវកម្ម October 7, 2022 Khmernote
(ថៃ)៖ ពលបាល Piya Srisamphan អាយុ ២៦ ឆ្នាំ បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី មហាសេដ្ឋីតាមអនឡាញ អំពីហាងមាន់អាំងដែលមានឈ្មោះថា Mu Ya Kai Yang និងអាជីវកម្មរបស់គាត់ មុននឹងណែនាំខ្លួនបន្តថា ដើមឡើយលោកគឺជាអ្នកខេត្ត សុផាន់ បុរី ក្រោយមកក៏បានចុះឈ្មោះចូលបម្រើយោធាតាំងពីអាយុ ១៨ ឆ្នាំ ហើយក៏បានផ្លាស់ទៅខេត្ត Kanchanaburi តាំងពីឆ្នាំ ២០១៥ មក ហើយបច្ចុប្បន្នកំពុងបម្រើការនៅ Royal Rama IX Division 1 ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 7, 2022 Naren
(ហាណូយ)៖ វៀតណាម បានដឹកជញ្ជូនផលិតផលកសិកម្មសរីរាង្គរបស់ខ្លួនទៅកាន់ប្រទេសចំនួន១៨០លើពិភពលោក ដោយទទួលបានប្រាក់ចំណូលជាមធ្យម ៣៣៥លានដុល្លារក្នុងមួយឆ្នាំ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ផ្ទៃដីដាំដុះសរីរាង្គរបស់ប្រទេសនេះមានលើសពី ១៧៤,០០០ហិកតា ដែលធ្វើឱ្យវៀតណាមបានជាប់ចំណាត់ថ្នាក់ទី០៩ ក្នុងចំណោមប្រទេសអាស៊ីទាំង១០ដែលមានផ្ទៃដីកសិកម្មសរីរាង្គច្រើនជាងគេ។ ឥឡូវនេះប្រទេសវៀតណាមមានអ្នកផលិតជាង ១៧,០០០នាក់ អ្នកកែច្នៃចំនួន៥៥៥នាក់ និងអ្នកនាំចេញចំនួន៦០ ដែលពាក់ព័ន្ធនឹងកសិកម្មសរីរាង្គ។ នាពេលខាងមុខ ក្រសួងបន្តធ្វើការជាមួយមូលដ្ឋាន ដើម្បីកសាងតំបន់ផលិតកម្មកសិកម្មសរីរាង្គប្រមូលផ្តុំ លើកកម្ពស់ការតាមដានប្រភពដើម និងការធ្វើឌីជីថលនៃផលិតផលសរីរាង្គ៕ ប្រភព៖ vietnamplus
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 6, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដើម្បីធានាការអភិវឌ្ឍប្រកប ដោយនិរន្តរភាព។ ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ក្រោមប្រធាន បទ «ការស្ដារកម្ពុជាឡើងវិញពី វិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២២ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងងើបឡើងវិញ និងការឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ប៉ុន្តែទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ










